Part 18:ជម្លោះ

1.8K 125 10
                                    

សម្លេងអូអេរបស់មនុស្សថ្នាក់ខ្ពស់ជាច្រើននាក់ដែលបានមកចូលរួមក្នុងកម្មវិធីចម្រើនព្រះជន្មរបស់សម្តេចយាយ ក្នុងបន្ទប់ធំទូលាយ មានបំពាក់នូវគ្រឿងសង្ហារឹមយ៉ាងប្រណិត ថេយ៉ុងគ្រងឈុតពណ៍សដែលធ្វើចេញពីសូត្យទឹកកក នឹងមានបំពាក់ត្បូងកណ្តៀង
ពណ៍ខៀវទំហំ 4cm ដែលជាទីទាក់ភ្នែកអ្នករាល់គ្នា
នៅក្នុងពិធីនេះ មនុស្សស្រីគឺតម្រូវឲពាក់ឈុតប្រពៃណីរបស់ កូរេ៉ចំណែកឯបុរសគឺពាក់ឈុតមន្រ្តី ថេយឈក្បែរម្ចាសយាយ ដែលជាម្ចាស់កម្មវិធី

"ថេយ៉ុង..សុខសប្បាយដែលទេ?"
"សុខណាស់ព្រះពរ"រាងចំណាស់មិនមាត់តែក៏សម្លឹងមើលរាងស្តើងដែលឈខាងស្តាំដៃខ្លួន គាត់ក៏ដឹងថាថេយ៉ុងជួបទុក្ខអ្វីខ្លះដែល ជាប្រពន្ធរបស់ប្តីដែលមានប្រពន្ធច្រើន វាមិនងាយធ្វើចិត្តទេ តែមើលទៅថេយ៉ុងពេលនេះដូចជាស្រស់បស់មានព្រលឹងព្រលះជាងមុនឆ្ងាយណាស់

"ឮបែបនេះយើងសប្បាយចិត្តហើយ ,Kookieជាមនុស្សក្បាលរឹងតាំងពីរតូចមក តែយើងគិតថាគេស្រឡាញ់ឯងណាស់ យើងជាប្រពន្ធទី១ ជាប្រពន្ធឯក ត្រូវមានចិត្តមេត្តា ត្រូវចេះសន្តោសដល់អ្នកក្រោមបង្កាប់ ធ្វើជាដៃជើងឲស្វាមី នោះKookieមិនពិបាកចិត្ត"សម្តីនិយាយផ្អែមតែបង្កប់ន័យ ឆឹស ចង់ឲគេធ្វើចិត្តព្រះសន្តោសស្រីប្តី តែអ្នកណាគេ គូគី? ឈ្មោះកំប្លែងម្លេះ?

"សម្តេចយាយ,ទ្រង់ចង់ទៅសម្រាកទេ?បន្តិចដល់ពិធីកាត់នំហើយ ចាំដល់ពេលខ្ញុំនឹងឲមនុស្សទៅហៅទ្រង់" រាងក្រាស់ដែលដើរចេញមកពីកន្លៀតណាក៏មិនដឹង ដើរមកដោយមានសិនយ៊ូអោបដៃខាងស្តាំ

"គូគី ,"
"????"គូគី?ព្រះ...គូគី គឺប្រុសម្នាកនេះ? គេចង់តែសើចឲដាច់មាត់ទេ រាងក្រាសយកដៃអង្អែលក្បាលគេបន្តិចមុននឹងដើរហួសទៅគ្រាហ៍រាងចំណាស់ចូលទៅបន្ទប់សម្រាក ថេយ៉ុងឈស្ងៀមមួយសន្ទុះក៏ដើរចុះមកវិញតែក៏ឮសម្លេងហៅ

"នេះគឺថេយ៉ុង ខេរ៉ាស៉ីមាស់ មិនចឹង" ស្រ្តីវ័យប្រម៉ាណ៣០ក្រាស ស្ថិនៅក្នុងឈុតហ៉ាន់បុក(Han-bok)ពណ៍ក្រហមឆ្អិត សក់ត្រូវបានលើកឡើង ដៃកាន់ផ្លិតរោមសត្វនិយាយមកកាន់ថេយដោយទឹកមុខសើចចំអក នៅក្បែរនាងមានមនុស្សស្រី២,៣នាក់សុទ្ធតែគ្រងឈុតហ៉ាន់បុក ហើយក៏មានវត្តមានរបស់ ជីសូផងដែល

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now