part 30: ឈឺចាប់

1.7K 131 2
                                    

សិនយ៊ូក៏រត់បកទៅក្រោយវិញ
រូបរាងថេយ៉ុងដែលពាក់កណ្តាលឈពាក់កណ្តាលអង្គុយ ស្នាមជានឹងឈាមមានជាប់ពេញខ្លួន សម្លឹងមើលទៅប្រុស2 ដេលឈរដង្ហក់ សិនយ៊ូសឹងតែមិនជឿភ្នែកខ្លួនឯង គេចាំបានថាមាន5នាក់ តែពេលនេះមានតែ2នាក់ប៉ុណ្ណោះដែលអាចនៅឈបាន មើលទៅគេត្រូវមើលទៅថេយ៉ុងក្នុងផ្លូវផ្សេងហើយ

"ឯង-ឯងជាអ្នកណា.?"
"យើង....ប្រាប់.....ថាឲហៅយើងថាលោកតា" ថេយ៉ុងនិយាយទាំងដង្ហក់ខ្យល់ តាមពិតទៅគេមានអារម្មណ៍ថាដងខ្លួនគេឈឺ ឡើងស្ពឹកអស់ទៅហើយ គេសឹងតែកម្រើកមិនបានផង តែបើមិនកម្លាំង មានតែចិត្ត ចឹងមានតែធ្វើឡូយសិនទៅ

"លោកតា? យើងនឹងហៅឯងបែបនឹង បើឯងស្លាប់"
ចប់សម្តី គេលោតទៅម្ខាង ស្រមោលឡានដែលបែកកញ្ចក់បើកក្នុងល្បឿនលឿន សម្តៅមករកថេយ៉ុងនឹងសិនយ៊ូ ដែលធ្វើទឹកមុខស្លេកស្លាំង ថេយ៉ុងដែលមិនអាចកម្រើកជើងបាន ព្រោះតែការវាយគ្នាអម្បាញ់មិញគេ ត្រូវអ្នកម្ខាងទៀត លើកបោកចុះឡើងៗ ហើយក៏ត្រូវមិនតិចទេ មើលទៅរាងកាយប្រើដល់ចំណុចកម្រិតវាហើយ សិនយ៊ូក៏មិនខុសពីគេ គេមិនអាចកម្រើកបានព្រោះតែភាពស្លន់ រាងស្តើងទាំងពីរឈមើលឡានបើកមកកាន់តែជិតហើយក៏បិទភ្នែកទទួល
មើលទៅសំណាងគេមិនល្អសោះ ត្រូវស្លាប់ទៀតហើយ កំពុងតែគិតគេស្រាប់ឮសំលេងរបស់សិនអ៊ឺស្រែកមកពីម្ខាងហើយរត់មកច្រានពួកគេ ចេញពីមុខឡាន រាងស្តើងទាំងពីរត្រូវខ្ទាតទៅម្ខាង តែ...

"បងស្រី!!!!!!!!" រូបភាពសិនអ៊ី ត្រូវបុកចំៗ ពេញភ្នែករបស់ពួកគេ ហើយខ្ទាត់ទៅដួលក្រាបដី អ្នកក្នុងឡានដែលបម្រុងនឹងបើកចេញក៏ត្រូវ ពួកអង្គរក្សដែលសិនអ៊ឺ ហៅមកមុននេះ ឡានត្រូវបាញ់បំបែកកង់ ហើយពួកគេក៏ចាត់ការតាមតួនាទីរបស់ខ្លួន

"បង--បងស្រី"
"អា--អាល្ងង់ ហេតុអីបានជាមិនគេញពេលឃើញឡាន? ឯង...លែ...លែងចង់រស់ហើយមែនទេ?"
"ហឹក ហឹក...បង ! មិច ក៏បងមកវិញ ក្រែងបងថាបងទៅហើយមែនទេ មិចក៏ត្រឡប់មកវិញ ហឹក ហា..ហា.." គេយំសស្រាក់ ដៃក្រសោបកាយបងខ្លួនដែលដេកក្នុងថ្លុកឈាម របួសពេញខ្លួន ឈាមក៏ហូរចេញពីគ្រប់កន្លែង គេបែងចែកមិនដឹងថា បងំេ បែកស្អី បាក់ស្អីទេ

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now