part 32: ស្ងប់សឹក

1.8K 145 2
                                    

ច្រើនថ្ងៃកន្លងផុតទៅ ថេយ៉ុងបានដឹងខ្លួន របួសដែលនៅលើខ្លួនប្រាណគេក៏ជាសះស្បើយអស់ដែល តែអ្វីដែលនៅរបួស នោះគឺផ្លូវចិត្ត គេប្តូរពីមនុស្សដែលចូលចិត្តនិយាយ មកជាមនុស្សមួយមាត់ក៏មិននិយាយ ភ្លឹកៗ ពេលខ្លះក៏នៅស្ងៀមជិត1ម៉ោងមុននឹងកម្រើកដៃបន្តិច ទង្វើរបស់គេធ្វើឲជុងគុកកាន់តែពិបានចិត្ត គេមិនចង់ឈ្លោះជានួយថេយ៉ុងទេ តែបើប្រៀបនឹងថេយ៉ុងនៅពេលនេះដែលធ្វើខ្លួនដូចជាគល់ឈើនោះ គេសុខចិត្តឈ្លោះជាមួយល្អជាង ថេយ៉ុងដែលសង្ងំក្នុងបន្ទប់ទឹកជិត2ម៉ោង គេអង្គុយត្រាំទឹកក្នុងអាង ដែលមានស្រទាប់ផ្កាកុលាបលាយជាមួយសាប៊ូ សាច់សម៉ត់ដូចក្រដាស ចាំងភ្លេកៗនឹងស្រមោលទឹក គេមានរឿងជាច្រើនដែលត្រូវគិត គេធ្លាប់តែឮថា ស្នេហាវាជាថ្មាំពិសេស តែពេលនេះគេយល់ហើយ វាមិនមែនតែជាថ្នាំពិសទេ  តែជាកាំបិតមុតស្រួច អាចកាត់សសៃបេះដូងគេបាន
..តុក..តុក
"ម្ចាស់តំណាក់? ទ្រង់ងូតទឹកហើយឬនៅ?"

ថេយ៉ុងសម្លឹងមើលទៅទ្វាបន្ទប់ទឹក សម្លេងគោះទ្វាបន្លឺឡើង តែគេមិនចង់ឆ្លើយ

"ម្ចាស់តំណាក់?"
"....."
"វីវរហើយ...ហៅមនុស្សមកម្ចាស់តំណាក់ប្រហែលជាសន្លប់ក្នុងបន្ទប់ទឹកហើយ" សម្លេងវឹកវរនៅខាងក្រៅ លាន់ឡើងគួឲរំខាន ថេយ៉ុងមើលទៅទ្វាដែលដែលកំពុងបើកឡើងដោយមិនមាត់ ទ្វារបើកឡើង រូបរាងថេយ៉ុងដែលអង្គុយអោបជង្គុងមើលមកពួកគេ ទាំងភ្នែកបើកផ្លង់ៗ

*លេងសើចពេកហើយ បើទ្រង់មិនកើតអី មិចក៏មិនព្រមឆ្លើយមួយម៉ាត់មក*
*យើងមិនចង់*
ភាសាតាមខ្សែភ្នែកចចារគ្នា ថេយ៉ុងងើបខ្លួនចេញពីទឹក រាងរៅល្អឥតខ្ចោះបានបង្ហាញឡើង គ្រប់កន្លុកគន្លៀតគ្មានសល់ សាច់សរលោងម៉ត់ខៃ ល្អលើសនិយាយ ពួកអង្គរក្សដែលជួយគ្នាទម្លុះទ្វាចូលមកត្រូវប្រញាប់ងាកមុខចេញ ចំណែកក្មេងស្រីដែលជាអ្នកបម្រើ ស្ទុះស្រវាយកក្រណាត់ជូតខ្លួនមក ដណ្តប់លើរាងកាយរបស់គេ កុំថាពួកអង្គរក្សដែលជាAlpha នោះ សូម្បីតែក្មេងស្រីៗ ក៏អៀននឹងថេយ៉ុងដែល មុខម្នាក់ក្រហមដូចប៉េងប៉ោះ រាងស្តើងត្រូវគេផ្លាស់សម្លៀកបំណាក់ឲ តាំងពីគេដឹងខ្លួនមក អ្វីៗគ្រប់យ៉ាងមិនធ្វើដោយខ្លួនឯងទេ សូម្បីតែញាំបាយក៏មានអ្នកបញ្ចុកដែល ការស្លៀកពាក់ ញាំទឹក គឺត្រូវបានគេធ្វើឲទាំងអស់ ថេយ៉ុងដែលចាត់ទុកខ្លួនឯងជាតុក្កតា អង្គុយលើកៅអីសម្អាង សក់ទន់រលាស់ ត្រូវបានគេអប់ប្រេងក្រអូបហើយសិតយ៉ាងថ្នមៗ រាងស្តើងដៀងតាមកញ្ចក់មើលរូបរាងជុងគុកដែលឈនៅពីក្រោយគេ តែក៏ដកភ្នែកចេញធ្វើមិនឃើញ ជុងគុកក៏មិនមាត់ គេយកក្រាស់មកត្រដុសសក់ដូចសូត្យមួយៗ គ្រាន់តែបានហិតក្លិន ទំពាំងបាយជូដែលភាយចេញពីខ្លួនប្រាណទន់ៗ មួយនោះ កូនប្រុសគេក៏ងើបឡើងដោយមិនបាច់ប្រឹង តែក៏មិនហ៊ានធ្វើអីដែល ថេយ៉ុងមួយរយៈនេះប៉ះមិបានទេ បើហ៊ានតែផ្តាសផ្តាសហើយថេយ៉ុងខាំអណ្តាតសម្លាប់ខ្លួន គេច្បាស់ជាចប់មិនខាន

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now