Jungkookសឹងតែមិនជឿរនូវត្រចៀករបស់ខ្លួនឯងថាថេយ៉ុងចង់អោយនាយបាញ់ទាំងអស់ប៉ុន្តែនាយក៏មិនបានប្រកែកអ្វីដែរ នាយងក់ក្បាលតិចៗយល់ព្រមទាំងកល់ទឹកភ្នែកចង់យំ។
« បាន! បងនឹងធ្វើ »Jungkookថាហើយក៏លើកកាំភ្លើងមកផ្ចុងក្បាលខ្លួនឯងទាំងមិនស្ទាក់ស្ទើរ ហើយទឹកមុខវិញញញឹមជាប់រហូត រីឯថេយ៉ុងក៏អង្គុយចាំមើលចង់ដឹងថានាយហ៊ានឬអត់។
ក្រិកៗៗ
Jungkookចុចកាំភ្លើងបាញ់ក្បាលខ្លួនឯងញាប់ដៃឆ្មេរតែម្តងមិនខ្លាចញញើតសូម្បីបន្តិច នាយបាញ់ប្រាំដងជាប់គ្នាប៉ុន្តែគ្រាប់មិនទាន់ចេញនៅឡើយ អ៊ីចឹងមានន័យថាគ្រាប់កាំភ្លើងនៅក្នុងបង់ទី6នឹងឯង ចំណែកថេយ៉ុងឯណ្ណេះវិញមើលទាំងប្រហោងពោះអស់ហើយ នាយមិននឹកស្មានថាជុងហ្គុកហ៊ានដល់ម្លឹងនោះទេ បើនាយហ៊ានតែបាញ់មួយគ្រាប់នេះទៀតច្បាស់ជាបានបែកសន្ទះក្បាលមិនខាន។
« ឈប់លេងហើយ! »Taehyungរហ័សទាញដៃជុងហ្គុកអោយដកកាំភ្លើងចេញពីក្បាលវិញនូវពេលដែលឃើញនាយក្រាស់ក្តាប់ដៃប្រុងនឹងបាញ់មួយគ្រាប់ចុងក្រោយ បន្ទាប់ពីបញ្ឈប់ជុងហ្គុកហើយថេយ៉ុងក៏ស្ទុះក្រោកឡើងដើរចេញពីបន្ទប់របស់ជុងហ្គុកតែម្តងព្រោះមិនចង់លេងទៀតនោះទេ។
« ... »Jungkookមិនមាត់ប៉ុន្តែក៏តាមសម្លឹងថេយ៉ុងទាំងហូរទឹកភ្នែកកាត់ផែរថ្ពាល់ខណៈពេលដែលដៃកាន់កាំភ្លើងជាប់ ចំណែកថេយ៉ុងវិញដើរចេញមិនងាកក្រោយឡើយ នាយបោះជំហ៊ានចេញមិនទាន់ឆ្ងាយពីបន្ទប់របស់ជុងហ្គុកប៉ុន្មានផងក៏ស្រាប់តែ...
ផាំង~
សម្លេងស្នូលកាំភ្លើងបន្លឺឡើងលាន់ឮពេញវិមានទាំងអស់ធ្វើអោយថេយ៉ុងដែលបានឮហើយក៏បើកភ្នែកធំៗទន់ជង្គង់ដួលទៅលើឥដ្ឋតែម្តងស្របពេលដែលបេះដូងលោតញាប់សឹងតែផ្ទុះចេញមកខាងក្រៅ ចំណែកយ៉ុនហ្គីដែលនៅបន្ទប់ជាប់នោះក៏រហ័សរត់ចេញមកមើលយ៉ាងលឿន។
« មានរឿងអ្វីនឹង? មុននេះដូចជាឮសម្លេងបាញ់កាំភ្លើងមែនទេ? »Yoongiរត់មកដល់ក៏សួរទៅកាន់ថេយ៉ុងដែលកំពុងអង្គុយលើឥដ្ឋនោះទាំងដកដង្ហើមញាប់ៗព្រោះភ័យនឹងសម្លេងមុននេះ។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)