part 37: 🔥ផែនការយកកូន

2K 134 0
                                    

សម្លេងស្បែកជើងកែងកកិតនិងការ៉ូបន្លឺឡើង រូបរាងស្រឡូន តូចស្តើងរបស់ជីសូលេចឡើង នាងក៏ឆ្ងល់ដែលថាហេតុអីបានជាជុងគុកហៅនាងមកអីប្រញាប់យ៉ាងនេះ នាងត្រូវហោះពីប្រទេសចិនមកភ្លាម រាងតូចដើរចូលក្នុងបន្ទប់ធ្វើការរបស់រាងក្រាស់ រូបរាងសង្ហាស្ថិតក្នុងឈុតអាវធំពណ៍ប្រផះឈរបែខ្នងជះភាពសង្ហាយ៉ាងមានមន្តស្នែហ៍ សក់ក៏ត្រូវបានសិតយ៉ាងមានរបៀប ជាទូទៅជុងគុកជាមនុស្ស សង្ហាស្រាប់ទៅហើយទោះគេមិនធ្វើអីក៏ស្អាត បើមិនស្លៀកអិសោះគឺរិតតែស្អាត តែថ្ងៃនេះគេតែងខ្លួនបែបនេះមើលទៅ ពិតជាស្អាតសង្ហាលើសពី និយាយ រាងក្រាសដែលចាប់អារម្មណ៍ដល់វត្តមានរបស់ ជីសូ ក៏លាដៃឲនាងអង្គុយ ហើយគេក៏ដើរមកជិត

"ទ្រង់មានការបន្ទាន់ត្រូវធ្វើមែនទេ ទើបហៅខ្ញុំម្ចាស់មកប្រញាប់បែបនេះ"
"យើងមានរឿងបន្ទាន់ត្រូវធ្វើ ដូចនេះហើយ បងចង់ឲអូនមើលការខុសត្រូវលើគម្រោងរបស់ លោកហ្សីនមួយរយៈពេល បើមានការងាអីដែលអូនមិនហ៊ានសម្រេចចិត្តខ្លួនឯង ក៏ទាក់ទងមករកបងមក "

មិនរង់ចាំចម្លើយរបស់ជិសូឡើយ រាងក្រាស់ក៏ប្រញាប់រត់ចេញទៅក្រៅបាត់ តាំងពីគេទទួលបានដំណឹងពីថេយ៉ុងយប់មិញមក គេដេកមិនលក់សោះ រង់ចាំភ្លឺហើយនឹងអាល់ហោះទៅជួបនឹងប្រពន្ធរបស់គេ បើមិនមែនព្រោះតែការងារដែលគ្មានអ្នកជំនួសនោះទេ គេហោះទៅតាំងពីព្រឹមម៉ោង2ម្លេះ
ជីសូ ក៏គាំងព្រោះថាទម្រាំនាងទាញស្មារតីមកបាន ស្រមោលរបស់ជុងគុក ក៏បាត់ បាត់ទៅហើយ នៅតែក្លិនទឹកអប់នឹងក្លិនចំហាយរបស់រាងក្រាសតែប៉ុណ្ណោះ

.......
គេចប់ហើយ ចប់មែនទែនហើយ ថេយ៉ុងអង្គុយស្ងៀមមើលរាងក្រាស់ថ្នាក់ថ្នមគេ មិនហ៊ានជំទាស់អីមួយម៉ាត់ ហើយក៏សន្យាថានឹងយកគេទៅសេអ៊ូលវិញល្ងាចនេះ ដំបូងថេយ៉ុងក៏ចង់ប្រាប់ការពិតដល់ជុងគុកដែល តែកាយវិកាដែលជុងគុកស្ទុះមករកគេតាំងពីមិនទាន់ចុះពីលើយន្តហោះបានស្រួលបួល គេមិនដាច់ចិត្តនិយាយសោះ គេមានអារម្មណ៍ថារអៀសចិត្តនឹងរឿងដែលគេកុហកខ្លាំងណាស់ តែ...តែគេពិតជាចូលចិត្តពេលដែលជុងគុកមកទម្រើសគេបែបនឹង គេមានអារម្មណ៍ថាខកចិត្តណាស់ដែលគេមិនបានមានកូនពិតមែន ចាំមើលតែជុងគុកដឹងថាគេកុហក មិនដឹងថាគេខកចិត្តប៉ុណ្ណាទេ នេះហើយជាមូលហេតុដែលថេយ៉ុងអង្គុយស្ងៀមមិនហ៊ានមាត់
ចំពោះជុងគុក គេបានអានសៀវភៅការពរពោះរបស់omegaមកពេញមួយយប់ គេច្បាស់ជាដឹងហើយថាមនុស្សមានផ្ទៃពោះ អារម្មណ៍ផ្លាស់ប្តូលឿនជាងទឹកជ្រោះទៅទៀត ដូចនេះគេមិនបានគិតច្រើនទេ

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Où les histoires vivent. Découvrez maintenant