part 1: ទ្រង់មើលទៅគួឲអាណិតជាខ្ញុំទៅទៀត

5.5K 226 1
                                    

ផាច់--
សម្លេងលានឮឡើងស្របពេលដែលផ្ទៃមុខរបស់នារីវ័យក្មេងម្នាក់ក្នុងប្រមាណវ័យ18ឆ្នាំត្រូវរេទៅម្ខាងដោយសារកម្លាងទះ,ថេយុង ខេរ៉ាស៉ីម៉ាស់ ឈរគ្រងឈុតសរដែលតាមជាយអាវមានលំអរទៅដោយពេជសុទ្ធតាមឡេវ និងសាច់ក្រណាត់នឹងប៉ាក់តាមដងខ្លួនដោយជាងចំណាន បញ្ជាក់ពីភាពឆើតឆាយនឹងអភិជនរបស់រាងស្តើង សាច់ដែលលេចចេញតាមប្រលោះកអាវដែលចំហរឡេវពីរគ្រាប់មានសភាពភ្លឺរលោង ស៉ីនឹងទម្រង់មុខស្រួចច្រមិច បបូរមូលបែបក្លែបក្រូចនឹងសាច់មុខម៉តរលោងរបស់គេ តែផ្ទៃមុខមានសភាពស្លេកស្លាំងដូចជាអ្នកជម្ងឺទៅវិញ កែវភ្នែកដែលកំពុងតែសម្លឹឹឹងមើលទៅអ្នកក្រោមឱវាទទាំងក្រសែភ្នែកខឹង ភ្នែកទាំងគូរដែលមានរោមភ្នែកងរខ្ទីតដូចនឹងកន្ទុយក្ងោក តែកែវភ្នែកដែលគួរតែភ្លឺថ្លានោះបែជាបង្កប់ទៅដោយសសៃក្រហម
ថេយុងសម្លឹងមើលទៅក្មេងស្រីដែលសម្រូតខ្លួនចុះទៅលត់ជង្គង់នឹងកម្រាល ទឹកមុខដែលមិនសូវប្រែប្រួលទោះបីជាចិញ្ចើមទាំងពីរគួចចូលគ្នាក៏ដោយ
"ឯងជាអ្នកណា? ហេតុអីក៏ព្រហើនយ៉ាងនេះ សូម្បីតែមុខរបស់យើងក៏ឯងហ៊ានតាមសម្លឹងដែរមែនទេ?"
"ខ្ញុំ-ខ្ញុំខុសហើ..សូ-សូមម្ចាស់តំណាក់លើកលែងទោស"នាងក្រាបក្បាលដល់កម្រាមព្រមទាំងត្រដុសជាការដឹងខុស ព្រោះអ្នកនៅខាងមុខនាងគឺជា ថេយុង ខេរ៉ាស៉ីម៉ាស មានងារជាម្ចាស់តំណាក់ភរិយាស្របច្បាប់របស់អ្នកអង្គម្ចាស់ដែលមានសិទ្ធក្នុងការមានកម្លាំងយោធាផ្ទាល់ខ្លួន ថ្វីត្បិតតែអ្នកអង្គម្ចាស់ ជុងគុកខេរ៉ាស៉ីម៉ាស មានឈ្មោះជាខ្សែរាជវង្សក៏ដោយតែទ្រង់មិនមែនជារាជបុតដែលមានឈ្មោះត្រូវគ្រងរាជនោះទេ ទ្រង់គ្រាន់តែមានងារខ្សែរាជវង្ស ប៉ុន្តែកេរិ៍ឈ្មោះនឹងអំណាចគេមិនបានចាញ់អ្នកណានោះទេ ទោះបីជាគេមិនប្រើឈ្មោះជាខ្សែរាជវង្សក្តី ជុងគុកខេរ៉ាស៉ីម៉ាស មានជំនួយជាច្រើនមុខមិនរ៉ាប់បញ្ចូលទាំងក្រុមហ៊ុនសេវាកម្មតាមផ្លូវងងឹតជាច្រើនបែបធ្វើឲគ្រប់គ្នានៅក្នុងសង្គមខ្លាចរអា
"បើថ្ងៃក្រោយយើងចាប់បានថាឯងហ៊ានមើលមុខយើងទៀតនោះ.."ថេយ៉ុងរើសយកការសម្លឹងជំនួសការនិយាយព្រោះគេមិនមែនជាប្រភេទពួកមនុស្សដែលចូលចិត្តនិយាយច្រើនទេ កែវភ្នែកឆ្មើងឆ្មៃនឹងបែងចែកវណ្ណៈរបស់គេវាគួរឲឈឺចាប់ជាងពាក្យជេរទៅទៀត ក្មេងស្រីដែលក្រាបខ្លួនជាប់នឹងកម្រាបប្រញាប់ងក់ទទួលទាំងក្សឹកក្សួល
"ខ្ញុំនឹងកែប្រែ,ម្ចាស់តំណាក់"ថេយ៉ុងគ្រាន់តែសម្លឹកមើលនាងហើយក៏បែរក្រោយក្រវាត់ស្បៃដែលមានតាមជាយខោហើយឡើងទៅជាន់ខាងលើ។គ្រាន់តែទទួលបានអវត្តមានរបស់ម្ចាស់តំណាក់ ក្មេងនឹងអ្នកប្រផ្សេងទៀតនាំគ្នាចូលមកមើលរាងកាយដែលក្រាបនឹងកម្រាលព្រំ
ហើយទាញនាងឲក្រោក តែមើលទៅនាងនៅស្លុតនៅឡើយទើបទន់ជង្គង់ដទលទៅវិញទើបអ្នកបម្រើផ្សេងទៀតបន្ទន់ខ្លួនតាម
"ឯងយ៉ាងមិចទៅហើយ?"
"ហេតុអីក៏ទៅតាមមើលមុខរបស់ចៅហ្វាយបែបនេះ?"
"មែនហើយ,មើលអ្នកផ្សេងមិនថាទេ តែម្ចាស់តំណាក់ជារឿងផ្សេង"សម្លេងរអូង៉ូវៗរបស់អ្នកបម្រើកំពុងតែជជែកពីរឿងដែរទើបនឹងកើតឡើង
"ខ្ញុំ..មុខរបស់ទ្រង់ស្អាតពេកទើបខ្ញុំមិនអាចហាមឃាត់ចិត្តខ្លួនឯង តាំងពីកើតមកខ្ញុំមិនដែរបានឃើញអ្នកណាស្អាតដូចម្ចាស់តំណាក់ទេ"ហាជីនក្មេងស្រីវ័យ17ឆ្នាំ តាំងពីតូចមកនាងរស់នៅតាមខេត្តជាមួយម្តាយមីងទើបតែផ្លាសមកបម្រើនៅភូមគ្រិះរបស់ជុគុកបានមួយអាទិត្យទើបមិនសូវដឹងពីប្រុសស្រស់រាងស្តើងដូចជាម្ចាស់តំណាក់
"មិនថាគាត់ស្អាតប៉ុណ្ណាទេ សម្រស់គាត់បីដូចជាដាវពិឃាតយ៉ាងអញ្ជឹង កុំថាឡើយប៉ះ សូម្បីមើលក៏មិនអនុញ្ញាតដែរ"ស្រ្តិក្នុងវ័យប្រមាន30ពោលឡើងស្របពេលដាក់ដៃអង្អែលក្បាលនាងថ្នមៗ នាងអាយុអាចធ្វើអូននាងទៅហើយមានអ្វីអាចជួយក៏ប្រាកដជាជួយ
"ខ្ញុំយល់ហើយ គ្មានលើកក្រោកទេ"ហាជីននិយាយទាំងក្សឹកក្សួល ព្រោះជាលើដំបូងដែរត្រូវបានវៃនៅចំពោះមុខមនុស្សច្រើនបែបនេះ
"តែថាទៅ ម្ចាស់តំណាក់ចិត្តចង្អៀតណាស់"
"នែ៎!!ឯងនិយាយអី និយាយនៅទីណា និយាយដាក់អ្នកណាចេះគិតផង"អ៊ុំអ្នកថែសួនដែលស្តិតនៅក្នុងព្រឹត្តិការណ៍ប្រយាប់និយាយកាត់នាង
"ខ្ញុំនិយាយមែនណាអ៊ុំ,ទ្រង់ចិត្តចង្អៀតណាស់ មើលចុះ!ហាជីននៅក្មេងសឹងអីថែមទាំងទើបតែមកធ្វើការទៀត គ្រាន់តែមើលព្រះភ័របស់ទ្រង់ ក៏ត្រូវទះបែបនេះ"នាងដែលត្រូវស្តីឲ មិនឈប់និយាយគ្រាន់តែបន្ថយសម្លេង នាងខ្លាចម្ចាស់តំណាក់ តែនាងដឹងថានៅក្នុងភូមគ្រិះនេះគ្មានអ្នកនៅខាងទ្រង់ទេ និយាយអ្វីក៏បាន គ្រាន់តែកុំឲទ្រង់ឮដោយផ្ទាល់ទៅបានហើយ
"មែនហើយ,លោកម្ចាស់សិនយូ លោកស្រីសិនអ៊ឺ សូម្បីតែម្ចាស់ស្រីវ៉ាន ក៏មិនដែរប្រកាន់រឿងតូចតាចដូចជាការសម្លឹងមុខដែរ "
"ត្រូវហើយៗ,ថ្ងៃមុនខ្ញុំច្រឡំតាមមើលមុខព្រះអង្គក៏ទ្រង់អត់បានថាអីដែរ"សម្លឹងជជែកគ្នា បន្លឺឡើងពេញបន្ទប់ទទួលភ្ញៀវ ហាជីនដែលត្រូវគេគ្រាហ៍ឲក្រោកឈស្ងៀមស្តាប់អ្នកផ្សេងនិយាយពីថេយយ៉ាងស្មៀមស្ងាត់មុននឹងនិយាយដោយសម្លេងង៉ូវៗព្រោះនាងទើបតែបាត់យំ
"ខ្ញុំថាមិនដូចអ្នកគ្រប់គ្នាគិតទេ,ទ្រង់មើលទៅឯកាណាស់ ទ្រង់មិនមែនចិត្តចង្អៀតទេ ទ្រង់គ្រាន់តែប្រកាន់វិន័យ មីងខ្ញុំប្រាប់ថាគ្មានអ្នកបម្រើណាអនុញ្ញាតអោយសម្លឹងមើលមុខចៅហ្វាយទេ ខ្ញុំខុសខ្លួនឯងទេ"
"អីយា...ក្មេងចង្គួតនេះ"
"ទ្រង់ឯកាស្អីទៅ?"
"មែនហើយទោះបីជាទ្រង់ឯកា សួរថាអ្នកណាធ្វើ?មិនមែនទ្រង់ផ្ទាល់ទេហ្អី?ចំមែន "ហាជីនមិនមាត់គ្រាន់តែសម្លឹងមើលទៅជាន់ដែរថេយឡើងទៅហើយគិតក្នុងចិត្ត
-អ្នកណាថាទ្រង់មិនឯកា ទ្រង់មើលទៅកំសត់ជាងខ្ញុំទៀត-
អ្នលបម្រើគ្រប់គ្នាត្រូវបំបែកគ្នាទៅធ្វើការាងខ្លួនព្រោះជិតដល់ម៉ោងអាហាពេលល្ងាច។មួយម៉ោងក្រោយមកកសាលអាហារ ស្រាប់តែមមាញឹកព្រោះទទួលបានដំណឹងថាជុងគុក នឹងមកញាំអាហារនៅផ្ទះព្រោះរាល់ដងគេមិនអាចនឹងមកញាំនៅផ្ទះទេ លោកម្ចាស់សិនយូ ប្រពន្ធទី2របស់ជុគុក សក់ដែរមានពណ៍ទឹកដោះគោ ស៉ីនឹងស្បែកសរម៉៍របស់គេ ទម្រង់មុខវែង ពងក្រពើ បបូមាត់ខ្ចឹបចូលគ្នាទឹកមុខដូចជាកូនក្មេងដែរធំធាត់ដោយក្តីទម្រើស រាងស្រឡូនសមនឹងជើងវែងដែលលៀនចេញមកដោយសារតែឈុតរបស់គេពាក់គឺឆែកជើង ថ្វីក្បិតតែគេជាមនុស្សប្រុសប៉ុន្តែសម្រស់របស់គេគឺមិនបានបែងចែកភេទនោះទេ ដាក់បង្អុយលើសាឡុស្បែកសត្វដោយមិនភ្លេខទាញទូរស័ព័មកលេង ហើយសម្លឹងមើលទៅបងស្រីរបស់ខ្លួន
ដែរត្រូវជាប្រពន្ធទីបីរបស់ជុគុក
"បងស្រីហេតុអីក៏បងចិត្តដាច់យ៉ាងនេះ"
"បងធ្វើអី?"សិន អ៊ឺបងស្រីបង្កើតរបស់សិនយូត្រូវជាប្រពន្ធទី3 ស្តិតនៅក្នុងរ៉ូបរឹបរាងវែងដល់ចុងជើង តែបើកបង្ហាញដៃសតូចរបស់នាងនឹងផែនខ្នងតូចច្រមិចព្រោះនាងជាមនុស្សរាងល្អិតកំពស់របស់នាងមានត្រឹមតែ160 cm ប៉ុណ្ណោះ ដាក់ខ្លួនទល់មុខ
ប្អូនប្រុស។ មិនបាច់ឆ្ងល់ថាហេតុអីទើបងប្អូនពួកគេមានស្វាមីជាមនុស្សតែម្នាក់ទេ រឿងវាមកពីគ្រួសាររបស់ពួកគេធ្លាប់ធ្វើការឲត្រកូលរបស់ជុងគុកតែដោយសារតែយល់ដល់ចិត្តស្មោះរបស់ពួកគេទើបមាតារបស់ជុងគុកសន្យាថានឹងរៀបការកូនរបស់ខ្លួននឹងកូនរបស់ត្រកូលសិន តែបែជាកូនដែលកើតមកជាកូនភ្លោះទៅវិញ
"មិនអីបំភ្លេចចោលទៅខ្ញុំមិនចិត្តចង្អៀតដូចម្ចាស់តំណាក់ និយាយចឹងបងដឹងរឿងល្ងាចមិចដែរទេ?"
"រឿង.. មែនទេ?"សិនអ៊ឺសម្លឹកមើលបន្ទប់របស់ថេយជំនួសពាក្យ ទើបសិនយូទម្លាក់ទូរស័ព្ទចុះហើយងក់ក្បាល
"មានអ្នកណាទៀត"
"គាត់កាន់តែចិត្តចង្អៀតទៅៗ"សិនយូមិនមាត់បង្រុងនឹងតប្រយោគស្រាប់តែឮសម្លេងកង់ឡានកកិតនឹងថ្នល ឡានពណ័ខ្មៅសេរីទំនើបមកសំចតនៅទីធ្លាភូមគ្រិះមុននឹងឡានតាមដោយឡាន2គ្រឿងបន្តគ្នា
ជុងគុកខេរ៉ាស៉ីម៉ាស ចុះពីឡានដោយឬកពាអង់អាច មាឌមាំ ស្មាបើកធំបូកនឹងផែនខ្នងទូលាយ សាកសំជាអាល់ហ្វាមានអំណាចនៅសេអ៊ូល ដំណើររហ័សតែធ្ងន់ ជើងស្រឡៅវែងទាំងគូរស្តិតនៅក្រោមការតហរួតពិនិត្ររបស់បងប្អូនភ្លោះទាំងគូរនេះ
"ប្តីរបស់ខ្ញុំសង្ហាពេកហើយ"សិនយូឈរមើលស្វាមីចុះពីឡាន គេចូលចិត្តមុខនោះណាស់ជាពិសេសក្រសែភ្នែកឥន្រីមួយគូរនោះ មើលចំពេលណាខ្លួនប្រាណគេដូចត្រូវសន្តំ ពិតជាទាក់ទាញមែន
"របស់យើង"សិនអ៊ឺបញ្ជាក់មុននឹងដើរចេញទៅទទួលអ្នកអង្គម្ចាស់របស់ពួកគេ ឃើញដូចច្នោះទើបសិនយូប្រញាប់ចេញទៅតាម ឲបងគេចេញចេញលើសពេកមិនបានទេសិនអ៊ឺដែលទទួលបានកាបូបរបស់ជុគុកញញឹមខ្ចឹបស្របពេលដែលសិនយូធ្វើមុខមិនរីក
"វាន់, អូនចុះមក"ជុងគុកស្រែនទើនអ្នកខាងក្នុងឡាន វ៉ាន់ប្រពន្ធទី4 ឋានៈជាស្នំតែទទូួលបានការយកចិត្តទុកដាក់នឹងការស្រឡាញ់ពីជុងគុកច្រើនជាងអ្នកណាៗ យកទៅតាមគ្របកន្លែង ជើងវែងស្រឡូនលូនចេញពីឡានលាក់ក្រោមខោសាច់ក្រណាត់តម្លែ ខ្ទង់ម៉ឺន អាវសឺមីពណ៍សរស៉ីនឹងស្បែក បបូរមាត់ទឹកក្រូចស្រាលបន្លេចស្នាមញញឹមជាប់ បង្ហាញពីភាពទូលាយនឹងភាពរាប់អាន
"ខ្ញុំទៅហើយ"នាងចុះពីឡានយឺតៗព្រោះជុងគុកមិនបានបន្ទើនទៅណា ហើយអ្នកទាំងបួនក៏នាំគ្នាដើរខ្នុងផ្ទះ ក្រោកពីអ្នកបម្រើចាត់ចែងតុអាហារហើយជុងគុកសង្គេតថាថេយុងមិនបាននៅទើបឡើងទៅខាងលើដោយផ្ទាល់
"ទ្រង់ចង់យាងទៅណា?"
"យើងទៅផ្លាស់ឈុតបន្តិចក៏មកវិញ ពួកអូនញាំមុនទៅមិនបាច់ចាំទេ"ថាហើយរាងក្រាសក៏ប្រញាប់ឡើងមកខាងលើ
"ថេយ៉ុងខេរ៉ាស៉ីម៉ាស"
"...."
"នេះទ្រង់មិនចុះទៅខាងក្រោមទេមែនទេ"
ក្រាកកកក
សម្លេងទ្វាបន្លឺឡើងលេចរូបរាងតូវច្រលឹងក្នុងឈុតសរឈរមើលមុខរបស់គេ
"ទ្រង់សោយទៅ,ខ្ញុំមិនឃ្លានទេ"ថាចប់ទ្វាក៏ត្រូវបានបិទនៅចំពោះមុខរបស់ជុងគុក ស្អីគេ គេជាព្រអង្គតែបជាត្រូវបិទ្វាដាក់ទាំងមិនទាន់និយាយចប់ដោយប្រពន្ធរបស់ខ្លួន គេបែងចែកអារម្មណ៍មិនត្រូវថាគេខឹងឬអន់ចង់ឲប្រាកដទៅ
"មិនដឹងថាយើងឬក៏ទ្រង់ទេដែលជាអ្នកប្រែ"

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now