ភាគ4: ឮថាទ្រង់បាត់ការចងចាំ

2.1K 161 0
                                    

ថេយ៉ុងអង្គុយអន្ទះសារព្រោះនេះជាលើកទីមួយដែលគេមកអង្គុរង់ចាំពេលវេលា គេពិតជាចង់ឲដល់ម៉ោង5 ព្រោះនេះជាលើកដំបូងដែរគេមានអ្នកជូនដើរលេង ព្រោះកាលពីជិវិតមុនក៏គ្មានឪកាសដែល មិនដែលមានថ្ងៃដែលថេវូមិនត្រូវគេតាមចាប់នោះទេ
អង្គរក្សដែលមើលរាងស្ហើងដើរទៅដើរមកតែមិនព្រមនិយាយទើបមើលមុខគ្នាមុននឹងនិយាយ
"ទ្រង់ចង់ទៅផ្សាទំនើបសិនទេ?"គ្រាន់តែឮភ្លាម ថេយ៉ុងរៀបនឹងយំ គេស្មានតែគ្មានអ្នកណានិយាយកគេតើ តែពេលនេះមានគឺល្អហើយ រាវស្តើងប្រញាប់ងក់ក្បាលទទួល
"ល្អៗ,យើងទៅផ្សាហើយចាំ callរកគាត់"
----

ក្រោយដើរមើលរបស់អស់ចិត្តថេយសម្រេចចិត្តទិញរបស់ខ្លះៗតែប៉ុណ្ណោះ ព្រោះគេទើបតែទិញកាលពីព្រឹក នាឡិកាពណ៌ខ្មៅក្រិបមានដាំពេជ្យសុទ្ធនៅតាមចំណុចជំនួសឲលេខ នឹងមានខ្សែស្បែក Brand nameពីបារីស ពេលនេះគឺនៅលើដៃរបស់គេ ថេយ៉ុងសើចតិចៗតាមបែបមនុស្សកំពុងមានក្តីសុខ    កាតCraditពណ័ខ្មៅមើលទៅគេកាន់វាឡើងស្ទាត់ហើយពេលនេះ
"ហិហិហិ..ឆូតៗគឺឆូត!ខ្ញុំឆូត ឆូតមិនចេះអស់ទេ"ថេយ៉ុងថើរបណ្តើរក្រហឹមច្រៀងចំរៀងពីកាតខ្មៅក្នុងដៃរបស់គេយ៉ាងមានក្តីសុខ ពេលនេះគេដឹងហើយថាកើតជាអ្នកមាន មានក្តីសុខប៉ុណ្ណា។ថេយ៉ុងត្រូវមកឈរខាងក្រៅផ្សារទំនើបម្នាក់ឯងព្រោះអង្គរក្សដែលមកជាមួយទៅយកឡាននឹងមួយទៀតឈរនិយាយទូសព្ទ័ តែមិនឆ្ងាយពីគេប៉ុន្មានទេ
"ជួយផង..ជួយចាប់ចោរ មានចោឆក់កាបូប"ស្ត្រីចំណាស់ស្រែកស្របពេលដេញតាមចោដែលឆក់កាបូបរបស់ខ្លួន ថេយ៉ុងរមើលចោរត់កាត់មុខ មុននឹងក្រវាត់ថង់ទំនិញចោហើយរត់តាមចោ
"ឈប់សិន យើងប្រាប់ឲឈប់ អាចោម្សៀត"រាងស្តើងរត់តាមចោ  ទោះបីជាគេរាងស្តើងតែជើងរបស់គេគឺវែងស្រឡូនទើបមិនពិបានក្នុងការរត់
"ឯងនឹងហើយឈប់នោះ"ចោ
"បើឲឈប់ពេលនេះយើងមិនសម្លាប់ឯងទេ"ប្រុសខាងមុខធ្វើមិនឮ ទើបថេយ៉ុងខឹងឡើងក្តៅត្រចៀក ទោះគេធ្លាប់ជាបងតូចបងធំនៅសំណង់            អាណាតិបតេយ្យក៏ដោយ គេស្អប់កាលួចប្លន់ជាងគេ បើគេចាប់បាន ស្បថថានឹងកាច់ដៃវាឲបាន។ថេយដេញចោមកដល់ផ្លូវទល់ទើបវាបែរមុខមកប្រឈមនឹងថេយ៉ុង
"ហាសហា ..ហាសហា ដំបូងយើងស្មានថាពួកប៉ូលិសឬអ្នកក្លាហានមកពីណា តាមពិតគឺកូនក្មេងរូបរាងដូចចាបសោះ "
"ចាបម៉ែឯងនឹងហើយ"ឲគេរត់តាមកតត្រុកបែបនេះមិនសូវខឹងដល់ពេលថាគេជាចាបទេ
"ឆាប់ហុចកាបូបមក"ថេយ៉ុងលាដៃបក់តិចៗ ក្នុងបំណងទារកាបូប
"ស្រមៃទៅ"គេក្រវា់កាបូបទៅដីហើយទាញកូនកាំបិទមកកាន់ក្រវីទៅមកៗ ហើុស្ទុះចូលមកជិតថេយ រាងស្តើងថយទៅក្រោយហើយលោតធាក់ជញ្ជាំងមុននឹងជើងស្តាំធាក់ចំកញ្ជឹងកចោ រាងកាយរបស់គេដួលទៅដី ចោបែមុខមកថេយទាំងផ្អើល ព្រោះជើងតូចៗរបស់ថេយ៉ុងវិះនឹងធ្វើឲចោបែកអំពិលអំពេក រាងស្តើងមិនទុកយូរក៏ដើរទៅរើសកាបូបព្រោះគេមិនបានតាំងចិត្តនឹងវៃគ្នាពិតប្រាកដឡើយ ទទួលបានការបែខ្នងរបស់ថេយ៉ុងចោដែលក្រាបនឹងដីស្ទុះក្រោកឡើងរត់សម្តៅមកដោយចង់ចាក់
"ម្ចាស់តំណាក់!!ប្រយ័ត្ន"សម្លេងស្រែករបស់ពួកអង្គរក្សរបស់រាងស្តើងបន្លឺឡើង មុននេះពួគេភ័យចង់ដាច់សសៃឈាមបេះដូងពេលឃើញរូបរាងស្តើងរបស់ម្ចាស់រត់តាមចោ ទាំងដៃទទេនឹងគ្មានអ្នកតាមការពារ
បន្ទាប់ពីឮសម្លេង ថេយបែរទៅក្រោយប្រឈមមុខនងកាំបិតដែលផ្ជង់ដាក់មុខ ទោះជាគេចរហ័សតែ កាំបិទមកដល់ទៅហើយមានតែយកដៃរង
-ឆ្វាច់-
~Police station~
ថេយ៉ុងអង្គុយក្បែតុប៉ូលិស រង់ចាំការលាងរបួសតាមកាទទូចសុំរបស់ មេប៉ុសិ៍
"ធ្វើឲទ្រង់ចាំយូរហើយ ,"ភ្នាក់ងារប៉ូលិសវ័យកណ្តាលចូលមកជិតព្រមទាំងពាក់ស្រោមដៃ ព្រោះមិនអាចប៉ះពាលរាងកាយរបស់ខេរ៉ាស៉ីមាស ដោយផ្ទាល់នោះទេ រាងស្តើងមិនម៉ាត់គ្រាន់តែងក់ក្បាល តាមពិតរបួសប៉ុណ្ណឹងគ្មានអីធំដុំទេ កាលគេនៅជាថេវូ ចាក់2កាំបិតក៏នៅដើរប្រុយ ថេយក្រលេកមើល
អធិការ ដែលដលរចូលមកក្នុងបន្ទប់ទាំងមុខញញឹមញញែម
"យ៉ាងមិចហើយ?"
"គឺ...ជនល្មើសនឹងត្រូវជាប់គុកតែដោយសារគេនៅសម្រាកព្យាបាលទើបខាងយើងពន្យាពេល"ថេយងក់ក្បាល នឹកឃើញពេលដែលចោត្រូវអង្គរក្សរបស់គេ កាច់បំបាក់ឆឹងកដៃ ហើយត្រូវទាត់ឡើងបើុង ក្រោយពីឆូតដៃរបស់រាងស្តើងរួច ឮមកថាត្រូវបែកឆ្វឹងត្រគៀក នឹងបាក់ឆ្អឹងកដៃ ធ្វើឲគេព្រឺ ចាត់ទុកថាសំណាងហើយដែលចោដែលគេវាយជាមួយមិនមែនជាពួកនេះ
-Rrrrrr
សម្លេងទូរស័ព្ទរោទិឡើង ទើបថេយដកដៃដែលទើបនឹងរុំបង់រួចមកវិញ ហើយចុចទទួល
"Hello, Namjoon hyung" (Hyung=ជាពាក្យសម្រាប់ក្មេងប្រុសហៅមនុស្សប្រុសអាយុច្រើនជាងខ្លួន)
[ពេលនេះទ្រង់នៅទីណាមិនទាន់ចេញមកមែនទេ?]
"អត់ទេ ពេលនេះខ្ញុំនៅស្ថានីយប៉ូលិស"
[ស្ថានីយប៉ូលិស?ទ្រង់ទៅទីធ្វើអី?]
"មានរឿងតិចតួច គឺថាចោវា--"
[រង់ចាំខ្ញុំនៅទីនោះហើយ]
--15នាទីក្រោយ
ដោយរង់ចាំយូរទើបថេយក្រោកពីកៅអី ប្រុងនឹងចេញទៅភូមិគ្រិះមុន គេមកទីនេះព្រោះតែមកប្រគលជនល្មើស តែបុសិប៉ូលិសមិនមែនជាហាងកាហ្វេទេ មកអង្គុយលេងថ្វើចិត្តសប្បាយៗមិនបានទេ
"ទោះ "ថេយដើរនាំមុខ ទើបប្រុសមាឌធំ2នាក់ទៀតក្រោកមកតាមតែត្រូវអាក់ដំណើរព្រោះថាអ្នកដែលពួកគេកំពុងរង់ចាំបានមកដល់
"ថេយ៉ុង,ទ្រង់មានត្រូវរបួសទេ?"ណាមជុន
"ឈប់ៗឈប់សិន ,របួសតិចតួច តូចមួុយទេបងកុំបារម្ភ"ថេយ៉ុងលើកដៃឃាត់ពេលត្រូវណាមជុនបង្វិលដើម្បីមើលថាគេត្រូវត្រង់ណាខ្លះ ប៉ុន្តែក្រលេកទៅមើលភ្ញៀវដែលមិនបានហៅ ជុងគុកដើរចូលមកកាន់រាងស្តើង ក្នុងដំណើរហំហួនដូចអ្នកបង្ហាញម៉ូត ស្មាបើកទូលាយ ទឹកមុខមាំព្រមទាំងមានវែនតាខ្មៅ មើលទៅសង្ហាសាកសំជាព្រះអង្គម្ចាស់វ័យក្មេង
*ឆ្គួតទេដឹង?ស្មើនេះហើយនៅមានអ្នកពាក់វែនតាខ្មៅទៀត ឬមួយក៏ខ្វាក់?*ថេយគិតក្នុងចិត្តនេះក៏ម៉ោងជាង7 ទៅហើយ វែនតាខ្មៅបែបនឹងមើលផ្លូវឃើញដែលមែនទេ ណាមជុនដែលើញថាថេយ៉ុងមើលទៅជុងគុកទាំងខ្សែកភ្នែកចំលែកទើបប្រញាប់ខ្សឹបប្រាប់
"ជាព្រះអង្គជុងគុក ស្វាមីរបស់ទ្រង់"ថេយយកដៃខ្ទប់មាត់ នេះប្តីគេស្អាតថ្នាក់នេះផង ជុងគុកដើរមកជិតរួចដោះវែនតាចេញ បង្ហាញពីទម្រង់មុខសិចស៉ីនឹងខ្សែភ្នែកមុតស្រួច សឹងតែសម្លក់គេឲធ្លុះធំៗ
"គឺ..គឺ.."ថេយ៉ុង
"ពួកយើងទៅផ្ទះវិញ ,ណាមជុន ឯងហៅតាក់ស៉ីជិះទៅ"
"មិនអីទេឲគេទៅឡានជាមួយខ្ញុំទៅ"
"ទ្រង់ទៅជាមួយខ្ញុំ"
" តែខ្ញុំយកឡានមក ខ្ញុំ--"ថេយ៉ុងប្រកែកមិនដាច់ អ្នកណាចង់ជិះឡានជាមួយមនុស្សប្លែកមុខនោះ តែក៏និយាយលែងចេញពេលឃើញឡានដែលខ្លួនជិះមកត្រូវបានបើកចេញទៅទាំងគ្មានវត្តមានរបស់គេ ឃើញថេយ៉ុងឈគាំងទើប ជុងគុកដើរទៅជិតហើយទាញដៃរាងស្តើងឲឡើងឡាន ដោយទុកឲណាមជុនឈនៅងេមងាមម្នាក់ឯង
"ពួកអង្គរក្សខ្ញុំតាមមកតាមក្រោយមែនទេ ?"គេមិនដែលមានអារម្មណ៍ថាត្រូវការអង្គរក្សទេ តែក្រោយពីហេតុការណ៍ល្ងាចមិចហើយ ទុកពូកគេនៅក្បែគឺល្អបំផុត
"ពួកគេមើលថែរទ្រង់មិនល្អ ត្រូវយកទៅបង្វឹកថែម"ជុងគុកនិយាយបណ្តើរ បញ្ជារឡានបណ្តើរតែមិនបានងាកភ្នែកមកមើលថេយ ដែលកំពុងតែដាក់ខ្សែក្រវាត់។នៅតាមផ្លូវជាប់ភ្លឿងស្តុបជសច្រើនតង់ តែនៅក្នុងឡានមានសភាពស្ងាត់ជ្រាប់ ជុងគុកជាមនុស្សម៨នសូវចូលចិត្តនិយាយច្រើន ហើយក៏មិនចូលចិត្តភាពរំខានទើបមិនដាក់ចម្រៀងនៅក្នុងឡាន ចំណែកថេយក៏មិនហ៊ាននិយាយអ្វីព្រោះ តែអ្នកនៅក្បែរខ្លួនធ្វើឬកដូចជាគំនូរ
"ហេតុអីក៏ទ្រង់ធ្វើបែបនោះ?"
"ធ្វើអីទៅ?"ជុងគុកដែលនៅសុខៗក៏សួឡើង ធ្វើឲថេយច្របូកច្របល់ គេធ្វើអី លួចមើលគេអំម្បិចនេះមែនទេ?បើមែន អីក៏គំរិះម្លេះកើតមកស្អាតមើលផងមិនបាន
"រត់ដេញចោ នៅមានវាយគ្នាជាមួយចោទៀត" *អរ..រឿងនឹងទេហ្អី*
"ពេលនោះមានចោវាឆក់កាបូប ទើបខ្ញុំតាម"
"តែកាលពីមុនទ្រង់មិនដែលខ្វល់ពីរឿងអស់នេះទេ"
"ពិត--ពិតមែនហ្អី?"ថេយ៉ុងធ្វើជាយកដៃអេះកតិច អោយគេដឹងថាម្ចាស់រូបរាងនេះធ្លាប់ធ្វើអី មិនធ្លាប់ធ្វើអីបានយ៉ាងមិច បើមិនដែលស្គាល់ផងជុងគុកដៀងភ្នែកមើលរាងស្តើងអង្គុយបែមុខទៅខាងក្រៅ ធ្បើសម្លេងប្លែកៗដោយមិននិយាយអ្វី

"ឮថាទ្រង់ចាំមិនសូវបានមែនទេ?"ជុងគុកសួទាំងមុខស្មើរព្រោះពេលនេះគេជាប់ភ្លើងក្រហមទើបមានឱកាសមើលមករាងស្តើងចំភ្នែក

Thank you for reading,
Please follow ម្នាក់មួយមក all reader🤧❤

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now