ផ្តើមរឿង : ធុញទ្រាន់.!

19.7K 639 7
                                        


   ក្មេងប្រុសវ័យ19ឆ្នាំម្នាក់កំពុងតែមមាញឹកជាមួយនឹងការធ្វើចំការរបស់នាយយ៉ាងខ្លាំង កម្លោះតូចមើលចំការបណ្តើរជូតញើសបណ្តើរមើលទៅមិនបាច់ប្រាប់ក៏ដឹងថាហត់ខ្លាំងដែរ។

« អាថេយ៍.! តោះទៅញ៊ាំអាហារថ្ងៃត្រង់ »Jiminត្រូវជាមិត្តសម្លាញ់តែម្នាក់របស់ថេយ៉ុងបានដើរមកកៀក.កនាយម្ខាងដើម្បីទៅញ៊ាំអាហារជាមួយគ្នា ពោលគឺពួកគេជាអ្នកជិតខាងនឹងគ្នា។

« មិនទៅទេ.! ឯងទៅម្នាក់ឯងចុះ »Taehyungដាក់គូថអង្គុយលើដីមុននឹងតបទៅកាន់មិត្តវិញតាមទម្លាប់របស់គេ( សង្ខេប : Taehyungជាក្មេងដែលត្រូវឪពុកម្តាយបោះបង់ចោលតាំងពីតូច នាយត្រូវរស់នៅជាមួយលោកយាយក្រីក្រម្នាក់ដែលគាត់បានរើសគេមកចិញ្ចឹម សព្វថ្ងៃលោកយាយបានស្លាប់បាត់ហើយដោយបន្សល់ទុកកូនផ្ទះមួយនឹងដីមួយកន្លែងប្រគល់អោយថេយ៉ុងហើយនាយក៏ត្រូវរកស៊ីចិញ្ចឹមខ្លួនឯងរយៈពេលច្រើនឆ្នាំមកហើយ )។

« ស្អីហា៎? ព្រឹកមិនស៊ីថ្ងៃក៏មិនស៊ីតិចដាច់ពោះស្លាប់? »Jiminទ្រាំមិនបានក៏ប្រើសម្តីអាក្រក់ទៅកាន់ថេយ៉ុងតែម្តង អាមិត្តម្នាក់នេះនិយាយផ្អែមស្តាប់គ្នាមិនបានទៀតទាល់តែជេទើបអស់ចិត្ត។

« ចាំស៊ីល្ងាចសរុបតែម្តងទៅកុំអោយខាតលុយ »Taehyungនិយាយហីៗហើយក៏បែរមកធ្វើការរបស់នាយវិញយ៉ាងរំភើយ មួយភូមិនេះសួរថានរណាមិនដឹងនោះថាថេយ៉ុងគំរិះប៉ុណ្ណារ។

« ឥឡូវគិតអញ្ចេះចុះ.! ថ្ងៃនេះយើងជាអ្នកប៉ាវឯងយ៉ាងមិចដែរ? »Jiminដឹងចិត្តមិត្តក៏សួរទាំងមុខចង់សើច ចំណែកឯថេយ៉ុងវិញគ្រាន់តែឮបែបនេះភ្លាមនាយក៏រហ័សក្រោកឈរឡើងតែម្តង។

« ហីយ៉ា.! ដឹងចិត្តដឹងថ្លើមយើងដល់ហើយ »Taehyungកៀក.កជីមីនជាប់រួចក៏សើចបាត់ភ្នែកដាក់នាយម្ខាងដែលកំពុងតែឈរអោបដៃសម្លក់មុខគេ។

« ឆ្ងល់ឯងដល់ហើយ.! គំរិះអីក៏គំរិះម្លឹងៗ? សូម្បីតែបាយក៏មិនហ៊ានទិញស៊ីដែរ តិចងាប់លែងបានចាយលុយសន្សំនឹងទៅ »Jiminនិយាយបណ្តើររអ៊ូបណ្តើរព្រោះគេមិនចង់អោយថេយ៉ុងគំរិះដល់ថ្នាក់នេះពេកទេ គំរិះគ្មានគូរប្រៀប។

💙Make you mine🦋[ ចប់ ]Where stories live. Discover now