Taehyungកំពុងតែគេងសុខៗស្រាប់តែមានអារម្មណ៍ថាថប់ដង្ហើមយ៉ាងខ្លាំងធ្វើអោយនាយបង្ខំចិត្តបើកភ្នែកឡើងទាំងកណ្តាលយប់ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺជុងហ្គុកកំពុងតែឡើងជិះពីលើខ្លួនរបស់ថេយ៉ុងហើយដៃទាំងគូររបស់នាយកំពុងតែច្របាច់.ករបស់ថេយ៉ុងទាំងមុខកំណាច។
« ខិកៗ...ជុងលែងអូន...ហិកៗ...បងធ្វើអ្វីនឹងជុង »Taehyungយំព្យាយាមទាញដៃជុងហ្គុកចេញពី.ករបស់គេទាំងត្រដរខ្យល់ព្រោះជុងហ្គុកច្របាច់.កគេកាន់តែខ្លាំង ដង្ហើមក៏កាន់តែពិបាកដក។
« យើងនឹងសម្លាប់ឯង.! យើងស្អប់ឯងខ្លាំងណាស់Kim Taehyung »Jungkookពោលឡើងស្របពេលដែលដៃច្របាច់.កថេយ៉ុងមិនលែង មើលទៅនាយពេលនេះដូចជាបិសាចអញ្ចឹង។
« អត់ទេជុង...ហិកៗ អត់ទេ »Taehyungស្រែកមួយទំហឹងមុននឹងស្ទុះក្រោកអង្គុយទាំងញើសជោគខ្លួនព្រោះតាមពិតវាគ្រាន់តែជាសុបិនរបស់គេប៉ុណ្ណោះ។
Taehyungដកដង្ហើមញាប់ៗលើកដៃជូតញើសទាំងធូរទ្រូងមុននឹងងាកទៅមើលមុខជុងហ្គុកដែលកំពុងតែគេងលក់យ៉ាងស្រួលនោះ មិនគិតច្រើនថេយ៉ុងក៏ដាក់ខ្លួនគេងវិញព្រោះទើបតែទាបភ្លឺប៉ុណ្ណោះ ហើយក៏គិតថាប្រហែលជាមកពីយប់មិញគេឈ្លោះគ្នាទើបបណ្តាលអោយយល់សុបិនអាក្រក់បែបនេះ។
« កុំស្អប់អូនអី.! ស្រឡាញ់អូនដោយចិត្តស្មោះរបស់បងទៅសូមអង្វរ.! »Taehyungមានអារម្មណ៍ថាភ័យខ្លាចបន្ទាប់ពីភ្ញាក់ពីសុបិនវិញនាយគេងមិនលក់នោះទេទើបព្យាយាមអោបជុងហ្គុកយ៉ាងណែនហើយទន្ទេញវាខាងលើដដែលៗ។
« ហឹម.! យ៉ាងមិចនឹងបេប៊ី? »Jungkookភ្ញាក់ដោយសារតែទទួលការរំខានពីថេយ៉ុង នូវពេលដែលនាយបើកភ្នែកឡើងក៏ឮពាក្យថេយ៉ុងនិយាយថា< សូមស្រឡាញ់ខ្ញុំទៅ >ដដែលៗ។
« ជុងអូនខ្លាច.! អូនខ្លាចណាស់ »Taehyungរអ៊ូរង៉ូវៗដូចជាមមើរហើយក៏ឆ្មុលក្បាលចូលទៅកើយទ្រូងរបស់ជុងហ្គុកទាំងបេះដូងលោតឡើងញាប់ ដោយសារតែថេយ៉ុងអោបជុងហ្គុកណែនពេកទើបអាចអោយជុងហ្គុកដឹងពីចង្វាក់បេះដូងរបស់ថេយ៉ុង។
« បងនៅទីនេះ.! អស់អីហើយណា៎ គេងវិញទៅ »Jungkookអង្អែលក្បាលថេយ៉ុងតិចៗលួងលោមអោយគេគេងទាំងឆ្ងល់ក្នុងចិត្តមិនដឹងថាហេតុអ្វីបានជាថេយ៉ុងភ័យដល់ថ្នាក់នេះឡើយ។
CZYTASZ
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)