part3: អ្នកណាគេ?

2.1K 157 0
                                    

  រយៈពេលជាងមួយសប្តាហ៍ហើយដែលថេវូត្រូវមករស់នៅក្នុងរាងកាយរបស់ថេយ៉ុង ។គេពិតជាពិបាកក្នុងការទទួលយកាពិត វាមិនមែនជាកាងាយទេដែលគេសុខៗមកក្លាយជាមនុស្សផ្សេងបែបនេះ អ្វីដែលគេអន់ចិត្តនោះ គេមកនៅក្នុងរាងកាយរបស់ omegaទៅវិញ ក្រៅពីនេះគឺគេអាចទទួលយកបានទាំងអស់ គេមានអាចដេកស៉ីមួយជីវិតព្រោះគេជាអ្នកមាន
"តែពិតជាអត់មានអ្នកមកមើលខ្ញុំមែន"រាងស្តើងក្នុងឈុតសាមញ្ញ ជើងស្រឡូនចង្កេះមួយក្តាប់បីដូចមនុស្សស្រី អង្គុយគិត នេះជាមួយអាទិត្យហើយដែលគេចេញពីពេទ្យ តែគ្មានអ្នកសួសុខទុក្ខអីសូម្បីម្នាក់ គេអាចដឹងខ្លះៗមកថាម្ចាស់ខ្លួននេះមានប្តីតែចម្លែកនោះគេមិនដែរឃើញគេទេ ឪពុកម្តាយទាំងបង្កើតនឹងសាច់ថ្លៃក៏គ្មានអ្នកណាមកមើលអីបន្តិច អត់នឹងអាណិតមិនបាន ព្រោះកាលគេនៅរស់ពេលត្រូវរបួសយ៉ាចហោយណាស់ក៏មានប្អូននៅចាំមើលថែរដែរ។គេត្រូវធ្វើផ្លាស់មកនៅភូមគ្រិះតាំងពី3ថ្ងៃមុន ទោះបីជាគេពិតជាភ្ញាក់ផ្អើរនឹងភាពឆើតឆាយរបស់ផ្ទះនេះប៉ុណ្ណាក៏ដោយ តែមនុស្សដូចជាគេនេះត្រូវតែលាក់អាការៈមុននឹងគេត្រូវបញ្ញូនចូលពេទ្យវិញព្រោះតែមានជម្ងឺខួរក្បាល។
___ព្រឹកថ្មី
--រាងស្តើងអង្គុយចាំឡានព្រោះក្រោយពីទិញឥវាន់ហើយ គេអង្គុយបណ្តើរញាំបណ្តើព្រោះអត់មានអីត្រូវខ្វល់ ទោះគេត្រូវមកទិញទំនិញតែម្នាក់ឯង ក៏មិនមែនជារឿងកំសត់អីដែរ គ្មានអ្នកចូលចិត្តក៏ហីទៅ គេសម្បាយទៅវិញទេដែលគ្មានអ្នកណាមកនិយាយជាមួយព្រោះខ្លាចគេចាប់បានថាខ្លួនមិនមែនជាថេយ៉ុងពិត ស្រាប់តែក្រលេកចំរាងក្រាសរបស់ជុងគុក
"អ្នកណាគេ?ប្រហែលៗ"ថេយជ្រឹមភ្នែកសង្គេតជុងគុក ព្រោះថាគេមិនដែលឃើញផ្ទាល់ឃើញតែក្នុងរូប ថត ចឹងហើយទើបមិនច្បាស់ថាគេប្តីឬអត់ (មើលប្តីខ្លួនឯងអត់ស្គាល់😂)
------
"លោកម្ចាស់!ខ្ញុំថានឹងជាម្ចាស់តំណាក់មែនទេ?"ប្រុសដែលនៅក្បែខ្លួនសួរឡើងពេលឃើញថេយ៉ុងមើលចំមកពួកគេតែបែជាងាកមុខចេញហើយឡើងឡានទៅបាត់ ជុងគុកដែលមានហ៊ុនជាង30%ក្នុងផ្សាទំនើបធំទើបគេចុះមកពិនិត្យយូរៗម្តង តែលើកនេះបែជាជួបថេយ៉ុងហើយត្រូវធ្វើជាមិនឃើញទៀត
"ក្រសែភ្នែកគេមើលមិនបានឆ្ងាយ(មិនពិត),ទើបគេមិនបានឃើញយើង,តោះឆាប់ទៅៗយើងមានប្រជុំបន្ទាប់ពីនេះផង"រាងក្រាស់បោះដំណើរនាំមុខទាំងមិនខ្វល់ ថេយមើលគេឃើញឬមិនឃើញគរមិនមានហេតុផលអីត្រូវគិតទេ
    ភូមិគ្រិះ~~
បន្ទាប់ពីពិនិត្យរាងកាយហើយថេយត្រូវគេដាក់ឲដេកស្ងៀម
"ល្អណាស់មិនបាច់មកនិយាយជាមួយយើងទេ !មនុស្សស្អីដេកឈឺជិត10ថ្ងៃហើយគ្មានអ្នកមកសួអីមួយម៉ាត់ ម្ចាស់តំណាក់អាច់គោអីទៅ ?"ថេយ៉ុងដេកនិយាយម្នាក់ឯង គេថានឹងមិនតូចចិត្តទេ តែនេះមនុស្សទាំងសាច់ គេនៅរស់នៅឡើយ តែគ្រប់គ្នានៅក្នុងផ្ទះនេះធ្វើដូចអត់ឃើញគេ អ្នកខ្លះធ្វើមុខដូចឃើញបីសាចពេលជួបគេម្តងៗ
"ឯងអន់ចិត្ត?"Dr.ណាមជុន សើចតិចៗពេលឮពាក្យត្អូចត្អែរបស់រាងស្តើង ត្រូវហើយតាំងពីថេយ៉ុងដឹងខ្លួនមកអ្នកដែលនិយាយជាមួយគេនឹងនៅក្បែគេមានតែគ្រូពេទ្យនេះហើយ
"គ្មានអីបន្តិចផង,តែបងប្រុសបងទំនេរទេ ថ្ងៃមិញខ្ញុំទៅហាង gameយករបស់ថ្មីមកដែរឃើញទេ បងកុំទាន់ទៅផ្ទះអីលេងជាមួយគ្នាណា ណាបងណា"ថេយឡើងដៃ gameបង្ហាញដល់ណាមជុនព្រមទាំងធ្វើទកមុខគួរឲអាណិត ពួកគេជិតស្និតជាមួគ្នាបន្តិចហើយក៏យល់ព្រមមិនឲប្រើភាសារាជស័ពពេលនៅតែពីរនាក់
"បងជាពេទ្យ ការងារច្រើនគ្មានពេលកំដរឯងលេងទេ"ថាបណ្តើរដៃរៀបចំបរិក្ខាពេទ្យបញ្ចូលកាបូប
"មិនអីទេចឹង"ថេយបែរខ្លួនទៅប្រឈមនឹងជញ្ជាំងធ្វើសមនលេងអន់ចិត្ត ទើបឃើញហើយចិត្តដាច់ដាក់មិនបាន
"បែបនេះទៅ,ទៅដើរលេងខាងក្រៅទេ?បងនិយាយជាមួយព្រះអង្គហើយៗទ្រង់ថាឯងអាចចេញទៅដើរលេងបាន"
"មិនដឹងទៅណាទេ"ថេយធ្វើសម្លេងធុញធប់ ថ្វីត្បិតតែគេគ្រាន់តែចូលមកនូវក្នុងរាងមាយរបស់ថេយ៉ុងក៏ដោយ សេអ៊ូលនៅតែមិនមែនកន្លែងដែលគេដើរលំហែលអារម្មណ៍នោះទេថែមទាំងជាកន្លែងស្លាប់របស់គេទៀត គ្រាន់តែនឹកឃើញអស់អារម្មណ៍សប្បាយ ណាមជុនឃើញស្ថានការមិនល្អក៏ចូលមកជិត
"បងស្គាល់កន្លែងមួយឯងច្បាស់ជាពេញចិត្ត ,បងជាប់អ្នកវេនម៉ោង5ទើបរួច ថេយទៅដើរលេងមុនបងទៅល្អទេ?បងចេញពីវេននឹងប្រញាប់ទៅ យើងដើរជាមួយគ្នា,ok? " Namjoonដឹងថាថេយគ្មានមិត្តឬអ្នកជំនិតទើបស្នើរខ្លួន ហើយជម្ងឺរបស់ថេយបើបានដើរលំហែរប្រាកដជាឆាប់ជាជាងការសង្ងំនៅតែផ្ទះលេងតែ game
"បើកន្លែងនឹងមិនសប្បាយ  ខ្ញុំសម្លាប់បងមិនខានទេ"ថេយ៉ុងសម្លឹងមើលទៅនាឡិកាដែលព្យួនៅជិតទូរទស្សន៍ក្នាតយក្យ ពេលនេះម៉ោងជាង3ហើយ អង្គុយចាំតែបន្តិចគឺដល់ម៉ោងណាមជុនចេញវេនហើយ ឃើញថាគ្មានអីពិបាកទើបប្រញាប់ងក់ក្បាលទទួលយកសំណើរ Namjoonញញឹមយកដៃញីក្បាលថេយ៉ុងហើយដើរចេញទៅ
"គួរស្រឡាញ់ណាស់"

--
សូមរង់ចាំភាគបន្ត
Please followed my account 🤧❤all reader

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now