part 16: ប្រច័ណ្ឌ

2.1K 140 11
                                    

រាងស្តើងដែលអង្គុយងើបៗតាមដែលគេប្រាប់ ក្រុមកាត់ឈុតមកពីតំណាក់ខាងក្នុងមករៀបចំសម្លៀកបំពាក់ឲថេយ៉ុង សម្រាប់ពិធីចម្រើនព្រះជន្មរបស់សម្តេចយាយ
"សម្រាប់ កន្លាស់ ក អាវ ទ្រង់ស្រឡាញ់ត្បូងកណ្ដៀង
ឬត្បូងទទឹម?"
"ត្បូង?"
"មែនហើយ ទ្រង់សព្វព្រះទ័យមួយណា? នៅបរិវេណ-ក ត្បូងគួតែធំហើយឆ្លុះទើបស្អាត ខ្ញុំម្ចាស់គិតថាត្បូងកណ្ដៀងខៀវយ៉ាងមិចដែល? សាច់របស់ទ្រង់សរបែបនេះពណ៍ខៀវគឺច្បាស់ជាស្អាតមិនខាន"
"ត្បូងពិត? "ថេយដែលមិនអាចទទួលយកបាន ព្រោះកន្លាសអាវដែលគួតែដាក់ត្បូងកណ្តៀងឬត្បូងទទឹម ត្បូងមួយគ្រាប់ៗមិនមែនថោកឯណាមិចក៏យកវាមកដាក់លើអាវ ចុះបើរបូតនោះ?
"ច្បាស់ជារបស់ពិតហើយ ទ្រង់មានបន្ទូលពីអ្វី?"
"គឺ...ចុះដាក់របស់ក្លែងក្លាយបានទេ យើង-យើងយល់ថា ...វាមិនល្អទេ"
"មានអីមិនល្អ, ទ្រង់និយាយបែបនេះបំភ័យពួកខ្ញុំស្លាប់ហើយ " ហឹស..ពួកនាងក៏បំភ័យខ្ញុំដែល
"ត្រូវហើយ ,ត្បូងនៅលើអាវរបស់ទ្រង់មិនមែនដាក់របស់ពិតតែម្យ៉ាងទេ ត្រូវតែជាត្បូងប្រណិតទៀតផង រ៉ាល់គ្រប់សាច់ក្រណាត់គឺត្រូវត្បាញចេញពីសូតទឹកកក ទ្រង់មើលទៅ នៅតំបន់កដៃអាវ គឺត្បាញ
បញ្ចូលដោយសសៃសូតមាស បង្កភាពងាយស្រួលបត់បែនហើយក៏រក្សាភាពភ្លឺ ពួកខ្ញុំថែមទាំងបន្ថែម
ដាក់គន្លឹញមាសនៅត្រង់នេះទៀតផង "

  *អូយ! ងងឹតមុខ ឆ្វេងគឺមាស ស្តាំគឺត្បូង ងាកចុះឡើងៗសុទ្ធសូតមាស សូតទឹកកក *

ថេយយកដៃញីក្បាល គេវិះតែនឹងខ្យល់ចាប់ មនុស្សអត់កំណើតដូចគេមិនដែលស្រមៃទេថាមកពាក់អាវអីអស្ចារ្យបែបនឹង

"ពួកនាងដឹងទេថាតម្លៃឈុតនេះប្រហែលប៉ុន្មានដែលទេ?" មនុស្សតំណាក់ខាងក្នុងមើលមុខគ្នាឡេងឡង់ៗ គេមិនដែលឮសំណួរនេះទេ តាំងពីពួកគេចេះកាត់ឈុតសម្រាប់ខ្សែរាជវង្ស តែវាក៏មិនមែនជារឿងសម្ងាត់អីដែល
"ប្រហែល...ummm...82,719,000 វ៉ុន"
(ប្រហែល 70,000$)
".....82លានវ៉ុន?" អ្នកណាក៏បានដែលយកអីមក ដាស់គេបន្តិច ឈុតស្អីតម្លៃសឹងស្មើផ្ទះមួយខ្នងទៅហើយ
"តម្លៃនេះនៅមិនគិតទាំងសូតទឹកកកទេ ព្រោះវាមាននៅក្នុងឃ្លាំងស្រាប់ តែបើបូកសរុបទាំងថ្លៃឈ្នួលកាត់ទៀតគឺ.."
"បានហើយ,កាត់បន្តទៅ"ថេយលើកដៃឃាត់ តម្លៃមកដល់កំពូលទៅហើយនៅថាមិនទាត់បានគិតសេវានឹងគ្រឿងផ្សំផង បើគេបន្តស្តាប់គេប្រហែលជាមិនហ៊ានពាក់ឈុតនឹងទៅណាទេ ។ប្រហែលកន្លះម៉ោងក្រោយការវាសរាងនឹងរើសម៉ូតក៏បានបញ្ចប់។ ជុងគុកក៏មកដល់ផ្ទះល្មម រាងស្តើងចេញទៅទទួលអ្នកជាស្វាមី ដូចរ៉ាល់ដងជាមួយនឹងបងប្អូនភ្លោះ សិនយូដែលតាមសម្លឹងថេយមិនដាក់ភ្នែក តែរាងស្តើងមិនបានត ទេ ព្រោះគេមិនចង់ឮពាក្យថាគេធ្វើបាបអ្នកមានឋានៈតូច
ជាងខ្លួន រាងស្តើងសម្លឹងមើលរាំងមាំសង្ហា ចុះពីឡានទាំងទឹកមុខអង់អាច កែវភ្នែកឥន្រី្ទនិងស្រួចសម្លឹងមើលមកគេតែក៏មិនបានបញ្ចេញអារម្មណ៍ តែក៏មានរាងស្រឡូនចេញមកជាមួយ រាងតូចស្រឡូនតែមិនល្អិតទឹកមុខស្រស់ពព្រឹម រាយមន្តស្នែហ៍ដាក់មនុស្សដែលបានឃើញ រាងក្រាសលូកដៃទៅក្រសោបដៃស្រឡូនជួយនាងឲចេញហើយក៏ដើរចូលក្នុងផ្ទះដោយមានសិនយូនឹងសិនអ៊ី ដើរតាមម្នាក់កាន់កាបូប នឹងម្នាក់ទៀតអោបដៃធំ ជីសូ សើចតែក៏បាន
ប្រជ្រៀត កន្លែងឡើយតែក៏ដើរតាមតិចៗ ថេយ៉ុងដែលឈរមើលរូបភាពបែបនេះហើយយកដៃខ្ទប់ទ្រូង ហេតុអីគេឈឺនៅទ្រូងខាងឆ្វេង នេះជាអារម្មណ៍អ្វី?
វាឈឺចុក ហើយក៏ច្រាល់មកភ្នែកបណ្តាលឲគេចង់យំ ថេយ៉ុងមិបានដឹងទេថាខ្លួនគេកំពុងតែទទួលនូវអារម្មណ៍របស់ថេយ៉ុងពិតប្រកដ ដែលកប់នៅក្នុងផ្នែកមួយនៃព្រលឹងរបស់គេទេ រាងក្រាសមកឈប់នៅពីមុខរាងស្តើងដែលឈក្តោបទ្រូង មុខមាត់មិនស្រួល
"អូនកើតអី?"
"គ្មាន-គ្មានទេ"
"ឈប់សិន-"ថេយ៉ុងដែលមិនយល់ពីខ្លួនឯង ហេតុអីបានជាគេចង់យំ ប្រុសម្នាក់នេះចង់ទៅអោបអ្នកណាក៏ទៅៗ មានពាក់ព័ននឹងគេតែហេតុអីបានជាគេ ត្រូវមានអារម្មណ៍ទើសទាល់ ដៃធំដែលចាប់-ក ដៃតូចឲបែមកវិញ គេដឹងថាថេយប្រាកដជាមានរឿងក្នុងចិត្ត តែជ្រើសមិននិយាយ
"មានអ្នកណាធ្វើបានទ្រង់មែនទេ?"

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now