Jungkookថាហើយក៏លែងកាយតូចចេញវិញមុននឹងលូកដៃចូលហោប៉ៅខោរដើរចេញទៅយ៉ាងរំភើយធ្វើអោយថេយ៉ុងអង្គុយពេបមាត់តាមសម្លឹងនាយក្រាស់ទាំងរលីងរលោងព្រោះគេចង់ចិញ្ចឹងកូនម្នាក់ឯង គេមិនចង់នៅជាមួយជុងហ្គុកទេ។
« ហើយពេលណាទើបអញ្ជើញមកតាម? »Jungkookដើរមកបើកទ្វាហៅថេយ៉ុងម្តងទៀតនូវពេលដែលមិនឃើញថេយ៉ុងដើរទៅតាមនាយ ដំបូងស្មានតែមកតាមហើយតើស៎។
« អត់ទៅទេ.! ចង់ទៅផ្ទះវិញ...ហិកៗ...ទៅផ្ទះ »Taehyungពេបមាត់យំហ៊ូភ្លាមៗហើយក៏ទារទៅផ្ទះមិនឈប់ធ្វើអោយនាយក្រាស់ដែលឈរនៅមាត់ទ្វានោះចាប់ផ្តើមចងចិញ្ចើម។
« ហ៊ើយ~ និយាយល្អៗដាក់ស្តាប់គ្នាមិនបានទេឬ? »Jungkookដកដង្ហើមធំមួយខ្សាកមុននឹងទាញទូរស័ព្ទចុចទៅលេខរបស់លោកKimទាំងមុខមិនរីក។
« អាឡូអាចង្រៃ.! ហើយអោយយើងមើលកូនឯងយ៉ាងមិចហាស៎បើយំទារតែទៅផ្ទះបែបនេះ? ទ្រាំមិនបានទះមួយដៃប៉ើងដល់ដំបូលអគារឥឡូវហើយ »Jungkookគ្រាន់តែលោកគីមលើកលេខរបស់គេភ្លាមគេក៏រ៉េបយកតែម្តង ដឹងស្រាប់ហើយថាគេមិនចេះទ្រទេ មនុស្សខំមានចិត្តនិយាយល្អៗដាក់ហើយនៅមកយំធ្វើអោយមួលម៉ៅអោយទាល់តែបាន។
« អាចង្រៃសម្តីអីក៏អាក្រក់ម្លឹងៗ? មកពីសម្តីអាក្រក់ហ្នឹងហើយទើបគេខ្លាចឯងនោះ.! កុំអាងអីវៃ វាមិនសមជាកូនប្រុសទេវើយ~ ឥឡូវអោយយើងនិយាយជាមួយថេយ៍បន្តិចសិនមក »សម្លេងព្រួយបារម្ភរបស់លោកគីមបន្លឺឡើងចេញពីខាងក្នុងទូរស័ព្ទ ខណៈពេលនោះជុងហ្គុកក៏ហុចទូរស័ព្ទទៅអោយថេយ៉ុងទាំងមុខស្មើរ រីឯថេយ៉ុងបានត្រឹមលូកដៃទទួលទាំងញ័រដៃទទ្រើតព្រោះខ្លាចជុងហ្គុក។
« អាឡូប៉ាៗ...ហិកៗ »Taehyungយកទូរស័ព្ទដាក់ជិតត្រចៀករួចក៏ហៅឪពុកទាំងសម្លេងខ្សោយៗចំណែកមាត់ក៏ពេប ទឹកភ្នែកក៏ហូររហាមដូចជាកូនក្មេង ធ្វើអោយជុងហ្គុកដែលកំពុងឈរជិតនោះអស់សំណើចចេញមកទាំងហួសចិត្តមិនទាន់បានធ្វីអ្វីផងក៏យំរហាមបាត់ទៅហើយ។
« ពុទ្ធោកូនសម្លាញ់អ្នកណាធ្វើបាបកូនហឹម? កុំយំកូនសម្លាញ់គេមិនធ្វើបាបកូនទេណា៎ ស្តាប់ប៉ាស្អែកប៉ានឹងទៅលេងកូនជាមួយម៉ាក់ឯង អូខេទេ? »លោកKimនិយាយលួងលោមកូនពីខាងក្នុងទូរស័ព្ទធ្វើអោយថេយ៉ុងយំដកចង្ការមាន់លើសដើម ស្របពេលនោះស្រាប់តែមានដៃក្រាស់លូកមកជូតទឹកភ្នែកអោយថេយ៉ុងធ្វើអោយនាយតូចរហ័សងើបមុខទៅមើលអ្នកនៅចំពោះមុខទាំងបើកភ្នែកឡង់ៗសម្លឹងទៅជុងហ្គុកទាំងមុខគួរអោយស្រឡាញ់។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)