part 15: Savage

2.6K 135 5
                                    

1ខែក្រោយមក
សម្ភ័នភាពរវាងថេយ៉ុងនឹងជុងគុកកាន់តែប្រសើឡើង រហូតដល់ថ្នាក់និយាយលេងជាមទយគ្នា ចំណែក
ថេយកាន់តែសមខ្លួនជាមួយអ្នកគ្រប់គ្នាក្នុងផ្ទះ រាងស្តើងក្នុងឈុតលំហែ អង្គុយលើកៅអីឈឺប្រណិតដៃក្តោបទឹកដោះពពែបណ្តើមើលពត៍មានដែល
ហាជីនយកមកបណ្តើរ
"យើងល្បីថ្នាក់នេះផង?"ថេយអង្គុយមើលរូបខ្លួនឯងដែលត្រូវចែកចាយតាមបណ្តាញសង្គម ហិហិ គេស្អាតមែនតា ពេលចូលរូបបែបនឹង ហាជីនដែលជាម្ចាស់ទូរស័ព្ទប្រញាប់ងក់ក្បាល
"ត្រូវហើយ, រូបរបស់ទ្រង់មានអ្នកយកទៅកាត់ត ធ្វើជាចម្រៀងទៀតផង"ថេយងក់ក្បាលតិចក្រេបទឹកដោះពពែមិនមាត់ តែក៏បង្ហាញភាពពេញចិត្ត
"អង្គុយមក,នាងមិនចុកជើងទេហ្អី?"រាងស្តើងងាកទៅប្រឈមមុខនឹងក្មេងស្រីក្បែរខ្លួន ដែលឈរនៅក្បែគេជិតកន្លះម៉ោង
"ហាជីនជាក្មេងបម្រើជាន់ទាប គ្មានឋានៈអ្វីអាចអង្គុយក្បែរទ្រង់ទេ ហើយក៏ខុសនឹងច្បាប់ដែល"
"អ្នកណាចេញច្បាប់? ពេលនេះព្រះអង្គទ្រង់មិននៅ អ្នកធំជាងគេក្នុងផ្ទះនេះគឺយើង យើងជាច្បាប់ ឲះអង្គុយក៏អង្គុយមក តែបើនាងចង់ឈរយើងមិនបង្ខំទេ"
ក្រោយឮសម្តីរបស់ចៅហ្វាយភ្លាមនាងប្រញាប់ដាក់ខ្លួនចុះ ជើងនាងចុកឡើងញ៏រទៅហើយ
"ញាំនំទេ?"ថេយហុចនំឲរាងតូចដែលអង្គុយក្បែរខ្លួន ហាជីនដែលចាប់ផ្តើមស្និតនឹងថេយក៏លូកដៃទាញនំមកញាំយ៉ាងស្ងៀមស្ងាត់ ។សិនយូដែលដើរវិលវល់នៅក្នុងសួនស្រាប់តែក្រលេកឃើញហាជីនអង្គុយក្បែថេយ៉ុងថែមទាំងញាំនំ សើចជាមួយគ្នាយ៉ាងសប្បាយ ក៏ប្រញាប់ដើរទៅ
"នាង,មិនដែលដឹងទេហ្អីថាអ្នកបម្រើអង្គុយជាមួយចៅហ្វាយមិនបាន"ហាជីនប្រញាប់ក្រោកហើយដើរទៅជិតថេយឧនមុខមិនហានប្រឈមនឹងសិនយូ
"យើងឲនាងអង្គុយ,ឯងមានបញ្ហាអី?"
"ទ្រង់ទម្រើសអ្នកបម្រើបែបនេះមិនបានទេ វាខុសច្បាប់ភូមិគ្រិះ"
"ច្បាប់ៗៗ,យើងនេះហើយជាច្បាប់"ថេយនិយាយហើយសើចចុងមាត់ (ឌឺសាហាវ)
"ផ្តេសផ្តាស,ទ្រង់-"សិនយូដែលកំពុងតែក្តៅស្រាប់ផងភ្លាត់មាត់ស្រែកហើយគោះតុដែលថេយកំពុងអង្គុយ យើងជាច្បាប់?គេយកអីមកនិយាយ តែបែជាមានទឹកដោះពពែដែលជះចំកណ្តាលមុខ ធ្វើឲគេគាំងរកពាក្យនិយាយមិនចេញ
"ទ្រង់ធ្វើអីនឹង?"
"ចុះឯងស្រែកដាក់យើងធ្វើអី?"មិញគេមិនបានតាំងចិត្តជះទេ គេគ្រាន់តែគិត គ្រាន់តែគិតតែអ្នកណាទៅដឹងទៅថាដៃគេនេះពិតជាលឿន លឿងជាងចិត្តទៅទៀត
"ហើយវាចាំបាច់ទេដែលមកជះទឹកដាក់មុខខ្ញុំបែបនឹង?ខ្ញុំគ្រាន់តែវែកញែកច្បាប់ទម្លាប់ ថេយ៉ុងទ្រង់ទៅជាមនុស្សគ្មាសណ្តាន់ធ្នាបបែបនេះ?"សិនយូខ្លួនទទឹកជោគព្រោះតែទឹកដោះពពែ វាស្អិតគេស្អប់ណាស់
"យើង--យើងអត់បានជះអីដាក់ឯងទេ"ថាហើយថេយលាក់ដៃដែលកាន់កែវទៅក្រោយខ្នង មុខរអៀសចិត្តតែក៏មិនទទួល
"ថាមិច?"គេហួសចិត្តនឹងថេយ៉ុងខ្លាំងទាល់តែចង់យំ ក្បាលគេនៅសើមនៅឡើយតែគេបែជាថា គេមិនបានធ្វើ បើចឹងគេនៅសុខយកក្បាលទៅបោកនឹងកែវទឹកដោះពពែមែន?"
"យើងមិនបានធ្វើអីទេ"
"ទ្រង់..ទ្រង់មិនខ្មាសខ្លួនឯងទេហ្អី អ្នកបម្រើនៅទីនេះអ្នកណាក៏ឃើញដឬលថាទ្រង់វានធ្វើអីនោះ"
ថេយស្ងាត់មួយសម្ទុះហើយដៀងភ្នែកទៅប្រឈមមុខនឹងអ្នកបម្រើប្រហែល4នាក់ដែលកំពុងតែកាត់ស្មៅ
"មានអ្នកណាឃើញយើង,ម្ចាស់តំណាក់ ជះទឹកដាក់សិនយូខ្លះ?"
"..."សិនតូក្រលេកមើលជុំវិញ តែបែជាគ្មានអ្នកណាហ៊ាននិយាយអី
"ឆ្លើយមក"
"គ្មាន-គ្មានទេ"ពួកគេឆ្លើយស្រុះគ្នាហើយប្រញាប់អោនមុខចុះ ថាទៅមិញពួកគេក៏មិនបានឃើញផ្ទាល់ដែលឮតែសម្លេង
"..."សិនយូឈរគាំងទាំងមិនបិទមាត់ គេមិនដែលខឹងអ្នកណាដូចថ្ងៃនេះទេ
"ហាជីន..ឯងថាទៅមើលហេតុអីបានជាសិនយូទទឹកបែបនេះ?"ថេយសួទាំងទាំងទឹកមុខbully
"លោកម្ចាស់សិនយូ...សោយមិនប្រយ័តកំពប់ទឹកលើខ្លួនដោយខ្លួនឯង"ហាជីននិយាយតិចៗ នាងក៏ខ្លាចសិនយូដែល តែនាងខ្លាចថេយជាង ថេយកហ្រហឹមពេញចិត្តរួចយកកែវទៅទុកលើតុមុននឹងដើរចេញ
"ហាជីន,ឯងថាទៅមើល មិញនេះអ្នកជាអ្នកខុស?"
"ច្បាស់ជាមិនមែនទ្រង់ហើយ"
"ត្រូវហើយ,អ្នកនៅក្នុងផ្ទះនេះអ្នកណាជាអ្នកខុសក៏បានដែល លើកលែងតែយើង"ថេយនិយាយទាំងអារម្មណ៍ល្អ ហាជិនបានត្រឹមតែឱនមុខចុះមិននិយាយ មួយខែមកហើយអ្នកនៅក្នុងផ្ទះសឹងតែសមនឹងចរិកចង់ឈ្នះរបស់ថេយ ម្តងៗនាងក៏គាំងនឹង
ថេយដែល សិនយូដែលឈរស្ងៀមខឹងឡើងញ័រខ្លួន បើឈ្លោះគ្នាមែនមើលទៅគេត្រូវជួលមេធីវីហើុទើបអាចនិយាយឈ្នះថេយ៉ុង ។

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now