part 22

1.7K 133 5
                                    

រាងស្តើងអង្គុយបត់ជើងលើកម្រាលទ្រនាបដៃតួចស្រឡូនក្តោបពែងតែក្តៅ ក្រោយពីអង្គុយស្តាប់រឿងចេញពីមាត់ ដុងវូហើយគេសឹងតែមិនជឿនៅអ្វីដែលគេឮ ថេយ៉ុងដែលជាកូនប្រុសទី២របស់លោក
រដ្ធមន្ត្រីទេសាភិបាល ជាប្រពន្ធទី១របស់ព្រះអង្គម្ចាស់
ជុងគុក ខេរ៉ាស៉ីមាស់ បានមករកដុងវូឲដាក់មន្តខ្មៅលើជុងគុក ដើម្បីឲជុងគុកមិនអាចហិតក្លិនរបស់ Omega ណាផ្សេងក្រៅពីថេយ៉ុង តែ...ការដោះដូរនឹងអាគមខ្មៅនេះគឺត្រូវដោះដូរនឹងពាក់កណ្តាលជីវិតនឹងក្តីសុខរបស់ម្ចាស់អំពើរ តាចាស់ដុងវូមិនចង់ធ្វើតែគាត់មានហេតុផលខ្លះដែលបណ្តាលឲគាត់ព្រមធ្វើពិធី តែគាត់ក៏មិនបានប្រាប់ថេវូ ដែលថា មកពីហេតុអី តែអ្វីដែលគេមិនអាចដកចិត្តបាននោះគឺ ថេយ៉ុងជាមនុស្សចិត្តឆៅ បើមិនចឹងទេ គេមិចនឹងហ៊ានលះបង់នៅជីវិតពាក់កណ្តាលដើម្បីចងចិត្តជុងគុក មនោសញ្ចេតនារបស់ជុងគុកនឹងថេយ៉ុងប្រហែលជាស្នេហា៍ ប្រភេទបៀមទុក្ខ អីបែបនឹងឯង ថេយ៉ុងដឹងថាជុងគុកនឹងមិនបញ្ឈប់ត្រឹមគេ តែក៏នៅតែបន្តស្រឡាញ់ ជុងគុកដឹងថាថេយ៉ុង ស្រឡាញ់គេ តែក៏នៅតែបន្តយកប្រពន្ធជាបន្តបន្ទាប់ តែមិនមានអ្នកណាម្នាក់ដាក់ចិត្តលែងលះ វាមិនខុសអីពីការធ្វើទារុណឲគ្នា តែមានតែគេពីរនាក់
ទេដែលដឹងថាពីក្រោយរឿងច្របូកច្របល់នេះជាអ្វី តែសោកស្តាយណាស់ដែលថេវូមានតែរាងកាយរបស់ថេយ៉ុងមិនមានការចងចាំទើបមិនដឹងអ្វី

"អាល្អិត.."បុរសចំណាស់ហៅរាងស្តើងដែលអង្គុយភ្លឹកគិតរឿងជាមិនចេះចប់
"អ៊ុំ...ចុះខ្ញុំមកនៅក្នុងរាងកាយនេះបានដោយរបៀបណា?"ដំបូងគេគិតថាគេជាមនុស្សមានសំណាងដែលទទួលបាននៅឧកាសទី2 តែមើលទៅដូចជាមិនមែនទេ តាចាសដុងវូម្នាក់នេះជា គ្រូធ្មប់ជាន់ខ្ពស់ដែលរសាត់មកពីណាក៏មិនដឹង តែអានរឿងវេទមន្តអីនេះគឺ ទុកចិត្តលើគាត់ចុះ គេបានជួបប្រុស ម្នាក់នេះដំបូងនៅរដូវធ្លាក់ភ្លៀង គេនៅចាំបានថាយប់នោះមានភ្លៀងធ្លាក់ជាខ្លាំង ហើយដុងវូក៏មកសុំផ្ទះគេស្នាក់ ថាត្រឹមតែ2,3ថ្ងៃ គេក៏មិនមែនជាមនុស្សចិត្តអាក្រក់ ឃើញមនុស្សចាស់ទទឹកជោគ ហើយនៅយប់មេឃបែបនឹង បើគេមិនចូលវាដូចជាចិត្តខ្មៅពេក តែអ្នកទៅដឹងថាថ្ងៃដែលគេទទួលយក ដុងវូ  មកនៅក្នុងផ្ទះគេគឺជាថ្ងៃដែលឆាកជីវិតរបស់គេចាប់ផ្ដើមរង្គោះរង្គើ មានមនុស្សជាច្រើនក្រុមស្វែងរកគាត់យូរទៅថីយើងហ្នឹងប្អូនប្រុសក៏មិនអាចរស់នៅដែលស្ងប់ស្ងាត់ត្រូវគេដេញចាប់សឹងមនុស្សមួយថ្ងៃបើចង់ដឹងពីទីកន្លែងរបស់តាចាស់ម្នាក់នេះ គេស្លាប់ក៏ដោយសារតែ តាចាស់ម្នាក់នេះដែរ នឹកឃើញគេចាំតែដល់មាត់របស់មនុស្សចាស់ទេរឿងបុណ្យបានទុកមួយឡែកសិនចុះបើមិនទាស់ត្រង់ថាគេខ្លាចតែនេះធ្វើអំពើដាក់គេ

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now