Part 10: អារម្មណ៍

2K 141 4
                                    

ត្របកភ្នែកតូវស្អាតប្រឹងបើកតិចៗ ថេយមើលនៅជុំខ្លួន​ ក្បែខ្លួនគេមានសុតតែព្រៃ សម្លេងសត្វយំ ផ្ទៃមេឃចាប់ផ្តើមងងឹត គេនៅរសមែនទេ? រាងស្តើងប្រឹងរកមើលឡានដែលធ្លាក់ចុះមកជាមួយគេ តែរកមិនឃើញ អ្វីដែលគេរកឃើញនោះគឹប្រុសសង្ហាមាឌមាំ ជុងហ្គុកដេកមិនដឹងខ្លួនថែមទាំងមានរបួសនៅដើមដៃយ៉ាងវែងទៀត មើលតាមសភាពខោអាវ
របស់ពួកគេ ថេយអាចទាញដឹងថាឡានរបស់គេធ្លាក់ចូលទឹក ព្រោះឈុតរបស់គេសើមដល់ខោក្នុង សំណាងហើយដែលពួកគេធ្លាក់ចូលទឹក បើធ្លាក់មកចំថ្មអី ស្មើរនេះគេបានទៅលេងឋានសួគ៏ហើយ ថេយវាចូលទៅជិតរាងក្រាស់ហើយយកចង្អុលដៃដាក់ជិតច្រមុះ បន្ទាប់មកក៏ដកដង្ហើមធូរទ្រូង គេមិនទាន់ស្លាប់ តែមិចក៏គេមិនទាន់ដឹងខ្លួន 

"ព្រះអង្គ ទ្រង់ឮខ្ញុំម្ចាស់និយាយទេ?"

"....."

"ជុងហ្គុក?"

ផាច់... ផាច់

2ដៃជាប់គ្នាទៅលើមុខរបស់រាងក្រាស់​ ឃើញដូចនេះ បិសាចតូចថេយ៉ុងបានដៃ រាងស្តើងបានចិត្តបម្រុងនឹងដាក់ថែម2,3ទៀតតែត្រូវប្រញាប់ដកដៃមកវិញទាំងភ័យពេលឮសម្លេងរបស់ជុងហ្គុក

"Hnh......hmm"ថេយនៅស្ងៀមមួយសន្ទុះក្រោយឃើញថា ជុងហ្គុកនៅដេកស្តូកស្តឹងដដែល គេធូរទ្រូងតែក៏មិនហ៊ានធ្វើអីទៀតដែល ជៀសវាងជុងហ្គុកស្រាប់តែដឹងខ្លួនមកភ្លាមៗ ទោះគេមានមាត់មួយពាន់ក៏បកស្រាយមិនចេញដែល។បន្ទាប់ពីដើរក្នុងព្រៃជិតមួយម៉ោង ថេយក៏រកឃើញល្អាងមួយមិនធំប៉ុន្មានទេ តែក៏ល្អល្អាងធំភាគច្រើនជារបស់សត្វ អ្នកណាទៅដឹង ឧបមាពួកគេដេកសុខៗ មានខ្លាឃ្មុំចេញមកអី ថេយគ្រវីក្បាលបណ្តេញរឿងអគុសល រាងតូចផ្តេកខ្លួនរាងក្រាសចុះយ៉ាងមិនថ្នម មាឌរបស់ជុងហ្គុកធំជាងគេ គេក៏ដឹងតែមិននឹកស្មានថារាងក្រាសនេះធ្ងន់យ៉ាងនេះ ទម្រាំតែគេនាំប្រុសម្នាកនេះមកដល់ចំណុចនេះ គេរំលឹកដល់ធម៍ព្រះគ្រប់ច្បាប់ដែលគេបានអានទាំងអស់ ដើម្បីទប់ចិត្តគេមិនឲទុករាងក្រាស់ឲនៅកណ្តាលព្រៃចោល ធ្វើល្អបានល្អ ធ្វើអាក្រកបានលុយ តែនឹកស្រមៃដល់រូបរាងជុងហ្គុកប្រឹងទាញគេឲចេញពីឡានក្រោយធ្លាក់ចូលជ្រោះ ទើបគេមិនដាច់ចិត្ត ជាពិសេសរបួសនៅលើដើមដៃរបស់គេ
ថេយប្រញាប់ដោះអាវរបស់ខ្លួនឯក នឹងរាងក្រាស់ហើយដាក់ហាលនៅមុខភ្លើង 

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Hikayelerin yaşadığı yer. Şimdi keşfedin