លោកKimបែរខ្នងសន្សឹមៗងាកទៅរកជុងហ្គុកតាមការហៅទាំងមុខស្មើរ នូវពេលដែលគាត់ងាកទៅដល់ក៏ឃើញថាជុងហ្គុកកំពុងតែឈរសម្លឹងមកកាន់គាត់ទាំងមុខកំណាច ពេលនេះអ្នកទាំងពីរក៏កំពុងតែពាក់មុខយក្សដាក់គ្នាផងដែរ។
« លោកមានសិទ្ធអ្វីចាប់ថេយ៉ុងយកទៅ? »Jungkookសួរលោកគីមទាំងខាំធ្មេញក្តៅក្រហាយក្នុងចិត្ត ចំណែកដៃរបស់នាយវិញក៏កាន់កាំភ្លើងលាក់ខាងក្រោយខ្នង។
« សិទ្ធជាឪពុករបស់គេ.! ឯងទេដែលគ្មានសិទ្ធលើកូនយើងនោះ! ពេលនេះយើងរកភស្តុតាងដែលឯងធ្វើបាបកូនយើងមិនទាន់បាន ប៉ុន្តែនូវពេលដែលយើងរកបាននោះ យើងនឹងអូសក្បាលឯងចូលគុកមិនខាន.! កុំគិតថាយើងមិនដឹងអោយសោះថាឯងធ្វើបាបកូនយើង »លោកKimនិយាយទាំងសម្លេងខ្លាំងៗស្របពេលដែលដៃលើកទៅចង្អុលក្បាលជុងហ្គុកចំៗ គ្រាន់តែគាត់មើលអាការៈរបស់ថេយ៉ុងក៏អាចដឹងបានថាមានរឿងអ្វីកើតឡើងខ្លះដែរ។
« ហ៊ឹសៗ...គ្មានថ្ងៃនោះឡើយ »Jungkookសើចចេញមកដូចជាមនុស្សឆ្កួតស្របពេលដែលជើងបោះជំហ៊ានសម្តៅទៅរកលោកគីម គ្រាន់តែមកដល់ជិតលោកគីមភ្លាមជុងហ្គុកក៏លើកកាំភ្លើងឡើងផ្ចុងចំកណ្តាលក្បាលរបស់លោកKimតែម្តង។
« ឆាប់ប្រគល់ថេយ៉ុងមកអោយយើងវិញភ្លាម.! »សម្តីបែបបញ្ជារបស់ជុងហ្គុកបន្លឺឡើងនៅចំពោះមុខរបស់លោកគីម ស្របពេលនោះលោកគីមក៏ស្រាប់តែហូតកាំភ្លើងពីចង្កេះមកផ្ចុងក្បាលរបស់ជុងហ្គុកវិញ។
« យើងគ្មានថ្ងៃអោយកូនយើងទៅឯងវិញឡើយ »លោកKimសើចចុងមាត់ឌឺដាក់ជុងហ្គុកវិញ។
« តើលោកនៅចាំJeon Yuriដែលត្រូវបានម្តាយរបស់លោកសម្លាប់យ៉ាងឃោឃៅនោះដែរទេ? ខ្ញុំគឺចន ជុងហ្គុកកូនប្រុសតែម្នាក់របស់Jeon Yuri »Jungkookគ្រាន់តែនិយាយបែបនេះភ្លាម លោកគីមក៏ស្រាប់តែញ័រដៃកាន់កាំភ្លើងលែងនឹង។
« មិនអាចទេ ឯងកុំកុហកយើង.! »លោកKimព្យាយាមតាំងស្មារតីអោយរឹងមាំរួចកាន់កាំភ្លើងតម្រង់ទៅក្បាលរបស់ជុងហ្គុកវិញ។
« ហេតុអ្វីក៏ឯងភ្ញាក់ផ្អើលដល់ម្លឹង? កាលនោះខ្ញុំពិតជាសរសើរឯងណាស់ អាយុត្រឹម7ឆ្នាំសោះចេះលើកដៃសម្លាប់មនុស្សជាមួយម្តាយឈាមខ្មៅរបស់ឯងទៅហើយ ឯងគិតថាឯងជាឪពុកដ៏ល្អមែនទេ? យើងមិនហ៊ានគិតទេនូវពេលដែលថេយ៉ុងដឹងថាគេមានឪពុកដ៏សាហាវឃោឃៅដូចជាឯងនោះ »Jungkookយកកាំភ្លើងរបស់ខ្លួនឆ្កិះកាំភ្លើងលោកគីមចេញមុននឹងចាប់ផ្តើមដើរជុំវិញលោកគីមដោយដើរបណ្តើរនិយាយចាក់ដោតចំទ្រូងរបស់លោកគីមបណ្តើរ មូលហេតុដែលជុងហ្គុកហៅលោកគីមឯងព្រោះធាតុពិតជុងហ្គុកអាយុច្រើនជាងលោកគីម។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)