part 29: គ្រោះថ្នាក់

1.8K 125 4
                                    

រថយន្តពណ៌ប្រផះសេរីទំនើប លូនតាមដងផ្លូវក្នុងល្បឿនល្មម ថរយ៉ុងអង្គុយខ្ទប់មាត់ដែលដាច់រលាត់តាមគែមមាត់ទាំងសងខាង ពេលនេះអណ្តាតនឹងមាត់គេស្ពឹកសឹង តែលែងដឹងអារម្មណ៍អស់ហើយ ប្រុសចម្គួតនោះ... គេស្បថថា គេលែងទៅជាន់ទីនោះទៀតហើយ  រាងស្តើងអង្គុយខ្ទប់មាត់មិននិយាយ ចំណែកឯពួកអង្គរក្សក៏មិនហ៊ានសួរ ព្រោះថេយ៉ុងឡើងទៅលើជិត3ម៉ោង ពេលចេញមកវិញ គេសង្គេតឃើញថាមាត់របស់រាងស្តើង ឡើងហើមហើយថែមទាំងសក់ក្បាលខុសប្លែកទៀត តែអ្នកណាទៅខ្វល់ ចៅហ្វាយចង់ធ្វើអីធ្វើទៅ តួនាទីពួកគេគឺតាមមើលថេយ៉ុងកុំឲរត់ទៅគឺបានហើយ

"ឈប់ឡាន..."ថាហើយ ថេយ៉ុងក៏ដើរចេញពីឡាដោយមានអង្គរក្សតាម ពួកគេមិនសួអីមួយមាត់តែក៏ប្រឹងមើលថេយ៉ុង ធ្វើមើលតែថេយ៉ុងអាចរលាយបាត់ភ្លាមៗមើលមិនតាមឲជាប់

"ខ្ញុំចង់ចូលទិញអីបន្តិច" ថេយ៉ុងដើរសំដៅទៅហាងលក់នំខេកហើយក៏ធ្វើការកម្មង់ ដោយមានមនុស្សជំនិតឈនៅក្បែរ ប្រហែល15នាទីក្រោយនំក៏បានខ្ចប់រួច រាងស្តើងដើរត្រឡប់មកវិញក៏កាត់មុខក្លិបតូចមួយនៅច្រកខាងមុខ ស្រមោលស្ទង់ៗប្រហែលៗ

"សិនយ៊ូ?" រាងស្តើងក្នុងឈុតពណ៍ខ្មៅ ស្បែកពណ៌សចាំងឆ្លុះសាច់ សិនយ៊ូងាកមកយឺតៗប្រឈម មុខនឹងថេយ៉ុង នឹងអង្គរក្ស

"ទ្រង់មកធ្វើអីនៅម្តុំនេះ?"
"យើងសួឯងទើបត្រូវ, មកអើតលើមអីនៅទីនេះ ?" ថេយ៉ុងនិយាយហើយអើតមើល ជុំវិញបរិយាកាសនៅជុំវិញ 
ផ្លូវតូច+ច្រកងងឹត +នៅក្រោយក្លឹប+ ធ្វើខ្លួនលឹបលៗដូចចោទៀត សិនយ៊ូដែលឈខាំមាត់មួយសន្ទុះ ក៏ដាច់ចិត្តនិយាយប្រាប់ពីរឿងរបស់បងខ្លួន ប្រាប់ថេយ៊ុង បងគេមួយរយៈនេះប្លែកខ្លាំងណាស់ លុយក៏ចាយលើសធម្មតា ពីមុនគ្រាន់តែមកផ្ទះយប់ តែឥឡូវនាងសឹងតែមិនមកផ្ទះផង សំណាងហើយដែលជុងគុកមិនចាប់អារម្មណ៍នឹងបងប្អូនគេ កុំអីពួកគេទាំងពីរប្រាកដជាចប់មិនខានទេ

"ហើយព្រឹកមិញខ្ញុំឃើញគាត់មកទីនេះ តែស្មើនេះទៅហើយគាត់មិនទាន់ចេញមកទៀត " ថេយ៉ុងសម្លឹងមើលទៅសិនយ៊ូ ដែលឈនិយាយទាំងទឹកមុខខ្វាល់ខ្វាយ គេអាចមើលដឹងថាសិនយ៊ូពិតជាស្រឡាញ់បងគេខ្លាំងប៉ុណ្ណា

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Where stories live. Discover now