ស្នាមញញឹម

918 75 0
                                    

   ក្រាក.....

សម្លេងបើកទ្វារបន្ទប់ទឹក ដែល ORea ងូតទឹកជម្រះខ្លួនដើម្បីឲ្យស្វាងពីភាពងងុយ ដើរចេញមកមើលនាឡិកាព្យួរនឹងជញ្ជាំងឃើញថាម៉ោង8 ហើយតែអ្នកដែលដេកលើកម្រាលពូកសក្បុសនៅទ្រមក់នៅឡើយ ទើបដើរទៅអង្គុយជិត

"Neko!! ក្មេងកម្ជិលឆាប់ក្រោកឡើង!!"

ORea យកដៃទៅប៉ះថ្ពាល់ទន់រលោង និងក្រហមប្រឿងៗ ធ្វើឲ្យឆក់យកបេះដូងគាត់ភ្លាម

ORea អោនទៅឆ្មក់បបូរមាត់ ស្ដើងដែលបើកតិចៗ ដោយមិនដឹងខ្លួនរហូតដល់អ្នកនៅពីក្រោមកម្រើកខ្លួនទើបគាត់ងើបមកភ្លាមៗ

"ធ្វើម្ដងទៀតទៅ!!"

ORea ងាកមើលម្ចាស់សម្លេងដែលលើកដៃខ្វៃៗ ជាមួយនឹងភ្នែកជ្រិមៗ ដូចជាមមើលនៅឡើយ ស្នាមញញឹមក៏លេចឡើងភ្លាម

ទោះជាដឹងបែបនោះក៏ដោយតែកូនចិត្តមួយទៀតក៏ធ្វើឲ្យគាត់អោនទៅថើបតាមការស្នើសុំ តែដូចជារោលរាលបន្តិចរហូត AnTi ត្រូវលើកដៃមកដាក់លើស្មាដើម្បីទប់លំនឹង

"ORea......"

សម្លេងល្វើយបន្លឺពីបំពង់ករ ដោយសម្លេងអៀនខ្មាសធ្វើឲ្យអ្នកនៅពីលើបញ្ឈប់សកម្មភាពងាកមកប្រឈមមុខ

"ឆ្លៀតឱកាសពេលខ្ញុំកំពុងតែដេក!!មិនមែនជាសុភាពបុរសទេ!!"

ទឹកមុខប្រាកដប្រជាជាមួយនឹងភាពមិនពេញចិត្តធ្វើឲ្យ ORea ដឹងភ្លាមថាគាត់ភ្ញាក់ពិតមែនហើយ

"ខ្ញុំ....ខ្ញុំគ្រាន់តែធ្វើតាមឯងស្នើសុំ!!"

"ចេញពីខ្ញុំបានហើយ!!"

AnTi រុញ ORea ធ្លាក់ពីលើ គ្រែបែបចង់សងសឹកកាលពីម្សឹលមិញផងហើយ ដែលទម្លាក់គាត់ចោល

"អួយ!!!ឈឺណាស់.."

"ហើយទម្លាក់ខ្ញុំចោលម្សិលមិញខ្ញុំក៏ចេះឈឺដែរ!!"

ទឹកមុខខឹងលាយជាមួយញិកញ៉ក់មកគ្រប់គ្រងទឹកមុខគួរឲ្យស្រឡាញ់ភ្លាម

"សូមទោសជួយលើកខ្ញុំបន្តិចមក!!"

AnTi ឈោងចាប់ដៃអ្នកដែលមិនព្រមក្រោកឡើងដោយមានបំណងជួយតែមិនដឹងថាល្បិចរបស់អ្នកនៅពីក្រោមទាញឲ្យដួលមកលើរាងកាយមាំ

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now