Part 7: មូលហេតុ

1.9K 142 3
                                    

ក្រោយថេយដើរចូលក្នុងផ្ទះ​ ពួកអង្គរក្សដែលឈនៅមុខផ្ទះងាគមើលមុខគ្នា

"ឯងមានឃើញមុខទ្រង់ទេ?"

"មិញទ្រង់ញញឹម"ម្នាកយកដៃស្ទាបរោមដៃដែលងើបឡើង ព្រឺសម្បុលណាស់។ពួកអង្គរក្សប្រញាប់តាមចូលក្នុងផ្ទះ​ តាមក្រោយថេយ៉ុងព្រោះមិនចង់ទៅធ្វើការនៅព្រំដែន

.........

ពន្លឺព្រះអាទិត្រជះចូលក្នុងបន្ទប់ ចាំងបង្ហាញពីភាពស្រស់ស្អាតរបស់រាងស្តើង រាងតូចគ្រងអាវពណ៏ខៀវក្រមៅស៉ីនឹងខោសាច់ក្រណាត់ពណ៍ស សំលុះនឹងមានកាបូបកៀបដៃ ដែលជាឈុតរៀបចំរបសMnC ។រាងស្តើងចុះទៅខាងក្រោម គ្រាន់តែដាក់ភ្នែកក៏ឃើញបងប្អូនភ្លោះមួយគូកំពុងផឹកកាហ្វេនឹងមាននំប័ងក្នុងដៃ
"អរុណសួស្តីម្ចាស់តំណាក់"ស៊ីនអ៊ី និយាយទាំងមិនមើលមុខគេស្របពេលដែលស៉ីនយូ ធ្វើជាមិនឃើញ គិតថាគេនឹងឈឺក្បាលជាមួយមែនទេ? ឃើញមិនឃើញអត់ទៅ ថេយក្រហឹមទទួលហើយក៏ដើរទៅម្ខាងតុ ទើបអ្នកបម្រើយកអាហារមក
"ទ្រង់សោយបង្កងជាអាហាពេលព្រឹក?"ស៉ីនយូ
"យ៉ាងមិច?"បង្កងមីសួកាលពីល្ងាចមិញគេមិនបានប៉ះសូម្បីតែបន្តិច ទោះបីបានបបរកដោយទើបបញ្ជាឲគេធ្វើឲទាំងព្រឹក
"ចម្លែកណាស់ កាលពីមិនទ្រង់មិនសោយអាហារពេលព្រឹកទេ"
"ពិតមែន ហើយ យ៉ាងច្រើនទឹកដោះពពែមួយកែវប៉ុណ្ណោះ"អូ..តាមពិតចឹងសោះ មិនឆ្ងល់ទេថាហេតុអីរាងកាយនេះស្គមដូចសាកសព
"ទៅយកទឹកដោះពពែមួយកែវមក"ថេយងាកទៅក្មេងក្បែខ្លួនរួចងាកមកបង្កងរបស់គេវិញ បើព្រឹកនេះមិនបានញាំវាទេ គេស្លាប់បិទភ្នែកមិនជិតទេ
...
ក្រោកពីបញ្ចប់កាថតម៉ូតរួចរ៉ាល់ ថេយក៏ត្រៀមខ្លួនចេញទៅផ្ទះ ថ្ងៃនេះជាថ្ងៃចុងក្រោយដែលគេមកទីនេះហើយ ព្រោះទោះបីជាគេព្រមថតមែបតែមិនមែនគ្រប់ឈុតទេ រាងស្តើងប្រមូលឥវាន់ដាក់ក្នុងកាបូបស្របពេលដែលប្រធានគ្រិសនឹងជំនួយការ ក៏ដើរចូលមក
"អូ..ប្រធានគ្រិស លោកមានការណ៍អីមែនទេ?"
"ពួកយើងមកអរគុណទ្រង់"
"មិនបាច់ទេ លោកគួរសមពេកហើយ អរគុណយើងតាំងពីព្រឹកមកដល់ពេលនេះ "យាងណាគេក្មេងជាងគាត់ឆ្ងាយណាស់តែប្រធានគ្រិសម្នាក់នេះចេះតែអោនដាក់គេហើយនិយាយអរគុណមិនដាច់ពីមាត់។ពួកគេបណ្តើរគ្នានិយាយពីនេះពីនោះរហូតដល់ឡានរបស់ថេយ
"មិចក៏មានអ្នកកាសែតច្រើនម្លេះ"អ្នកកាសែតជាង១០នាក់មកឈជិតឡានរបស់គេគ្រាន់តែបានឃើញថេយភ្លាម ក៏រត់មកស្រូ៊តែម្តង អង្គរក្សប្រញាប់ដាក់ដៃពាំងពីមុខថេយដើម្បីការពា
"តើពិតដែលទេ ដែលគេនិយាយថាទ្រង់នឹងមកធ្វើម៉ូឌែលឲMnC?"
"ទ្រង់ដាក់ទុនជាមួយនឹងខូលិកសិននេះមែនទេ?"
"ហេតុអីក៏ទ្រង់ស្រាប់តែបង្ហាញខ្លួនជាសាធារណៈបែបនេះ?"
" សូមបកស្រាយផង"
"មែនហើយៗបកស្រាយផង"សំណួរផុសឡើងនឹងសម្លេកជជែករកស្តាប់គ្មាមិនបាន មិញគេសួរថាមិចខ្លះ? ពន្លឺឆ្វេកឆ្វាញរបស់កាំមេរ៉ាបង្ករភាពរំខានដល់គេជាខ្លាំង តែគេបែរជាមានអារម្មណ៏ល្អ hehehគេជាមនុស្សល្បី ប្រធានគ្រិស នឹងជំនួយការប្រឹងទប់ហើយហាមអ្នកាសែតមិនឲថតរូបថេយទាំងទឹកមុខញញឹម
ម្តងនេះបើគ្មានអ្នកស្គាល់ខូលិកសិននេះទេច្បាស់ជាចំលែក
"ឈប់ៗ ផ្សាភ្នែកណាស់" គេនិយាយទាអសម្លេងចង់យំ នេះគេផ្សាភ្នែកពិតមែន មកថតយកៗមើលតែគេជាសត្វនៅក្នុងសួនទៅហើយ ថេយត្រូវអង្គរក្សនាំចូលក្នុងឡាន ទម្រាំតែបំបែកផ្លូវអ្នកកាសែតចូលមកដល់ឡានគេវិះតែកើតឆ្គួត
---
ថេយមកដល់ផ្ទះនៅពេលរសៀល គេប្រញាប់ចុះពីឡានចូលក្នុងផ្ទះ គេធ្លាប់ឮគេនិយាយថាអ្នកមានគ្មានក្តីសុខមើលទៅប្រហែលជាពិតហើយ ពស់វែកភ្លោះនោះនៅអង្គុយនៅបន្ទប់ទទួលភ្ញៀវដដែល គ្រាន់តែលើកនេះពួកគេលេងម៉ាជុង(Mahjong) លេងគ្មានគ្រែងចិត្តអីបន្តិច ដាក់តិល្បែងកណ្តាលផ្ទះតែម្តង ចំណែកជុងគុកវិញ 3-4ថ្ងៃទើបមកផ្ទះម្តងទោះមកក៏នៅមិនយូរ គេសង្ស័យណាស់ថាបុរសសាច់ផ្អែមនោះលួចចិញ្ចឹមស្រីក្រៅ តែប្រពន្ធដល់ទៅ4ហើយនៅល្មមទៀត? អីយ៉ា...គេយកពេលនេះញែប្រពន្ធរបស់អ្នកអង្គម្ចាស់យ៉ាងមិចដែរ? យ៉ាងណាក៏ពួកនោះស្អាតមិនធម្មតាដែល
"អូ..ទ្រង់ចេះលេងMahjongទេ?"
"ចេះតែបៀផែ"សិនយ៊ូភ្ញាក់ពេលដែលសុខៗថេយមកឈជិតបែបនេះ សិនយូងាកមុខមកមើលគេទាំងក្រសែភ្នែកចំលែក ម្ចាស់តំណាក់ចេះលេងល្បែងហើយថែមជាបៀផែទៀត មិនផ្អើលទើបចំលែក ចង់់តែសួថាចេះមកពីអ្នកណា ព្រោះតែរវល់មើលថេយទើបសិនយូស្រវាគ្រាប់បៀគប់ទៅក្រៅទាំងមិនមើលទើបសិនអីច្រញាប់ស្រវា
"បងឈ្នះហើយ"សិនអ៊ីដែលអង្គុយស្ងៀមៗស្រាប់តែងើបឈស្រវាយកគ្រាន់ដែលសិនយ៊ូទម្លាក់ហើយផ្តួលជួររបស់នាង សិនយូភ្ញាក់ដូចដើរជាន់ពស់ អំប្បាញ់មិញគេស្រវាគ្រាប់ខុស? គេងាកមើលថេយដែលឈក្បែនោះក្នុងក្រសែភ្នែកបន្ទោស បើដឹងថាបែបនឹងគេមិននិយាយជាមួយថេយទេ
"យប់នេះ បងជាអ្នកបម្រើព្រះអង្គហើយ អូនកុំភ័យបងនឹងបម្រើទ្រង់ឲបានល្អ"នាងញញឹមបិទមាត់មិនជិត មើលទៅដូចជាសប្បាយណាស់ ចំណែកឯសិនយ៊ូដែលត្រូវគេទះស្មាតិចៗនោះឈខាំមាត់ ដោយសារតែមើលទៅដូចជាមិនសូវយល់ការទើប
ថេយប្រញាប់ឡើងទៅលើ ចែកវេនពេលយប់? កប្លែងណាស់​ ។ប្រហែល២ម៉ោងក្រោយគេអាចឮសម្លេងឡានបើកចូលផ្ទះ មិនចាំបាច់ចុះទៅមើលទេ សម្លេងសិនអ៊ីស្រែក "ព្រះអង្គ"ឮច្បាស់ណាស់ រំពងពេញ
ភូមិគ្រិះ តែទោះមិនចង់ចុះគេក៏នៅតែចុះ អ្នកណាទៅដឹងថាម្ចាសរូបនេះធ្លាប់ធ្វើអីខ្លះ តែធម្មតាប្រពន្ធតែងតែទៅទទួលកាបូបការងា ដោះអាវក្រៅ ឬក៏យកទឹកទៅឲហើយនិយាយ
-បងសម្លាញ់,បងហត់ដែលទេ?-
តែនេះនៅភូមិគ្រឹះនេះ ប្តីគេមិនមែនជារបស់គេម្នាក់ឯង ចឹងហើយគេមិនបាច់ធ្វើអីដល់ថ្នាក់នឹងទេ គ្រាន់តែចុះមើលទៅបានហើយ
"ព្រះអង្គ!យប់នេះអោយសិនអីនៅបម្រើទ្រង់ទៅ"

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now