Part 39: : ការពិត

1.8K 130 0
                                    


រាងស្តើងអង្គុយក្តោបកែវតែ គយគន់មើលទេសភាពនៅក្នុងសួនច្បារ នាពេលព្រឹកព្រលឹម គេចូលចិត្តធ្វើបែបនេះ សម្លឹងមើលមើលផ្កាដែលកំពុងតែរីកហើយញាំតែរបស់គេ នេះជាខែទី២ហើយដែលគេពពោះកូនរបស់ជុងគុក ដំណឹងដែលថេយ៉ុងមានកូនត្រូវបានជុងគុកចែកចាយ ពេញប្រទេស មិនតែប៉ុណ្ណោះគេនៅបើកប្រមូលសិនដែលលក់មិនយកលុយពីអតិថិជនចំនួន3ថ្ងៃទៀតផង ទង្វើនេះធ្វើឲថេយ៉ុងភ័យឡើងបះសក់ លក់មិនយកលុយ ទាំងផ្សាទំនើប ហាងអាហា នឹង អាចស្នាក់នៅសណ្ធាគានឹងរីសត free ចំនួន៣ថ្ងៃ គេស្មានតែវាជាទីបញ្ចប់របស់ក្រុមហ៊ុនហើយតា តែជុងគុកអះអាងថាគេមិនខាត មិនខាតខ្មោចយកអី ជុងគុកត្រូវបាត់បងចំណូល25%ពីចំណូលប្រចាំខែ ទង្វើរបស់ជុងគុក ធ្វើកក្រើកសង្គមអភិជនជាខ្លាំង នឹងត្រូវបានចុះនៅទំព័រមុខរបស់ social mediaជាច្រើនថ្ងៃ ហើយថេយ៉ុងដែលអង្គុយនៅតែផ្ទះចាំតែយកកាដូក៏យកឡើងហត់ កាដូនឹងអំណោយដែលគេទទួលបានគឺច្រើនលើសនិយាយ ដាក់២បន្ទប់ក៏ដាក់មិនអស់ គ្រាន់តែអង្គុយស្រាយបូ ក៏ធ្វើឲមនុស្សខ្ចិលដែល តែអ្វីដែលធ្វើឲគេភ្ញាក់ផ្អើលនោះ គឺគេបានជួបប៉ាម៉ាក់របស់ថេយ៉ុងជាលើកដំបូង គាត់គ្រាន់តែយកអំណោយតិចតួចមកឲ ហើយនិយាយគ្នាតិចតួចរួចក៏ត្រឡប់ទៅវិញ ក្រោយមកគេក៏ដឹងថា គ្រួសារបស់ថេយ៉ុងមិនចូលចិត្តជុងគុកដែលជាខ្សែរាជវង្សទេ តែដោយសាតែថេយ៉ុងនៅតែជំនះរៀបការជាមួយជុងគុក ហើយសុខចិត្តបោះបង់គ្រួសារខ្លួន ដែលជាហេតុដែលគ្រួសាររបស់គេមិនសូវរវល់នឹងគេ រឿងនេះគេក៏ដឹងមកពីបងប្រុសរបស់គេ គឹម សុខជីន ដែលទើបមកពីបន្តការសិក្សាពីបារាំង ហើយបងរបស់គេក៏ឧស្សាហ៍ក៏មកលេងគេដែលតែទាស់ត្រង់ថា សុខជីនជាមនុស្សរវល់ទើបគេមិនបានជួបជាមួយថេយ៉ុងញឹកញាប់

"ទ្រង់នៅឬីនេះទេ?"
"មានការអី?" ថេយ៉ុងប្រើកន្ទុយភ្នែកដៀងមើលរាងស្តើងរបស់ជីសូ ដែលដើរមកអង្គុយកៅអីក្បែលគេ

"គ្មានទេ ..ថ្ងៃនេះខ្ញុំមិនស្រួលខ្លួនទើបមិនទៅធ្វើការ ទើបមករកទ្រង់និយាយគ្នាលេង"
"មិនលេងជាមួយទេ បើនាងមិនស្រួលខ្លួនក៏ទៅសម្រាកទៅ ប្រយ័ត្នឆ្លងមកខ្ញុំ"
"ម្ចាស់តំណាក់មិនបាច់ភ័យទេ ខ្ញុំនឹងប្រយ័ត្នប្រយែង" ថេយ៉ុងមិនមាត់តែក៏បន្តក្រេបតែរបស់ខ្លួន
ជីសូក៏មិនមាត់អី អង្គុយលេងទូរស័ព្ទរបស់ខ្លួន ។ មួយសន្ទុះក្រោយមក

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now