part2: រាងកាយថ្មី

2.3K 161 1
                                    

ក្រោយបិទទ្វដាក់មុខជុងគុកហើយថេយបែមកអង្គុយលើគ្រែខ្នាត king size គេអង្គុយសញ្ជឹងគិត គិតថាខ្លួនគេនេះកើតអី ពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែពិបាកក្នុងការគ្រប់គ្រងខ្លួនឯង កាន់តែគិតកាន់តែឈឺក្បាលវាហាក់បីដូចមានអ្វីមកត្រួត្រាការគិតរបស់គេយ៉ាងអញ្ចឹង ថេយសម្លឹងមើលទៅផ្សេងដែលភាយចេញមកពីទៀនក្រអូបដែលជីសូ យកមកឲ។ក្រោយផ្សែងដែរភាយចេញពីទៀននោះបានឆ្លងកាត់ច្រមុះរបស់រាងស្តើងមួយសន្ទុះ ថេយស្រាប់តែស្ទុះច្រឡោតឡើងទាំងភ្នែកក្រហម
"ត្រូវហើយ យើងថេយ៉ុងខេរ៉ាស៉ីម៉ាស ម្ចាស់តំណាក់នៅទីនេះ ប្រពន្ធទី1របស់បង ហេតុអីៗ ហេតុអីក៏បងស្រឡាញ់នាងក្មេងអនាថានោះជាងខ្ញុំទៅវិញ ហេតុអី-  អាយយយយយ"
ប្រាវវវវ
ថេយប្រើដៃក្រវាសសម្ភារៈនៅលើតុសម្អាងចូល យកដៃទាំងពីរជ្រោងសក់ឡើងលលដូចមនុស្សវិកលចរិក កែវភ្នែកក្រហមអមដោយទឹកភ្នែក គេសម្រូតខ្លួនចុះក្បែអំបែងទឹកអប់ដែលបែកចេញខ្ញែកជាចំណែកៗ
អំបែងដែរមុតស្រួចចាក់ចូលកប់ក្នុងសាច់ភ្លៅដែលសរម៉ត៍ខាងឆ្វេង ឈាមរឹមៗត្រូវបានលាក់ក្រោមឈុតសរក្រាសក្នុងតម្លៃរាប់លាន
"ខ្ញុំអត់ចង់ទេ អត់ចង់ឲទ្រង់ស្អប់ខ្ញុំទេ ហិក-កុំស្អប់ខ្ញុំអី ជុងគុកហឹក ទ្រង់កុំស្អប់ខ្ញុំអី"ថេយពោលទាំងក្សឹកក្សួលអណ្តឺតអណ្តត មុននឹងងើបឈរមិនខ្វល់ពីរបួសនៅជើងខាងឆ្វេងរបស់គេ រួចស្ទុះទៅជាន់ក្រោមក្នុងដំណើរល្វត់ល្វន់របស់គេ កៅអីដែលនៅខាងស្តាំដៃរបស់ជុងគុកគឺជាកន្លែងរបស់គេ ហេតុអីក៏មានអ្នកហ៊ានអង្គុយនៅទីនោះ ថេយមិនម៉ាត់គ្រាន់តែដើរ សម្តៅទៅកៅអី
"វ៉ាន់ ជីសូខិតទៅម្ខាងកន្លែងរបស់យើង" ជីសូ សម្លឹងមើលរាងកាយរបស់ថេយដែលឈរនៅជិតនោះទាំងគ្មានប្រតិកម្ម នាងគ្រាន់តែសម្លឹងម់ើមុខរបស់ជុងគុកដែលទើបងើបភ្នែកពីចានអាហារ
"អូនអង្គុយកៅមួយទៀតនៅ"នាងមិនមាត់គ្រាន់តែប្តូរកៅអីនឹងឲអ្នកបម្តើខិតចានប៉ុណ្ណោះ ថេយអង្គុយក្បែរាងក្រាស នឹងជីសូ ព្រោះបងប្អូនភ្លោះទាំងអង្គុយនៅខាងឆ្វេងដៃរបស់ជុងគុក ថេយអង្គុយញាំអាហារយ៉ាងស្ងៀមស្ងាត់ទោះបីជាគេអាចឮនូវសម្លេងខ្សឹបខ្សៀវរបស់អ្នកបម្រើក៏ដោយ អារហារពេលល្ងាចបញ្ចន់ទៅបានយ៉ាងរលូន ទើបក្មេងៗប្រញាប់លើកចានបង្អែមមក សិនយូសម្លឹងមើលទៅថេយយ៉ាងយូរមុននឹងភ្ញោចស្នាមញញឹមព្រមទាំងនិយាយ
"ម្ចាស់តំណាក់,ទ្រង់មិនអីទេមែនទេ?"
".. យើងមិនបានកើតអ្វីទេ"
"ទ្រង់ប្រាកដទេ?មើលទៅទ្រង់មិនស្រួលសោះ"សិនអ៊ឺ
"មែនហើយ មើលតែស្នាមក្រហមនឹងសសៃចម្លែកក្នុងភ្នែកទ្រង់ចុះ  ជុងគុក!ទ្រង់គួរតែនាំម្ចាស់តំណាក់ទៅពិនិត្យសុខភាពទៅ"
"ត្រូវហើយៗ!មន្ទីចិត្តសាស្ត្រក៏---"សិនអ៊ឺ
ផាំង
"ប្រហើន"ថេយក្រោកឈរទះតុទាំងចិត្តខឹង ធម្មតាឯណាទៅពួកបងប្អូនភ្លោះនោះបន្លំជេរគេច្បាស់ណាស់ មន្ទីចិត្តសាស្ត្រមែនទេ?គេមិនបានឆ្គួតទេហេតុអីទៅនោះ ជុងគុកបិទភ្នែកចិត្តធ្ងន់ធ្វើមិនឃើញឬកពារឆ្គងរបស់ថេយ
"ថេយ៉ុង ហេតុអីក៏បងទះតុបែបនឹង អ្នកអង្គម្ចាស់នៅអង្គុយនៅឡើយទេ"ជីសូដែលអង្គុស្តាប់ជាយូរដាច់និយាយក្រោយឃើញឬកពារបស់ជុងគុក ថេយក្រលេកភ្នែកមើលទៅនាង មិនថាគេឃើញនាងប៉ុន្មានដងទេ រង្វង់ស្រស់ស្អាត ស្លូតបូត នោះតែងតែធ្វើឲគេខឹង ថេយបែរមកមើលនាងចំមុននឹង
ផាច់--
"ដល់វេននាងនិយាយពីពេលណា ស្រីជាន់ទាប យើងថានឹងមិនប្រកាន់នាងព្រោះជុងគេស្រឡាញ់នាង តែមើលទង្វើនាងចុះ "ថេយចូលទៅជិតហើយក៏យកដៃជ្រោងសសៃសក់រលោងស្រិលនោះរួចទាញទៅក្រោយតែត្រូវជុងគុកចាប់ដៃ
"ឈប់ទៅ,ឈប់ទៅKIM TEAYUNG "រាងក្រាសស្រែកមុននឹងច្រានរាងស្តើងអោយអុកគូទ រ៉ាល់ថ្ងៃគេទ្រាំនឹងទង្វើអត់មាយាទរបស់ថេយ៉ុងគ្រប់គ្រាន់ហើយគេដឹងឮរឿងដែលកើតឡើងក្នុងផ្ទះ សូម្បីតែរឿងដែលកើតចំពោះហាជីន ទើបគេមិនចង់ចូលផ្ទះ ស្អប់គ្រប់យ៉ាង អន់ចិត្តនឹងទង្វើខ្វះវិចារណញានរបស់ថេយ៉ុង សិនយូសម្លឹងមើលមុខបងស្រីទាំងញញឹម ហាល់បីដូចរឿងដែលកើតឡើងត្រូវបានកើតក្នុងការរំពឹងទុករបស់ពួកគេ អ្នកបម្រើដែឈរនៅក្បែនៅស្ងៀមមិនហ៊ានបញ្ចេញសម្លេង
"ស្រីជាន់ទាបស្អីទៅ?នាងជាស្នំរបស់បង ថាឲនាងជាន់ទាបក៏ដូចជាថាឲបង អូនក៏ជាប្រពន្ធរបស់បង ចឹងអូនជាប្រុសជាន់ទាប ឆ្គួតនឹងអំណាចធ្វើខ្លួនដូចមនុស្សវិកលចរិកមែនទេ?"ថេយដែលត្រូវច្រានឲដួល អំបែងទឹកអប់ដែលចាក់ជាប់ជើងខាងឆ្វេងរ៉ុលចូលកាន់តែជ្រៅ គេប្រឹងងើបទាំងគ្មានអ្នករត់មកជួយ
សូម្បីតែហាជិនក្មេងបម្រើដួលនៅមានអ្នកលើក មើលទៅគេអន់ជាងអ្នកបម្រើទៀត
"មិនមែនទេ ជុង!មិនមែនទេចុងអូនមិនដែរគិតបែបនេះដាក់បងទេគឺអូន..គឺមកពីជីសូ"
"ជីសូធ្វើអីទៅ?ទ្រង់គឺជាអ្នកទះនាងហើយថែមទាំងថាឲនាងជាន់ទាបទៀត"សិនយូ
"បិទមាត់"ថេយស្រែក
"ឯងនឹងហើយបិទមាត់"ជុងគុកទាញរាងកាយជីសូដែលអង្គុក្តោបមុខសម្រក់ទឹកភ្នែក្ទោះបីជាថេយ៉ុងរាងតូចពិតមែន តែកម្លាំងដៃគេពិតជាខ្លាំង ជុងគុកសម្លឹងមើលផែនថ្ពាល់ដែលមានស្នាមម្រាម ថែមទាំងចាប់ផ្តើមក្រហមជាំ ថេយដែលសម្លឹងមើលទង្វើរាងក្រាសទាំងឈឺចិត្ត គេពិតជាស្រឡាញ់ជុងគុកគ្រាន់តែគេមិនចេះបង្ហាញ គេក៏ត្រូវរបួស ជើងគេឈលែងចង់ជាប់ទៅហើយ ថេយតសមមើលទង្វើមើលថែរបស់រាងក្រាស ទឹកភ្នែកដែលលាក់ទុក ក៏ហូរចុះមកទាំងមិនដឹងខ្លួន របួសដែលកប់ក្នុងទ្រូងឈឺដូចគេចាប់ហែក
"ដ៉ុងម៉ាន!នាំខ្លួនម្ចាស់ដំណាក់ទៅឃុំទៅ "ជុងគុកបែរខ្នងហៅមនុស្សជំនិតដោយសម្លេងស្រាល តែបេះដូងរបស់ថេយគាំងលែងដំណើរការ សភាពក្នុងបន្ទប់អាហារប្រែជាស្ងាត់គ្មានសំលេងឮតែសម្លឹកស្បែកជើងកកិតនឹងការ៉ូ ដ៉ុងម៉ានដើរមកជិតថេយដោយមិនមាត់
"ជុងអត់ទេ--កុំអី កុំធ្វើបែបនេះដាក់អូន បងមិនអាចឃុំអូនទេ "រាងស្តើងចាប់ផ្តើមបាត់បង់ម្ចាស់ការក្នុងខ្លួន លោតកញ្ជ្រោលព្រមទាំស្រែកទាំងខ្លួមស្តិតក្នុងដៃរបសដ៉ុងម៉ាន
"ទ្រង់ត្រូវតែពិចារណាពីកំហុសខ្លួនឯង ឆាប់នាំគេទៅ"
"អត់ទេ អូនស្រឡាញ់បង!ជុងគុក កុំឃុំអូន"ថេយព្យាយាមស្រែកហៅអ្នកដែលបែរខ្នងក្នុងរង្វង់ដៃមានរាងកាយរបស់ជីសូ នឹងតាមដោយសិនយូនឹងសិនអ៊ឺ
"លែងខ្ញុំទៅ ដ៉ុងម៉ានកុំឃុំខ្លួនខ្លួនខ្ញុំអី"
"កុំឲខ្ញុំត្រូវប្រើកម្លាំងអី!ទ្រង់ធ្វើតាមព្រះអង្គទៅ"ដ៉ុងម៉ានដែលមិនសូវចូលចិត្តថេយប៉ុណ្មាននោះទេព្រោះតែទង្វើររបស់គេ។រយៈពេលមួយអាទិត្យកន្លងផុតទៅរាងកាយតូចស្តើងមានសភាពស្លេកស្លាំង របួសនៅត្រង់ភ្លៅកើតក្លាយហើម ធ្វើឲថេយគ្រុនក្តៅយ៉ាងខហលាំងតែគ្មានអ្នកមករវល់នឹងគេនោះឡើយ ព្រោះគេស្តិនៅក្រោមកាឃុំខ្លួនតាមបញ្ជារបស់ជុងគុក ថេយសម្លឹងមើលទៅពិដានដែលសម្បូទៅដោយសម្បុកពីងពាង ទឹកភ្នែកដែលស្រក់ចុះមកពីភ្នែកហើមព្រោះតែនៅទីនេះគ្មានពេលណាដែលគេមិនយំទេ យំព្រោះខូចចិត្ត ព្រោះអន់ចិត្ត យំព្រោះខ្លាច យំព្រោះឃ្លាន នឹងយំព្រោះឈឺរបួស នៅពេលនេះក៏ដូចជាគ្មានកម្លាំងក្នុងការស្រែកហៅអ្នកខាងក្រៅទៀតឡើយ
"នៅក្នុងភូមគ្រិះនេះមានកន្លែងបែបនេះដែល?មិចក៏ខ្ញុំមិនដែលដឹង"រាងកាយស្តើងដួលយឺតៗទៅលើឥដ្ធត្រជាក់ស្រេង ភ្នែកចាប់ផ្តើមស្រវាំងមុននឹងបិទជិតឈឹង លែងទទួលដឹងពីអារម្មណ័ទាំងឡាយដែលធ្លាប់មាន...
----ឃ្លាំងចាស់មួយនៅសេអ៊ូ---
រាងកាយតូចច្រឡឹងតែមើលទៅមាំត្រូវចងភ្ចាប់នឹងកៅអី ដោយឈរព័ទដោយមនុស្សប្រុសមួយក្រុម អំពូលដែលយោលទៅយោលមកនៅពីលើក្បាលបង្កភាពទើសទាលដល់រាងកាយតូចជាខ្លាំង
"នែ៎--អាចង្រៃ"ប្រុសមាឌធំម្នាក់ដើរមកជិតហើយជ្រោងសក់រាងស្តើងទៅក្រោយ
"ល្បង!ខ្ញុំថា..យើងនិយាយគ្នាតាមសន្តិវិធីទៅ ខ្លួនខ្ញុំត្រូវចងបែបនេះនិយាយមិនស្រួលទេ ហិហិហិល្បងស្រាយខ្សែទៅ"
"បើឯងគិតថាចង់និយាយគ្នាតាមសន្តិវិធីហេតុអីក៏ឯងរត់?ឮយើងហៅហើយនៅតែរត់ទៀត"
"គឺពេលនោះ,ពេលនោះល្បងស្រែកថាអាចង្រៃយ៍ ខ្ញុំស្មានតែបងហៅអ្នកផ្សេង"ដោះសា
"ចុះពេលនេះឯងខុសពីអាចង្រៃយ៍ត្រង់ណា?"
".."គេមិនឆ្លើយតែងាកមុខទៅម្ខាង គេពិតជាចង់សម្លាប់អាសម្អុយទល់មុខគេណាស់ បើមិនទាស់ថាគេត្រូចង
"ឆាប់ប្រាប់មកថា តាចាស់នោះនៅឯណា"
"មិនដឹង!តាចាស់ណា?"
"គឺម៉ានដុងវ៉ុន"គេមិនមាត់គ្រាន់តែងក់ក្បាល ប្រាប់គេមែនទេ?ស្លាប់ល្អជាង
"ប្រាប់មកយើងបើមិនចឹងឯងនឹងស្លាប់"
"ឆើយ...ប្រាប់ហើយពួកឯងមិនសម្លាប់យើងហ្អី?"ពួកគេនៅស្ងៀមទើប Teawooនៅស្ងៀម
"យើងនឹងឲឯងស្លាប់ដោយមិនវេទនា"
"ហ៉ើស!ស្លាប់យ៉ាងណាក៏មិនស្រួលដែរ"ថេវូនិយាយហើយសម្លឹងមើលទៅពួកគេយ៉ាងអង់អាច ទោះបីស្លាប់ក៏មិនខ្លាច
"ចៅហ្វាយ,ម្ចាស់ស្រីថាបើគេមិននិយាយទេ សម្លិះគេទៅ"manម្នាក់យកដៃអូសទទឹងក ហើយមើលទៅថេវូ ប្រុសទល់មុខងក់ក្បាលទើបកូនចៅគេ2,3នាក់ដើរមកជិតថេវូយកក្រណាត់ខ្មៅគ្របមុខហើយចាក់សារធាតុម្យាងចូលក្នុងខ្លួនគេ មួយសន្ទុះគេចាប់ផ្តើមដឹងពីអារម្មណ៍ថប់ បេះដូងលោតជាប់មុននឹងបិទភ្នែកព្រោះទ្រាំនឹងភាពឈឺចាប់មិនបាន
_ទឺតទឺតៗ--
"ឈឺណាស់ដកដង្ហើមមិនរួចទេ ,ពួកអាចង្រៃយ៍បើយើងចេញពីទីនេះបាន យើងនឹងកាត់ក្បាលឯង ចិញ្រាំសាច់ឲឆ្កែស៉ី សូម្បីផ្នូររបស់ឯងក៏យើងនឹងតាមកម្ទេចដែល"រាងកាយស្តើងដែលនៅលើគ្រែអ្នកជម្ងឺ ស្ទុះក្រោកពីគ្រែស្រែកក្តែងៗ ទាំងដៃទាំងសងខាងមានខ្សែសឺរ៉ូមបន្តោងរញេរញៃ គេសម្រួលអារម្មណ៍ហើយអង្គុយមើលកន្លែងរបស់ខ្លួនមួយសន្ទុះ
"ពួកចោលម្សៀតនោះបញ្ជូនយើងមកមន្ទីពេទ្យមែនទេ?"គេទាញផ្តាច់ខ្សែទាំងនោះចេញហើយដើរទៅបន្ទប់ទឹកប៊ិះនឹងដួល
"នេះជើងយើងកើតអី"រាងតូចរអ៊ូងូវៗ ក្រោយចូលដល់បន្ទប់ទឹក មុននឹង
"អាយយយយយយ អ្នកណាគេ?"ថេវូយកដៃក្តោបមុខរបស់ខ្លួនហើយមើលទៅកញ្ចក់ ប្រុសដែលនៅពីមុខមិនមែនជាគេ តែជាអ្នកណាក៏មិនដឹង មុខស្អាតស្បែកក៏ភ្លឺគ្មានស្នាម រាងកាយតូចតែមិនទាបល្អិត នៅមានជើងដូចមនុស្សស្រីនេះទៀត អ្នកណាគេ អ្នកណាហេតុអីក៏គេមើលឃើញមនុស្សប្រុសស្អាតអីយ៉ាងនេះ រាងកាយតូចក៏ដួលក្ពោកទៅដី សន្លប់បាត់មាត់ ក្រុមគ្រូពេទ្យដែលមកតាមការស្រែកក៏នាំគ្នាបើកទ្វាបន្ទប់ទឹកមុននឹងមានអារម្មណ៍ថាបេះដូងឈប់ដើរ
"លោកប្រុសថេយ៉ុង"
"លើកគាត់ឡើង"
"លើកៗ,មានគេមកឃើញយើងមិនរស់ទេ គាត់កើតអី?"
"ទ្រង់គ្រាន់តែសន្លប់ ,ក្រាហ៍ទ្រង់មកចាំខ្ញុំទៅលោកគ្រូពេទ្យសិន"

សូមរង់ចាំភាគបន្ត❤❤
Followed ម្នាក់មួយមកបានទេ all baby❤

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Où les histoires vivent. Découvrez maintenant