part 36: ខ្ញុំមានកូន

1.7K 146 2
                                    

"ទាល់តែវៃឈ្នះគេសិនហី?"
"មែនហើយ, សូម្បីតែព្រះអង្គក៏ត្រូវតែវៃគ្នាជាមូយនឹងគេសិន ដែលចំពោះមេកងអង្គរក្សដូចជាដ៉ុងម៉ាន់នេះគេមិនងាយនឹងគោរពអ្នកណាគេងាយៗទេ " ថេយ៉ុងមិនតតែក៏នៅស្ងៀមគិតដល់រឿងដែលខ្លួនទើបតែស្តាប់ឮ មើលទៅគេត្រូវតែវាយគ្នាជាមួយនឹងដ៉ុងម៉ាន់ហើយ

......
ថេយ៉ុងក្រោកពីព្រឹករៀនចំខ្លួន ព្រោះថាថ្ងៃនេះយ៉ាងណាគេក៏ត្រូវតែមានរឿងជាមួយដ៉ុងម៉ាន់ឲទាល់តែបានដែល

" យើងវៃគ្នាទៅ" ថេយ៉ុងរត់សំដៅទៅវាលហាត់ប្រាណរបស់ពួកអង្គរក្ស ដែលនៅទីនោះក៏មានរូបរាងរបស់ដ៉ុងម៉ាន់ដែរ
"......."
"ទ្រង់លេងសើចពេកហើយ បើទ្រង់សម្រាកមិនគ្រប់គ្រាន់ក៏ទៅផ្ទុំវិញទៅ" ដ៉ុងម៉ាន់ ថាហើយគេក៏ដើរចេញ ទុកឲថេយ៉ុងដែលរត់មកចោល តែថេយ៉ុងជាអ្នកណា? គេជាថេវូ គេប្រាកដជារត់តាមហើយ ហើយមិនត្រឹមតែរត់តាមទេ គេចាប់ទាញដៃទាញដៃធំនោះទៀតផង ធ្វើឲដ៉ុងម៉ាន់ភ្ញាក់ជាខ្លាំងតែមិនហ៊ានក្រវាសដៃថរយ៉ុងចេញ

"ពួកយើងប្រកួតជាមួយគ្នាទៅ "
"ការប្រកួតមិនមែនជាការជល់ជង្គង់ ឬ ការលេងកាច់មេដៃទេដូចនេះហើយ ទ្រង់បញ្ឈប់ការគិតទៅ"
"ការពិតទៅគឺលោកខ្លាចប្រកួតចាញ់ខ្ញុំមែនទេ ខ្ញុំថាហើយ តាមពិតលោកគ្មានទៅខ្លាំងដូចគេអួតទេ "
".....ថាមេច?"
"យ៉ាងមិច? ស្តាប់មិនច្បាស់មែនទេ? "
"ល្អ ....ប្រកួតក៏ប្រកួត តែទ្រង់ត្រូវតែពាក់អាវការពារ"
"យកអាវមក" ថេយ៉ុងពាក់អាការពារដោយមិនបាច់បង្ខំ ហើយពួកគេក៏នាំគ្នាទៅឈនៅទីលានប្រកួត ដែលព័ទជុំវិញដោយវូងអង្គរក្ស មនុស្សប្រកួតគ្នាគេឃើញរ៉ាល់តែថ្ងៃនឹង តែមិនងាយបានឃើញ Omega ប្រកួតជាមួយនឹងAlphaទេ

"ទ្រង់ច្បាស់ហើយណា ថា នឹងប្រកួត? "
"ច្បាស់ហើយ"
"ខ្ញុំប្រាប់ទ្រង់ទៅចុះ ចំពោះអ្នកចម្បាំងដូចជាខ្ញុំ កុំថាឡើយជាomega ទៅជាអ្វីទៀតក៏ខ្ញុំមិនបន្ធូរដៃ---"

ផឹប....

ដ៉ុងម៉ាន់និយាយមិមទាន់ចប់ផង ជើងខាងឆ្វេងរបស់ថេយ៉ុងក៏វាត់ទៅលើកញ្ជឹងមាំ ដូចដែលដឹងថេយ៉ុងតូចពិតមែនតែដៃជើងគេធ្ងន់មិនចាញ់អ្នកប្រដាល់អាជីពទេ ដ៉ុងម៉ាន់ត្រូវទាត់ឡើងបែកព្រី ថេយ៉ុងក៏មិនឈប់ គេក្រឡាប់ខ្លួនហើយក៏លើក ជើងខាងស្តាំត្រឡប់ខ្លួនដើម្បីធាក់ដ៉ុងម៉ាន់បន្ត តែដុងម៉ាន់ដែលត្រូវមួយជើងហើយក៏មិនបណ្តោយអោយមានជាលើកទី2 គេគេច ហើយក៏ថយទៅក្រោយ ហើយសម្លឹងមើលថេយ៉ុងដែលដែលមើលមកគេទាំងទឹកមុខកំពូលឌឺ ព្រះអើយ តាំងពីគេកើតមកគេមិនដែលឃើញអ្នកឌឺឆ្ញាញ់ដូចថេយ៉ុងទេ មើលតែចិញ្ចឹមដែលលើកម្ខាងអត់ម្ខាង បបូរដែលញញឹមឡើងវៀចទៅម្ខាង អាចធ្វើឈាមគេពុះមកបានយ៉ាងងាយ តែពេលនេះក៏ពុះរួចហើយ ពុះនៅសីតុណ្ហភាព100°c ទៀតផង

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Tahanan ng mga kuwento. Tumuklas ngayon