part 32: ចាំបងជាអ្នកទទួលខុសត្រូវ

1.8K 141 3
                                    

ជ្រុងមួយនៃក្លិប

ភ្លើងពណ៍បាញ់ច្រវាត់ចុះឡើងៗ សម្លេងភ្លេងកន្រាក់អារម្មណ៍ លេងកំដរមនុស្សប្រិសស្រីដែល កំពុងតែរាំគ្រលែងចង្កេះ ក្លិនស្រានឹងបារីភាយពេញក្លិប សិនយ៊ូយកដៃខ្ទប់ត្រចៀកព្រោះវានេះជាលើកទីមួយហើយដែលគេចូលមកកន្លែងបែបនេះ នេះហើយជាក្លិបដែលជុងគុកឲមកគេ ទោះគេមិនចូលចិត្ត តែពេលឃើញបែបនេះ គេក៏សប្បាយចិត្ត ព្រោះក្លិបនេះមានមនុស្សមកច្រើន គេ រកកន្លែងអង្គុយនៅក្បែជញ្ជាំងកញ្ចក់ ស្រមោលមនុស្សនាំគ្នារាំគ្រវី ទៅមកៗ ស៉ីនឹងភ្លេងពិតជាធ្វើឲគេមាអារម្មណ៍ថាធូរមួយកម្រិត
តាំងពីរគេចេញពីភូមិគ្រិះមក គ្មាថ្ងៃណាដឬលគេដេកលក់ស្រួលទេ បងស្រីរបស់គេក៏ជាផ្នែកមួយដែលធ្វើឲគេពិបាកចិត្តចង់តែឆ្គួតទៅហើយ តែក៏ចាត់ទុកថាសំណាងហើយ ដែលជីហ្សាងស្ម័គចិត្តនៅកំដរ បងស្រីរបស់គេ ឃើញបែបនេះគេអត់សសើរមិនបាន ថេយ៉ុង មានព្រះអង្គ ចាំមើលថែ បងស្រីគេមានជីហ្សាង ចុះគេ? គេគ្រវីក្បាលហើយយកស្រាមកក្រេបតិចៗ តែក៏ក្រលេកភ្នែកទៅប៊ះនឹងប្រុសមាឌធំ ពាក់ឈុតរត់តុ បង្ហាញផែនខ្នងធំ នឹងស្មារទូលាយ

"ថេយអ៊ិន?"

"..."រាងក្រាសបែរមកមើល អ្នកដែលហៅឈ្មោះគេ រូបភាពសិនយូ អង្គុយម្នាក់ឯង នឹងមានដបស្រាមិនតិចជាង៥ដបតម្រៀបគ្នា ថ្ពាល់របស់គេចាប់ផ្តើមឡើងឋបណ៍ក្តហម ព្រោះជាតិស្រវឹងចូលខ្លួន មើលមកគេទាំងភ្នែកសឹម

"បងមកធ្វើអីនៅទីនេះ?"

"ខ្ញុំសួរឯងទើបត្រូវ នេះឯងមិនទាន់គ្រប់អាយុទេមែនទេ? មិចក៏មកធ្វើជាអ្នករត់តុនៅទីនេះ"

"Shhhh!!!!" ថេយអ៊ីន ប្រញាប់ទម្លាក់ថាសស្រាទៅលើតុ ហើយរត់មកខ្ទប់មាត់របស់សិនយ៊ូ  កាយវិការរបស់គេធ្វើទៅទាំងមិនបានគិតច្រើន គេធ្វើបែបនឹងព្រោះតែមិនចង់ឲសិនយ៊ូ និយាយពីអាយុរបស់គេ គេពិបាកណាស់ទើបមកធ្វើការក្នុងនេះបាន តែចំពោះសិនយ៊ូ វិញ គឺខុសគ្នា គេលួចមានអារម្មណ៍ល្អ ដាក់ថេយអ៊ីនទាំងមិនដឹងខ្លួន ពេលត្រូវថេយអ៊ីនធ្វើបែបនឹងដាក់គេទៀត បេះដូងគេលោតសឹងផ្ទុះចេញមកក្រៅ ដៃធំពោពេញទៅដោយកម្តៅ ខ្ទប់ពីលើបបូរមាត់ក្រពុំ  ក្លិនខ្លួនរបស់រាងក្រាសភាយកាត់ច្រមុះរបស់គេ បើអៀបទៅនឹងអាវដែលគេលួចយកអាវទុកកាលពីមុន ក្លិនខ្លួនរបស់ថេអ៊ីននៅពេលនេះគឺខ្លាំងជាងឆ្ងាញណាស់ សិនយ៊ូបើកភ្នែកធំៗ សម្លឹងទៅអ្នកទល់មុខ

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now