Episode 77 : រឿងអតីតជាតិ!

2.8K 290 20
                                        


ដៃញ័រៗរបស់ថេយ៉ុងចាប់ផ្តើមចាប់ទាញសំបុត្រសន្សឹមៗយកមកអានទាំងទឹកភ្នែកហូរមិនឈប់ គេហូរទឹកភ្នែកទាំងដែលមិនទាន់បានអានអត្ថន័យក្នុងសំបុត្រនៅឡើយ គ្រាន់តែឃើញអក្សររបស់ជុងហ្គុកក៏អាចធ្វើអោយគេឈឺចាប់ណាស់ទៅហើយ។

ក្នុងសំបុត្រ~

« ថេយ៍...នេះគឺបងជុងហ្គុក.! បងមិនដឹងថាអូនបានអានសំបុត្រនេះឬក៏អត់ទេ បងគិតថាប្រហែលជាអូនមិនអានវាទេព្រោះអូនស្អប់បងខ្លាំង! ប៉ុន្តែបើអូនកំពុងតែអានវា បងចង់ប្រាប់អូនថាបងពិតជាខ្មាស់អូនណាស់ បងមិនសាកសមនឹងទទួលបានការលើកលែងដូចជាអូននិយាយពិតមែន.! អូនដឹងទេ? បងសប្បាយចិត្តខ្លាំងណាស់ដែលដឹងថាអូនពពោះកូនរបស់បង បងរំភើបដល់ថ្នាក់ស្រក់ទឹកភ្នែកទៀតផងព្រោះបងមិនធ្លាប់គិតនោះទេថាបងអាចមានកូនជាមួយអូនបាន បងព្រមទទួលខុសត្រូវលើអូនមិនមែនដោយសារទំនួលខុសត្រូវ តែវាជាការស្រឡាញ់ បងស្រឡាញ់អូន បងស្រឡាញ់អូនតាំងពីជាតិទី2ដែលពួកយើងបានជួបគ្នាមកម្លេះ ហើយនេះជាជាតិទី3ហើយថេយ៍...ហ៊ឹសៗ ត្រង់ចំណុចនេះអូនច្បាស់ជាឆ្ងល់ហើយត្រូវទេ? ហឹម យល់ល្អអូនមិនបាច់ដឹងល្អជាង បងមិនដឹងគួររៀបរាប់ការឈឺចាប់របស់បងកន្លងមកប្រាប់អូនយ៉ាងមិចទេ »

« បងចង់មើលថែរអូននិងកូនខ្លាំងណាស់.! បងចង់តាមអង្វរអូនរហូតដល់អូនធុញបងហើយក៏សម្លាប់បងផ្ទាល់ដៃតែម្តងទើបបងឈប់អង្វរ ប៉ុន្តែបងមិនអាចធ្វើវាបានទេ បងខ្លាចអូននឹងលើកលែងអោយបងហើយអូននឹងមកពិបាកដោយសារបង អូនដឹងទេ? មុននេះបន្តិចបងបានទៅមន្ទីពេទ្យ ពេទ្យថាបងត្រូវផ្លាស់ប្តូរសួតជាបន្ទាន់ ហើយដោយសារបងវះកាត់2ដងមកហើយ ទើបការវះកាត់នោះកត្តារស់មិនសង្ឃឹមច្រើននោះទេ! បើរស់ក៏ប្រហែលជាបងត្រូវដេកលើគ្រែដាក់អុកស៊ីសែនមួយជីវិតដែរ.! »

« ដូចច្នេះហើយអូនមិនបាច់លើកលែងអោយបងក៏បាន បងខ្លាចអូនលំបាក បងនឹងចាកចេញបន្ទាន់ពីផ្ញើរសំបុទ្រនេះអោយអូនរួច អូនគួរតែរស់នៅជាមួយមនុស្សដែលអូនស្រឡាញ់អោយមានក្តីសុខ.! ចំណែកជញ្ជៀនពេជ្យនោះបងទិញអោយអូនណា៎ អរគុណសម្រាប់ការចូលមកក្នុងជីវិតបងដល់ទៅ3ជាតិ! អរគុណណាថេយ៍ បងស្រឡាញ់អូននិងកូនរបស់យើង »ទម្រាំតែអានសំបុត្រដ៏វែងអន្លាយរបស់ជុងហ្គុកចប់សឹងតែធ្វើអោយថេយ៉ុងដាច់ខ្យល់ស្លាប់បាត់ទៅហើយ គេយំទាំងគ្មានសម្លេង គេចង់ប្រាប់ថាពេលនេះគេឈឺចាប់ណាស់។

💙Make you mine🦋[ ចប់ ]Where stories live. Discover now