Taehyungរត់ឡើងមកបន្ទប់រួចក៏បិទទ្វាទម្លាក់ខ្លួនអង្គុយយំនៅខាងមុខទ្វាបន្ទប់តែម្តងព្រោះគេមានអារម្មណ៍ថាឈឺចាប់ខ្លាំងណាស់ ខ្សោះកម្លាំងលើកដៃលើកជើងសឹងតែលែងរួចទៅហើយ។
« ហេតុអ្វីទៅជុង? រឿងពីអតីតជាតិហេតុអ្វីបងយកមកលាយឡំជាមួយបច្ចុប្បន្នទាំងដែលអូនមិនមានកំហុសបែបនេះ? ហេតុអ្វីក៏បងធ្វើបាបចិត្តអូនខ្លាំងម្លេះ?...ហិកៗ...ហេតុអ្វីជុង »Taehyungយំយកៗរហូតដល់សម្លេងរបស់គេឮដល់អ្នកខាងក្រោម ប៉ុន្តែជុងហ្គុកមិនបានខ្វល់ពីគេដូចមុនទៀតឡើយ។
« បងពូកែសម្តែងខ្លាំងណាស់.! បងបោកអូនបានដល់ទៅ4ខែ បងពូកែមែនទែន...ឬក៏អូនល្ងង់ដោយខ្លួនឯងដែលទៅជឿរទុក្ខចិត្តបង?...ហ៊ឺរៗ..ខ្ញុំស្អប់បងណាស់មនុស្សគ្មានហេតុផល »Taehyungលើកដៃវាយទ្រូងខ្លួនឯងខ្លាំងៗសឹងតែក្អួតឈាមតាមមាត់ព្រោះតែបេះដូងវាឈឺជាងទើបនាយវាយលែងដឹងឈឺបែបនេះ។
« មិនអីទេអាថេយ៍.! បន្តិចទៀតគេឈប់ខឹងឯងគេនឹងមកលួងឯងហើយ...ប្រហែលជាគេខឹងឯងមួយពេលប៉ុណ្ណោះទើបគេនិយាយបែបនេះហើយយកអ្នកដទៃមកបញ្ឈឺឯង.! ជុងស្រឡាញ់ឯងអាថេយ៍ »Taehyungនិយាយលួងលោមខ្លួនឯងមុននឹងក្រោកទាំងញ័រជើងដើរទៅដាក់ខ្លួនគេងលើពូក។
« ជុងស្រឡាញ់ឯង.! ជុងមិនបោកប្រាស់ឯងទេ »Taehyungទន្ទេញពាក្យនេះលួងចិត្តខ្លួនឯងរហូតដល់ទន់ភ្នែកលង់លក់បាត់ទៅ។
ក្រាក~~
សម្លេងបើកទ្វាបានបន្លឺឡើង ជុងហ្គុកថើបជញ្ជួកកញ្ចឹង.ករបស់Noraទាំងត្រណាត់ត្រណែងស្អិតរមួតជាមួយគ្នាបណ្តើរជើងដើរចូលទៅផ្តេកផ្តួលខ្លួនលើពូកដែលមានថេយ៉ុងកំពុងតែគេងលក់ទាំងទឹកភ្នែកជោគថ្ពាល់នោះបណ្តើរ សម្លេងទម្លាក់ខ្លួនទៅលើពូកធ្វើអោយថេយ៉ុងដែលកំពុងតែគេងនោះភ្ញាក់ព្រឺតតែម្តង ខណៈនោះជុងហ្គុកក៏លួចញញឹមព្រោះបានបញ្ឈឺថេយ៉ុងដូចបំណង។
« ធ្វើស្អីហ្នឹង? »Taehyungស្ទុះក្រោកអង្គុយយ៉ាងលឿននូវពេលដែលបើកភ្នែកឡើងឃើញថាជុងហ្គុកកំពុងតែរៀបឡើងគ្រែជាមួយNoraនៅក្បែរខ្លួនរបស់គេ ចំណែកទឹកភ្នែកដែលទើបតែស្ងួតក៏ចាប់ផ្តើមស្រក់មកម្តងទៀតទាំងហួសចិត្ត។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)