Taehyungនូវពេលដែលបានឮសម្តីរបស់ជុងហ្គុកយ៉ាងដូចច្នេះនាយបានត្រឹមក្តាប់ដៃដើរចេញពីទីនោះវិញ នាយមិនដឹងថានាយទៅជំពាក់កម្មជុងហ្គុកតាំងពីពេលណានោះទេទើបជុងហ្គុកមានបំណងចង់ធ្វើបាបនាយបែបនេះ ចំណែកឯជុងហ្គុកវិញនាយស្រាប់តែអ៉ើត.កមើលទៅខាងក្រៅហាក់ដូចជាដឹងថាថេយ៉ុងដើរមកស្តាប់ឮសម្តីរបស់គេ។
« ... »Jungkookញញឹមចុងមាត់មុខកញ្ចក់ម្នាក់ឯងហាក់ដូចជាមានបំណងចង់អោយថេយ៉ុងមកស្តាប់ឮសម្តីរបស់នាយយ៉ាងអញ្ចឹង។
« គិតឬថាខ្ញុំល្ងង់អោយលោកបោកបានស្រួលៗនោះ? ហ៊ឹស...ស្គាល់ខ្ញុំស្តើងពេកហើយ.! ខ្ញុំនឹងធ្វើអោយលោកស្រឡាញ់ខ្ញុំងប់ហើយហ៊ានស្លាប់ដើម្បីខ្ញុំវិញ.! ចាំមើលថានរណានឹងស្រឡាញ់ងប់ជាងនរណា »Taehyungគិតក្នុងចិត្តទាំងសើចចុងមាត់មុននឹងដើរទៅឈរកន្លែងដើមវិញធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។
« តោះទៅ.! »Jungkookដើរចេញមករកថេយ៉ុងវិញទាំងរឹកពារធម្មតា រីឯថេយ៉ុងក៏គ្មានប្រតិកម្មអ្វីដូចគ្នា នាយតូចមិនមាត់ប៉ុន្តែក៏ងក់ក្បាល។
« មិនជិះម៉ូតូជាមួយយើងទេឬ? »Jungkookសួរម្តងទៀតទាំងឆ្ងល់នូវពេលដែលឃើញថេយ៉ុងដើរទៅទិសផ្សេងពីនាយ។
« ខ្ញុំចង់ដើរលេងបន្តិចសិន.! បើលោកប្រញាប់ទៅផ្ទះមុនខ្ញុំក៏បាន »Taehyungងាកមកប្រាប់ជុងហ្គុកបន្តិចមុននឹងដើរទៅខាងមុខបន្ត រីឯជុងហ្គុកវិញមិនគិតច្រើនក៏រហ័សរត់ទៅតាមនាយតូចដែរ។
« ឯងនៅទៅទីណាយើងក៏ទៅទីនោះដូចគ្នា »Jungkookរត់មកកៀក.ករបស់ថេយ៉ុងធ្វើដូចជាមិត្តភក្តិគ្នារាប់ឆ្នាំអញ្ចឹង អោយគេទៅផ្ទះមុនយ៉ាងមិចទៅបើគេមិនចាំផ្លូវទៅផ្ទះផងហ្នឹង(;'༎ຶٹ༎ຶ')។
« ចុះបើខ្ញុំចូលបន្ទប់ទឹកលោកនឹងចូលទៅតាមដែរមែនទេ? »Taehyungសួរទៅកាន់នាយក្រាស់ទាំងហួសចិត្តមុននឹងចាប់ទាញដៃរបស់ជុងហ្គុកចេញពីកញ្ចឹង.ករបស់គេវិញ។
« បើសិនជាឯងអនុញ្ញាតនោះយើងនឹងចូល.! »Jungkookនិយាយទាំងទឹកមុខច្រលឺមចំណែកដៃវិញក្រវីកាបូបលុយចុះឡើងៗហាក់ដូចជាសំញ៉ែងភ្នែកចោរដែលហើយ ដូចការគិតមិនខុសជុងហ្គុកក្រវីសុខៗក៏ស្រាប់តែមានបុរសម្នាក់រត់យ៉ាងលឿនមកកញ្ឆក់កាបូបពីដៃរបស់ជុងហ្គុកមុននឹងរត់ចេញទៅ។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)