Part 40: ក្តីសុខ

2K 145 6
                                    

ច្រើនថ្ងៃកន្លងផុតទៅ ថេយ៉ុងនៅតែបន្តសកម្មភាពដដែលៗ គេក្រោកឡើងនៅពេលព្រឹក ញាំបាយនឹងអាហាសុខភាព ហើយក៏សម្រាក មិនយូក៏ដល់ពេលញាំបាយថ្ងៃ គេអង្គុយលេងជាមួយនឹងហាជីនមួយសន្ទុះក៏ដល់ពេល ញាំបាយល្ងាច គេបន្តធ្វើ
សកម្មដដែលៗជារាងរ៉ាល់ថ្ងៃ ចំណែកជុងគុក ក៏មិនបានបង្ហាញមុខនៅចំពោះមុខគេដែល
តែគេតែងតែចូលទៅក្នុងបន្ទប់របស់ថេយ៉ុងហើយ​ សម្លឹងមើលថេយ៉ុងគេង​ឬក៏ចាំសណ្តប់ភួយឲព្រោះថេយ៉ុងមានទម្លាប់គេងធាក់ភួយ​ 2,3 ម៉ោងក្រោយក៏ចេញទៅវិញ សម្លេងបិទទ្វាស្ងាត់ទៅសន្ទុះ ថេយ៉ុងបើកភ្នែកហើយងើបអង្គុយ វាជាយប់ទី5ហើយដែលជុងគុកធ្វើបែបនេះ​ ទោះបីជាជុងគុកធ្វើបែបក៏គេមិនបានអន់ចិត្តនឹងគេដែល បើជុងគុកទទួលយកគេភ្លាមៗ​ គេប្រាកដជាមានអារម្មណ័ ថាខុសហើយរអៀសចិត្ត​ មិនខាន គេសន្យាថានឹងទុកពេលឲគេ គេនឹងរង់ចាំរហូតដល់ជុងគុកទទួលយកគេ តែបើចាំតាមសម្រួលវាមិនងាយឡើយ ចឹងទាល់តែ...

,.............

រាងក្រាស់រត់ចូលក្នុងបន្ទប់ទាំងប្រញាប់ប្រញាល់​ ណាមជុនបាន callទៅរកគេហើយប្រាប់ថាថេយ៉ុងគ្រុនក្តៅ ។ ទ្វារបើឡើងលេញរូបរាងប្រុសម្នាក់ដែលគេ
ប្រថា្នចង់ជួប ថេយ៉យងសម្លឹងមើលរាងក្រាសដែល
ដើរមួយៗមករកគេ

"បងប្រាប់ច្រើនដងហើយថា កុំទៅអង្គុយញាំតែនៅសួននៅពេលព្រឹក វាមានសន្សើមច្រើន ទ្រង់ក៏កំពុងតែមានផ្ទៃពោះ មិនអាចលេបថ្មាំបានទៀត ពេលនេះយ៉ាងមិចហើយ មិនស្រួលត្រង់ណា?" ដៃធំរអិលមកប៉ះថ្ងាសតូចដើម្បីស្ទង់កម្តៅ សកម្មភាពរបស់គេពិតជាមិន ធ្វើឲថេយ៉ុងខកចិត្តទេដែលគេកំក្រោកតាំងពីម៉ោង4ទៅត្រង់ទឹកសន្សើមនៅក្រៅផ្ទះ ថេយ៉ុងដេកស្ងៀមចាំឲរាងក្រាសពូតទឹកជូតខ្លួនរបស់គេដែលកំពុងតែមានកម្តៅ ណាមជុនក៏ត្រឡប់ទៅវិញព្រោះអស់តួនាទី ថេយ៉ុងគ្រាន់តែគ្រុនក្តៅ ទីបីជារាងស្តើងមិនអាចលេបថ្មាំ តែគេក៏ញាំវិតាមីនពង្រឹងសុខភាពបាន ចឹងហើយមិនលើសពី3ថ្ងៃ ថេយ៉ុងច្បាស់ជា ជាសះស្បើយ បន្ទប់ទាំងមូលស្ងាត់ជ្រៀប មានតែសម្លេងដកដង្ហើមរបស់អ្នកទាំងពីរ ជុងគុកមិនត្រឹមតែជូតថ្ងាស់របស់គេទេ គឺគេជូតពេញខ្លួនរបស់រាងស្តើង មិនថាដៃជើង ខ្លួនប្រាណ ជាពិសេសនៅជុំវិញបរិវេណពោះ ជុងគុកគេប្រយ័ត្នជាពិសេស

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Tahanan ng mga kuwento. Tumuklas ngayon