part 28: រករឿង

2K 131 3
                                    

ថេយ៉ុងអង្គុយសម្លឹងមើលទៅក្រៅកញ្ជក់ឡានដែលកំពុងតែធ្វើដំណើរទៅមុខជារឿយៗ កាត់អាគាខ្ពស់ៗជាបន្តបន្ទប់ មុចតូចច្រលឹងពាក់ទឹកស្រពោននឹងធុញធប់ជាខ្លាំង ប៉ុន្មានថ្ងៃនឹងគេខំប្រឹងធ្វើខ្លួនមានៈ ចាយលុយច្រើន ទិញឥវ៉ាន់ច្រើនៗ ច្រើនរហូតដល់គេចំណាំ មិនបានថាតើព្រឹកពីម្សិលមិញគេទិញអ្វីខ្លះ? គេរករឿងអ្នកបម្រើ ហើយរករឿងឈ្លោះជាមួយ
សិនយ៊ូទៀត ទង្វើទាំងអស់នឹងក៏ធ្វើដើម្បីតែជុងគុក គេចង់ឲ ជុងគុកធុញគេ ហើយដេញគេចេញពីផ្ទះ តែមានឯណា ក្រៅពីគេធ្វើមិនដឹង ហើយយប់ឡើងគេមកដេកតែបន្ទប់ថេយ៉ុងសឹងរ៉ាល់យប់ ដេកអោប(រឹត)គេឡើងសឹងផុតដង្ហើមម្តងៗ។ កែវភ្នែកមុតស្រួចប្រទះភ្នែកនឹងអាគាកម្ពស់35ជាន់ ដែលសណ្តូកខ្លួនលើផ្លូវ High way ឈ្មោះដូចជាប្រហែលៗ

"អាគាខាងមុខជារបស់ជុងគុកមែនទេ?"
"បាទ,ទ្រង់ចង់ចូលទៅលេងព្រះអង្គដែលទេ?"
"ល្អ....ឲវិលទៅជាមួយយើងតែម្នាល់បានហើយ ពួកលោកទៅភូមិគ្រិះមុនចុះ" អង្គរក្សដែលអង្គុយនៅកៅមុខមើលមុខគ្នាឡេងឡង់ ឲពួកគេទៅរកវិលបានមកពីណា បើវិលមិនទាន់ចេញពីពេទ្យផង

"......"
"កុំប្រាប់ថាវិលទៅព្រំដែនទៀតហើយ?"
"....."សម្លេងស្ងាត់ក្នុងឡានចាប់ផ្តើមបង្កភាពរអៀសចិត្តដល់មនុស្សពីរនាក់ខាងមុខ គេអាចមើលដឹងពីអារម្មណ៍ខឹងរបស់ថេយ៉ុងតាមរយៈកញ្ចក់ ។

ឡានទំនើបពណ៍ប្រផះ ចតនៅចំពីមុខក្រុមហ៊ុនខ្នាតយក្ស ជើងតូចស្រឡូនស្រវាយកវែនតាមកបិតបាំងកែវភ្នែកហង្សទឹក ដែកមានរោមភ្នែកងក្រាសនោះ រាងស្តើងបោះជំហ៊ានចូលក្រុមហ៊ុនហើយក៏ឆ្ពោះទៅតុ ផ្តល់ព័ត៌មាន ទោះបីជាថេយ៉ុងជាមនុស្សល្បីនៅចង្កោមក្រុមអភិជនតែ មិនមែនបានន័យថាមនុស្សគ្រប់គ្នាស្គាល់គេទេ តាំងពីរៀបការចូលភូមិគ្រឹះខេរ៉ាស៉ីមាសមក នេះជាលើទីមួយដែលគេមកក្រុមហ៊ុនរបស់
ជុងគុក ភាពលេចធ្លោរបស់គេទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សទាំងអស់ដែលនៅក្បែលគេឲងាកមកមើលគេ រាងស្តើងគ្រងអាវសូត្យពណ៍សរបញ្ចេញផែនខ្នងមួយឆ្នូតវែងនឹងខោរលុងពណ៍ស៉ីនឹងអាវ មួយតួខ្លួនគឺជះភាពអភិជនដោយមិនបានប្រឹង ក៊ដៃតូចស្រឡូនស្រវាដោះវែនតាចេញ ធ្វើឲអ្នកនៅទល់មុខសឹងតែគាំងបេះដូង ម្នាក់នេះហើយ ម្នាក់ដែលគេតាមដានមកបានប៉ុន្មានថ្ងៃនេះ ម្ចាសតំណាក់
ថេយ៉ុង ខេរ៉ាស៉ីមាស់ Model ឲ Brand ដែលទើបនឹងចេញ

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now