part 31: ចាកចេញ

1.7K 135 9
                                    

សម្លេងគ្រហឹមជាភ្លេងបន្លឺឡើងតិចៗ រូបរាងមាំសង្ហា របស់ជុងគុកកំពុងតែមមាញឹកនឹងការធ្វើស៊ុប នេះជាលើកទីមួយដែលគេធ្វើម្ហូប កាលពីព្រឹកមិញគេទៅមន្ទីពេទ្យដើម្បីសួរសុខទុក្ខ សិនអ៊ី គេបម្រុងនឹងចូលបន្ទប់របស់ថេយ៉ុងដែល តែគ្រូពេទ្យប្រាប់ថាគេនឹងដឹងខ្លួនថ្ងៃនេះហើយ ទើបជុងគុកត្រឡប់មកផ្ទះដើម្បីធ្វើស៊ុបសម្រាប់ថេយ៉ុង ប៉ុន្មានថ្ងៃនេះគេមិនសូវបានទៅមើលរាងស្តើងទេ ព្រោះតែរឿងរបស់សិនអ៊ី
អំពុលទុកគេ3,4ថ្ងៃហើយ នៅមានរឿងហាជីន
ដែលលេចមុខមកទៀត បើថេយ៉ុងដឹងច្បាស់ជា
សប្បាយចិត្តមិនខានទេ  ជុងគុកដួសស៊ុបដាក់ក្នុងស្រាក់ហើយបម្រុងនឹងដើរចេញក៏ឮសម្លេងឡាន រូបរាងថេយ៉ុងដែលស្ថិតនៅក្នុងឈុតអ្នកជម្ងឺ មុខមាត់ស្លេកស្លាំង ដើរតម្រង់មករកគេ ថេយ៉ុងមើលមកគេទាំងមិននិយាយអ្វី

"អូនមកធ្វើអី?"ជុងគុកសួទាំងមិនយល់ ក្រែងថេយ៉ុងគួតែនៅមន្ទីពេទ្យ សម្រាកព្យាបាលទេតើ មិចក៏ចេញមកទាំងស្លេកស្លាំងបែនេះ
"យ៉ាងមិច? ខូចចិត្តពេលដឹងថាអ្នកមកជាខ្ញុំមែនទេ?"
"ហេតុអីបងត្រូវខូចចិត្ត បងគ្រាន់តែឆ្ងល់ តែបើទ្រង់មកទៅហើយ ឆាប់អង្គុយមក ស៊ុបនេះបងជាអ្នកធ្វើដោយផ្ទាល់ "
ថេយ៉ុងមើលទៅប្រុសទល់មុខដែលដៃកាន់ប្រអប់បាយ គេខំយកខ្លួនទៅកាពារសិនអ៊ឺ សន្លប់អស់4យប់ តែជុងគុកបែជាមាអារម្មណ៍មកធ្វើម្ហូបទៅវិញ

----ប្រាបវវវវវ
ប្រអប់ស៊ុបត្រូវបានរមៀលទៅលើឥត ស៊ុបដែលគេខំឈធ្វើជិត2ម៉ោងត្រូវកម្ពប់ទៅដីអស់ ជុងគុកជ្រួញចិញ្ចើមនឹងទង្វើរបស់ថេយ

"សប្បាយណាស់មែនទេ? ទ្រង់បង្វិលក្បាលខ្ញុំបែបនេះ សប្បាយណាស់មែនទេ? មើលមកខ្ញុំដូចជាសត្វចិញ្ចឹមដែលទ្រង់យកមកលេងសើច ហើយក៏ទុកចោលពេលលោកធុញ បន្ទាប់មកក៏យកមកវិញក្រោយពីបង្ហាញការក្តីស្រឡាញ់តិចតួចរបស់ទ្រង់ តើខ្ញុំដូចជាឆ្កែដែលរង់ចាំទទួលយកក្តីអាណិតរបស់ទ្រង់ដែលសេសសល់ពីអ្នកដទៃណាស់មែនទេ? ទ្រង់ទុកខ្ញុំជាអ្វីឲប្រាកដទៅ " ថេយ៉ុងនិយាយទាំងទឹកភ្នែកហូមិនឈប់ គេចាញ់ហើយ គេស្រឡាញ់ប្រុសម្នាក់នេះបាត់ទៅហើយ គ្រាន់តែគិតថាជុងគុកនឹងសិនអ៊ឺ សើចសប្បាយជាមួយគ្នាលើគ្រែអ្នកជម្ងឺ សឹងតែធ្វើឲគេ
ឆ្គួតទៅហើយ

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now