គ្រាន់តែជុងហ្គុកចេញផុតភ្លាមថេយ៉ុងក៏ទន់ជង្គង់រកដួលតែម្តងប៉ុន្តែក៏សំណាងបានជេនរហ័សដៃទប់ទាន់ពេលវេលា គេក៏ហត់នឹងសម្តែងធ្វើខ្លាំងដូចគ្នា។
« ហិកៗ... »Taehyungយំចេញមកទាំងឆ្ងុបមុននឹងទ្រូងរបស់ជេនដែលកំពុងអោបក្រសោបគេជាប់ ចំណែកលោកគីមចាប់ផ្តើមជ្រួញជញ្ជើមនូវពេលដែលឃើញថេយ៉ុងមាត់ខុសពីចិត្ត។
« តើកូនសម្រាច់ចិត្តច្បាស់ហើយមែនទេថេយ៍? »លោកKimសួរបញ្ជាក់ថេយ៉ុងម្តងទៀតព្រោះមើលទៅថេយ៉ុងដូចជាមិនសប្បាយចិត្តក្នុងការដែលធ្វើបែបនេះនោះទេ។
« កូនគ្រាន់តែចង់ផ្តល់មេរៀនអោយគេខ្លះប៉ុណ្ណោះ...ហិកៗ »Taehyungក៏តបវិញទាំងអោនមុខចុះ តាមពិតគេក៏មិនចង់ធ្វើបែបនេះប៉ុន្មានដែរព្រោះចិត្តរបស់គេពិតជាត្រូវការជុងហ្គុកណាស់ប៉ុន្តែគេគ្រាន់តែចង់អោយជុងហ្គុកយល់អារម្មណ៍ដែលគេធ្លាប់ឆ្លងកាត់កន្លងមកប៉ុណ្ណោះ។
« មេរៀន? ចុះកូនគិតចង់ធ្វើយ៉ាងមិចបន្តទៀត? »លោកKimរាងភាំងបន្តិចនូវពេលដែលឮកូននិយាយថាចង់ផ្តល់មេរៀនអោយជុងហ្គុកខ្លះ អ៊ីចឹងមានន័យថាគេអាចនឹងលើកលែងអោយជុងហ្គុកពេលក្រោយឬ?
« កូនចង់លេងគេអោយអស់ចិត្តសិន! »Taehyung
« ប៉ុន្តែប៉ាមើលទៅគេដូចជាទ្រុឌទ្រោមខ្លាំងណាស់! ប៉ាខ្លាចតែ... »លោកKimនិយាយឡើងទាំងពិបាកចិត្តនឹងការសម្រេចចិត្តមិនច្បាស់លាស់របស់កូន គ្រាន់តែគាត់ឃើញសភាពរបស់ជុងហ្គុកមុននេះក៏អាចធ្វើអោយគាត់ដឹងមុនខ្លះៗបាត់ទៅហើយ។
« ពិនហ្នឹងគេមិនស្លាប់ទេប៉ា! កូនមិនជឿរទេថាគ្រាន់តែប៉ុណ្ណឹងធ្វើអោយគេស្លាប់នោះ...ហិក! កូនទៅខាងលើសិនហើយ »Taehyungលើកដៃជូតទឹកភ្នែកចេញបន្ទាប់មកក៏រហ័សរត់ឡើងទៅខាងលើបាត់ដោយទុកអោយលោកគីមនិងជេនឈរមើលមុខគ្នាភ្លឹសៗទាំងមិនយល់ពីថេយ៉ុងសោះ ធ្វើបាបគេហើយមកយំខ្លួនឯងទៅកើត។
« ធ្វើយ៉ាងមិចទៅជេន? »លោកKimទាល់តម្រិះមែនទែនហើយ គាត់ក៏សួរយោបល់ពីជេនដែលកំពុងឈរក្បែរគាត់ដែរនោះ។
« មិនដឹងទេលោកប្រុស! »Jenអោនមុខចុះគេចពីក្រសែរភ្នែករបស់លោកគីមដែលបានសួរយោបល់ពីគេ អោយគេផ្តល់យោបល់យ៉ាងមិចនឹងកើតបើថេយ៉ុងជាម្ចាស់ខ្លួនផ្ទាល់មិនច្បាស់លាស់ផងហ្នឹង។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)