part 5:កិច្ចសន្យា

2.1K 161 3
                                    

"ឮថាទ្រង់ចាំមិនសូវបានមែនទេ?"ជុងគុកសួទាំងមុខស្មើរព្រោះពេលនេះគេជាប់ភ្លើងក្រហមទើបមានឱកាសមើលមករាងស្តើងចំភ្នែក ថេយ៉ុងដែលងាកមុខសម្លឹងមើលទៅខាងក្រៅបង្អួចងាកមកប្រឈមនឹងប្រុសទល់មុខ
"មែនហើយ"គេយកដៃអេះកតិចៗ ព្រោះមិនដឹងត្រូវឆ្លើយថាយ៉ាងឲល្អជាងនេះ
"ខ្ញុំចាំអីមិនបានទេ គ្រូពេទ្យប្រាប់ថារាងកាយខ្ញុំខ្វះជីវជាតិនឹងសារធាតុចិញ្ចឹមច្រើន ហើយប្រហែលជាមុនសន្លប់ខ្ញុំភ័យពេកទើបចាំអីមិនបាន"គេមិនដឹងថាហេតុអីក៏គេមានអារម្មណ៍ថាមិនសប្បាយចិត្តទាំងនៅសុខៗ
"ចុះពេលនេះយ៉ាងមិចហើយ?"រាងក្រាសសួទាំងមិនចាប់អារម្មណ៍ គេកាន់ចង្គិលេខរួចបញ្ជាឡានទៅមុខព្រោះផុតភ្លើងក្រហម
"មិនសុខទេ ..ទ្រង់ដឹងទេថាខ្ញុំ លំបានប៉ុនណា ខ្ញុំមិនដឹងទេថាកាលពីមុនខ្ញុំបានធ្វើអ្វីខ្លះ តែពេលនេះខ្ញុំចាំអីក៏មិនបាន ក្នុងផ្ទះគ្មានអ្នកមើលទៅឲខ្ញុំមានអារម្មណ៍ថាកក់ក្តៅទេ 2នាក់ជាប្រពន្ធចុងរបស់មនុស្សប្រុសដែលជាប្តីខ្ញុំ ចំណែកឯប្រុសនោះក៏នៅទីក៏មិននៅឲឃើញមុខ ខ្ញុំ ហឹក--"ទឹកភ្នែកដែលនៅ
សុខៗ ក៏ហូរចុះមក វាស្រក់ដូចជាមានអ្វីដែលធ្វើឲគេត្រូវយំ គេពិតជាមានអារម្មណ៍ថាពិបាកទ្រាំអាណិតម្ចាស់រាងកាយ តើគេត្រូវឯកាយ៉ាងណាទៅ មើលក៏ដឹងថាគ្មាអ្នកណាស្រឡាញ់គេ
"ខ្ញុំខ្លាចខ្លាំងណាស់"ថេយ៉ុងនិយាយខ្សឹបៗ តែក៏អាចអោយអ្នកនៅក្បែឮ គេដៀងភ្នែកមើលរាងស្តើងអង្គុយក្សឹកក្សួលទាំងមិនមាត់
"ជាកំហុសរបស់ខ្ញុំ"ជុងគុកនិយាយបបែកភាពស្ងៀមស្ងាត់ គេទទួលស្គាល់ថាគេពិតជាអ្នកដែលគបន្ទោសជាងអ្នកណាទាំងអស់
"បំភ្លេចចោលចុះ,សង្ឃឹមថាថ្ងៃក្រោយទ្រង់មិនធ្វើបែបនេះខ្ញុំទៀតចុះ អរគុណហលយដែលមកមើលខ្ញុំម្ចាស់នឹងជូនមកបែបនេះ"ថេយថាហើយក៏ចេញពីឡាន ព្រោះនេះក៏មកដល់ផ្ទះទៅហើយ ហើយគេក៏គ្មានសិទ្ធអីទៅខឹងដាក់ជុងគុកទេ គេមិនមិនមែនជាប្រពន្ធរបស់គេ គេត្រឹមជាព្រលឹងស្នាក់អាស្រ័យ ជុងគុកដែលសម្លឹងមើលរាងស្តើងដែលបាត់ចូលក្នុងផ្ទះទាំងមិនមាត់ តាមពិតគេចង់ថ្នាក់ថ្មមថេយ៉ុងឲបាត់ខូចចិត្តគ្រាន់តែគេមិនមែនមនុស្សពូកែនិយាយ គេជាប្រភេទមនុស្សដែលបញ្ចេញអារម្មណ៍តាមយៈកាយវិកាជាជាងនិយាយ គេមានអារម្មណ៍ថាខុសដែលឃុំរាងស្តើងទាល់តែសន្លប់អសរយៈពេល3ថ្ងៃ មិនមែនគេមិនចង់ជួបមុខថេយ៉ុងនោះទេ គ្រាន់តែគេមិនហ៊ានជួបមុខផ្ទាល់ តែគេមិនដឹងថាកាធ្វើបែបនេះធ្វើឲមនុស្សដែលគេស្រឡាញ់គិតបែបនេះមកលើគេ។

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now