part 21: គេច

1.7K 135 1
                                    

ថេយ៉ុងអង្គុយជ្រុំនំ ទៅមកទៅមក គេហៅវិលចេញមកបែបឆៅៗ មួយសេនមិនយកមកជាមួយផង មិនដឹងយប់នេះដេកនៅទីណា លុយក៏គ្មានកន្លែងទៅក៏អត់ ហ៉ើយ....ឬគេទៅផ្ទះបា៉ម៉ាកគេល្អទេ? បើតាមមើលពួកគាត់ប្រហែលជាមិនស្រឡាញ់ម្ចាស់រូបប៉ុន្មានទេ តែក៏ប្រហែលមកដល់ថ្នាក់ដេញគេចេញមែនទេ?  តែគេមិនដឹងថាផ្ទះនោះនៅឯណាផង
ថេយ ងាកមើលវិលដែលជាអង្គរក្យខ្លួនដែលឈរចាំមើលគេប្រហែល ចង្ងាយ3ម៉ែត្យ មិនឲគេមាអារម្មណ៍ធុញថប់ តែគេក៏ធុញ ..ធុញ ...ធុញមកពីវិលជាមនុស្សរបស់ជុងគុក នឹកឃើញដល់រឿងជុងគុក ថេយយកស្លាបព្រាដែកសម្រាប់ញាំនំ រុកនំសឹងតែធ្លុះចាន បង្កឲមនុស្សនៅក្បែនោះងាកមកមើល ពួកគេសង្ស័យយូរហើយថាជាថេយ៉ុងមែនឬអត់ តែក៏មានអ្នកលួចថតរូបគេចែកចាយតាម social media ផងដែល ថេយ៉ុងដែលទើបតែទាញអារម្មណ៏មកវិញបានទើបដឹងថាគេអង្គុយឲគេថតដូចជាសត្វនៅក្នុងសួនចឹង បើគេដឹងថារ៉ាល់ថ្ងៃនឹងគេល្បីកំរិតណាទេ តែបើដឹងគេច្បាស់ជាមិនហ៊ានមកអង្គុយបែបនឹងទេ តែសោកស្តាយ គេមិនដឹងទើបមកអង្គុយសម្តែងអារម្មណ៍នៅក្នុងហាងនំ អង្គុយញាំនំដែលវិលជាអ្នកទិញ ។ ថេយ៉ុងចាប់ផ្តើមផ្លឹក គិតដល់រឿងដែលទើបនឹងកើត អារម្មណ៍នៅពេលនោះវាឈឺណាស់ តែគេមិនដឹងហេតុអី? គេមិនមែនជាថេយ៉ុង គេជាថេវូ ជាមនុស្សធម្មតា មិនដែលមានអីជាមួយជុងគុកពីមុនមកទេ តែ...តែហេតុអី្វគេត្រូវមានអារម្មណ៍ឈឺចាប់?

"Ahhh...ស្មុគស្មាញណាស់" ថេយុងយកដៃឈ្លីសក់ដែលមានរបៀបរាប់រយឡើងរញេរញៃ ក្នុងចិត្តគេ
គេចង់តែបោចចោលឲអស់ផង បោចអស់ហើយក៏ចូលបួស អាអារម្មណ៍អីនឹងវាពិបាកគ្រប់គ្រងណាស់

"ទ្រង់ស្មុគស្មាញរឿងអី?"ថេយ៉ុងងើយក្បាលទៅមើលប្រភពសម្លេង ដូចត្រូវខ្សែភ្លើងឆក់គេវិះតែក្រាបទៅនឹងដីហើយ
"ព្រះ---ព្រះ"
"Shhhh..." ជីមុនយកដៃធ្វើជាសញ្ញាកុំឲថេយ៉ុងស្រែក
"ហៅជីមីនបានហើយ"
"បាន,ជីមិន"
"អង្គុយទៅ"
"អង្គុយហើយ"ថេយធ្វើតាមជីមិនគ្រប់ពាក្យ មែនគេខ្លាច អ្នកណាទៅដែលស្រមៃថាគេអាចមកចចារជាមួយបុត្រាស្តេច ដែលរៀបគ្រងរាជទៅ តែថេយ៉ុងភ្លេចទៅហើយថា ប្តីរបស់ខ្លួនជាអ្នកណា ហើយមានអំណាចលើអ្វីខ្លះ បើគេដឹង គេគ្មានកូនព្រលឹងណាទៅហ៊ានតតាំងជាមួយទេ ជីមិនអស់សំណើចនឹងកាយវិការរបស់ថេយ៉ុង គេសង្កេតមើលច្រើនដងហើយម្ចាស់បងថ្លៃរបស់គេនេះទឹកមុខញញឹមញញឹមហើយកាយវិការក៏ដូចជាខ្លាចគេ  ហើយគេមិនដឹងថាគេមានអីគួរអោយខ្លាច ថេយមកជាមនុស្សដំបូងដែលបញ្ចេញកាយវិការបែបនេះ គេមិនដឹងថាហេតុអ្វីបានអីគេមានអារម្មណ៍បែបនេះចំពោះបងថ្លៃខ្លួនឯងឡើយ ប៉ុន្តែពេលដែលគេម្ដងទៀតគេដូចជាចាប់អារម្មណ៍លើបងថ្លៃគេលើសពីអ្វីដែលគេគិត វាច្រើនដងហើយដែលគេស្កាត់ជួបឬរកឱកាសនិយាយជាមួយថេយ៉ុងតែពីរនាក់

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now