part 19: ជំនួស

1.7K 126 4
                                    

រាងស្តើងបោះជំហ៊ានក្នុងទីធ្លាសួនធំល្វឹងល្វើយដែលមានអមទៅដោយផ្កាគ្រប់ប្រភេទ ជើងស្រឡូនបោះជំហានដើរមួយ ថ្វីត្បិត តែក្នុងសួនច្បារមានបំពាក់ទៅ ដោយអំពូលភ្លើងជាច្រើនប៉ុន្តែថេយ៉ុងនៅតែមិនអាចដើររកផ្លូវត្រឡប់ទៅកម្មវិធីវិញ គេដើរអស់រយៈពេលប្រហែលជិត 1 ម៉ោង តើអ្នកណាទៅដឹងថាសួនច្បារនិងធំដល់ម្លឹង? កែវភ្នែកមុតក្រលេកទៅមើលព្រះច័ន្ទដែលកំពុងតែពេញវង់ ធ្វើឲ្យគេនឹកឃើញដល់រឿងដែលកើតឡើងមុននេះ ទុកថាសំណាងហើយតែគេបានអានសៀវភៅដែរ ហាជីន យកមកឱ្យកុំអីគេគ្មានថ្ងៃដឹងទេថាអាឈ្មោះម្ចាស់ដំណាក់អីហ្នឹងបានមកពីណា គេជាកូនអ្នកណាឬ
ក៏មកពីណា ប្រវត្តិរបស់ម្ចាស់រូបគឺជាកូនប្រុសទី 2 របស់លោករដ្ឋមន្ត្រីទេសាភិបាល គេត្រូវបានចិញ្ចឹមមកយ៉ាងល្អប៉ុន្តែដោយសារតែលទ្ធផលឈាមដែលដែលតម្រូវឱ្យធ្វើទៅលើគ្រប់ក្មេងដែលមានអាយុ 12 ឆ្នាំនៅក្នុងវង្សត្រកូល តែដោយសារតែលទ្ធផលឈាមចេញមកថាថេយ៉ុងគឺជា Omega ទើបធ្វើឲគ្រួសារមិនសប្បាយចិត្ត សកម្មភាពដែលធ្លាប់តែល្អចំពោះគេក៏ប្រែត្រឡប់មកជាអាក្រក់វាហាក់ដូចជាការផ្លាស់ប្ដូរ 360ដឺក្រេ ថេយ៉ុងត្រូវបានគេចិញ្ចឹមហាក់បីដូចជាក្មេងស្រីដែលសម្រាប់តែរៀបការចេញពីគ្រួសារ ទៅខាងក្រៅតែប៉ុណ្ណោះ  ក្រោយពីពិធីអភិសេកបានប្រារព្ធទៅហើយខាងគ្រួសារលោករដ្ឋមន្ត្រីមិនដែលអើពើនឹងវត្តមានរបស់យ៉ុងទេមិនថាគេឈឺឬមានបញ្ហាអ្វីឡើយវាមិនខុសអីពីការកាត់ផ្ដាច់ គេចេញពីគ្រួសារនោះទេ រាងស្ដើងដើរទៅបន្តជារឿយៗក៏ប្រទះភ្នែកនិងឃ្លាំងចាស់មួយ ទើបដើរហួសទៅមើល ឃ្លាំងនេះគួរតែជាឃ្លាំងដែលគេទុកចោលយូរណាស់មកហើយព្រោះឥវ៉ាន់នៅក្នុងនេះមិនមានអ្វីច្រើនឡើយ រឿងចង់ដឹងចង់ឮនេះទកចិត្តលើគេបាន ព្រោះថាអារឿងនេះវាជាជំនាញគេស្រាប់ហើយ

"ម្ចាស់បងថ្លៃ,ហេតុអីទ្រង់នៅទីនេះ?"ថេយនៅស្ងៀមមួយសន្ទុះ
-- Loading.......
"សូមថ្វាយបង្គំព្រះរាជទាយាទ" ថេយ៉ុងអូនក្បាលសឹងតែក្លាយទៅជា 90 ដឺក្រេ អ្នកចំពោះមុខក៏ផ្អើលនឹងសកម្មភាពដែលគេធ្វើផងដែរ

"មិនបាច់ដល់ថ្នាក់ហ្នឹងទេ,ម្ចាស់បងគួរសមពេកហើយ"
"មិនគួរសមទេ មិនគួរសមទេ ...."ឲគេធ្វើយ៉ាងមិច ? ទល់មុខគេគឺជាព្រះរាជទាយាទមិនមែនជារឿងលេងសើចឯណា ធ្វើអីខុសស្រួលមិនស្រួលក្បាលដាច់ពីស្មាផងក៏មិនដឹង គេម៉េចនឹងអាចដឹងថារឿងណាគួរឬមិនគួរនោះ
"ខ្ញុំម្ចាស់...វង្វេងផ្លូវទើបចេះតែដើរមករឿយៗ ក៏មកដល់ទីនេះ..ចុះទ្រង់ធ្វើអីនៅខាងក្នុង" រាងស្ដើងសួរបណ្ដើរងាកមើលទៅខាងក្នុង ហេតុអីបានជាគេចេញមកពីខាងក្នុង ក្នុងហ្នឹងមានអីលេងមែនទេ?

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now