ពន្លឺព្រះអាទិត្យចាប់ផ្តើមជះចូលមកខាងក្នុងបន្ទប់តាមរយៈបង្អួចធ្វើអោយរំខានដល់អ្នកដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់នោះអោយភ្ញាក់ទាំងមិនទាន់អស់ងងុយ ថេយ៉ុងចាប់ផ្តើមបម្រាស់ខ្លួនហើយបើកភ្នែកឡើងសន្សឹមៗធ្វើអោយជុងហ្គុកដែលមិនបានគេងពេញមួយយប់នោះរហ័សបិទភ្នែកធ្វើពុតជាគេងលក់យ៉ាងលឿន។
« ខ្ញុំឃើញហើយ »Taehyungនិយាយឡើងទៅកាន់ជុងហ្គុកទាំងសម្លេងខ្សោយៗហើយក៏លើកដៃញីភ្នែកខ្លួនឯងតិចៗអោយស្វាង គេដឹងព្រោះពេលគេបើកភ្នែកទាន់ជុងហ្គុកប្រឹងបិទភ្នែកធ្វើគេង។
« .... »Jungkookនៅតែមិនព្រមបើកភ្នែកហើយសង្ងំធ្វើជាគេងលក់ដដែល ឃើញបែបនេះថេយ៉ុងក៏ខាំមាត់លើកដៃទៅចុចថ្ងាស់របស់ជុងហ្គុកកន្លែងដែលពកមិនទាន់បាត់នោះធ្វើអោយជុងហ្គុកកន្រ្តាក់ខ្លួនភ្លាមតែម្តងព្រោះឈឺខ្លាំង។
« ឈឺណាស់~ »Jungkookប្រញាប់បើកភ្នែកលើកដៃខ្ទប់កន្លែងដែលថេយ៉ុងចុចនោះទាំងមុខជូរធ្វើអោយថេយ៉ុងគេងខ្ទប់មាត់សើច។
« ម៉ោះចាំផ្លុំអោយ »Taehyungខិតចូលទៅកៀកមុខរបស់ជុងហ្គុក រួចក៏ចាប់ទាញដៃរបស់ជុងហ្គុកចេញពីថ្ងាស់បន្ទាប់មកក៏អោនទៅផ្លុំកន្លែងដែលគេចុចនោះរួចយកដៃអង្អែលលើវាតិចៗ។
« ... »Jungkookសង្ងំឡើងស្ងៀមនូវពេលដែលបានថេយ៉ុងយកចិត្តទុកដាក់ជាមួយ នាយគេងញញឹមសម្លឹងទៅថេយ៉ុងមិនដាក់ភ្នែកធ្វើអោយថេយ៉ុងដែលងាកមកប្រទាក់ជាមួយភ្នែករបស់នាយធ្វើអោយគេចាប់ផ្តើមឡើងក្រហមមុខព្រៀងៗ។
« មើលស្អី? »Taehyungសម្លក់មុខជុងហ្គុករួចក៏ច្រត់ដៃបំណងចង់ងើបប៉ុន្តែក៏ត្រូវជុងហ្គុកចាប់ដៃរបស់គេជាប់រួចក៏កន្ត្រក់ទាញកាយរបស់គេអោយដួលទៅលើទ្រូងរបស់នាយ។
« នៅអោយស្ងៀមទៅ! បងចង់អោបអូនអោយណែនទាន់មានឱកាសបាននៅជាមួយគ្នា.! »Jungkookនិយាយឡើងនូវពេលដែលថេយ៉ុងរើខ្លួន រីឯថេយ៉ុងឮហើយក៏សង្ងំស្ងៀមតាមសម្តីព្រោះខ្លាចជុងហ្គុកប្តូរចិត្តមិនព្រមជូនគេទៅវិញ។
« លោកអាចរស់នៅដោយគ្មានខ្ញុំអស់រយៈពេល2ឆ្នាំបាន! ហើយពេលនេះលោកក៏អាចរស់នៅដោយគ្មានខ្ញុំបានម្តងទៀតដូចគ្នា ខ្ញុំជឿរជាក់ »Taehyungសង្ងំស្ងៀមសុខៗក៏ស្រាប់តែពោលឡើងទាំងសម្លេងខ្សោយៗ ចិត្តរបស់គេគិតថាជុងហ្គុកអាចរស់នៅដោយគ្មានគេបានកាលពី2ឆ្នាំមុន ហើយពេលនេះនាយក៏អាចធ្វើដូចពីមុនបានដូចគ្នា គេក៏អាចចាកចេញដោយមិនបាច់ខ្វល់ច្រើន។
ESTÁS LEYENDO
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)