បន្ទាប់ពីចេញពីមន្ទីពេទ្យបានសម្រេច យ៉ុនហ្គីក៏បានគ្រាជុងហ្គុកទៅអង្គុយនៅកៅអីខាងមុខជាប់តៃកុងខណៈពេលដែលមុខរបស់ជុងហ្គុកកាន់តែស្លេកទៅៗធ្វើអោយយ៉ុនហ្គីចាប់ផ្តើមរារែកចិត្ត។
« លោកអ៊ុំ! ខ្ញុំថាលោកអ៊ុំគួរតែព្យាបាលសិនទៅណា៎ »Yoongiនិយាយទៅកាន់ជុងហ្គុកទាំងមុខស្អុយព្រោះចិត្តមិនចង់នាំជុងហ្គុកទៅណាឆ្ងាយពីមន្ទីពេទ្យឡើយព្រោះខ្លាចជុងហ្គុកគ្រោះថ្នាក់។
« ឯងចង់ក្បត់សម្តីជាមួយយើងមែនទេ? »Jungkookងាកមកមើលមុខរបស់ក្មួយរួចក៏សួរមកវិញទាំងមុខមាំទើបយ៉ុនហ្គីលែងហ៊ានប្រកែករួចក៏ឡើងឡានទៅអង្គុយកន្លែងតៃកុង។
« លោកអ៊ុំចង់ទៅណា? »Yoongi
« វិមានគីម! »Jungkookថាហើយយ៉ុនហ្គីក៏បើកឡានចេញទៅខណៈពេលដែលភ្នែកចេះតែងាកទៅមើលជុងហ្គុកជារឿយៗ។
« លោកអ៊ុំមិនអីទេឬ? »Yoongiក៏សួរទៀតនូវពេលដែលចេញបានឆ្ងាយបន្តិចស្រាប់តែឃើញជុងហ្គុកលើកដៃមកខ្ទប់ទ្រូងខ្លួនឯងទាំងទឹកមុខពិបាកមើលហាក់ដូចជាកំពុងឈឺចាប់ត្រង់តំបន់វះកាត់ ហើយភ្នែករបស់នាយក៏ទន់ងងុយម្តងៗផងដែរ។
« មិនអីទេ! ផ្តោតតែលើការបើកបររបស់ឯងទៅ »Jungkookតបវិញទាំងដកដង្ហើមវែងៗទ្រាំនឹងភាពឈឺចាប់ដែលកំពុងធ្វើទុក្ខលើរាងកាយ គ្រាន់តែប្រាប់ទេសូម្បីតែកម្រើកខ្លួនបន្តិចក៏នាយឈឺខ្លាំងដែរព្រោះទើបតែដេរហើយថ្មីៗប៉ុណ្ណោះ ពេទ្យហាមដាច់ខាតមិនអោយកម្រើកច្រើនឡើងប៉ុន្តែជុងហ្គុកវិញលេងរត់ចេញពីពេទ្យយកតែម្តង។
« ហ៊ើយ~ លោកអ៊ុំអើយ »Yoongiដកដង្ហើមធំរអ៊ូឡើងតិចៗទាំងដកដង្ហើមតាមមាត់មួយខ្សាកព្រោះគេបារម្ភពីជុងហ្គុកឡើងត្រជាក់ដៃត្រជាក់ជើងអស់ហើយ សល់តែអ៊ុំនឹងមួយផង អាក្រក់ល្អនឹងគ្នាយ៉ាងណាក៏មានអនុស្សាវរីជាមួយគ្នាច្រើនដែរ។
ឡានរបស់យ៉ុនហ្គីក៏បន្តបើកទៅខាងមុខជារឿយៗរហូតមកដល់ខាងមុខវិមានដ៏ធំរបស់ត្រកូលគីម ហើយលោកគីមក៏បានអនុញ្ញាតអោយពួកគេចូលទៅខាងក្នុងផងដែរ។
« ថ្ងៃនេះខ្យល់ពិសេសអ្វីបក់អ៊ុំនិងក្មួយទាំងពីរមកដល់ទីនេះ? »លោកKimដែលកំពុងអង្គុយរងចាំរួចជាស្រេចលើសាឡុង គ្រាន់តែឃើញជុងហ្គុកនិងយ៉ុនហ្គីចូលមកភ្លាមគាត់ក៏និយាយឡើងបែបឌឺដងតាមទម្លាប់និយាយជាមួយជុងហ្គុក។
ВЫ ЧИТАЕТЕ
💙Make you mine🦋[ ចប់ ]
Фанфикស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)