Episode 17 : ពួកយើងកុំបែកគ្នាអី.!

2.6K 215 3
                                        


« បងកុំគិតអំពីសម្តីរបស់ជីហ៊ុនអី.! គេប្រហែលជាឆេវឆាវមួយពេលប៉ុណ្ណោះ »Taehyungកាន់ដៃរបស់ជុងហ្គុកដែលកំពុងតែឈរថ្មឹងនោះមុននឹងនិយាយលួងលោមកុំអោយគុំគួនគ្នា។

« ... »Jungkookក្រវាស់ដៃថេយ៉ុងចេញមួយទំហឹងមុននឹងដើរទៅរកឡានវិញទាំងដែលពួកគេទើបតែមកដល់សោះ ខណៈនោះថេយ៉ុងក៏ប្រញាប់រត់ទៅតាមនាយក្រាស់ដែរ។

« ជុង.! បងមិនអីទេឬ? »Taehyungសួរទាំងបារម្ភព្រោះបន្ទាប់ពីចូលមកដល់ខាងក្នុងឡាននាយក៏បានឃើញថាជុងហ្គុកកំពុងតែអង្គុយក្តាប់ចង្កូតឡានទាំងកែវភ្នែកឡើងចេញសរសៃក្រហម។

« យប់មិញវាជាអ្នកជូនអូនទៅផ្ទះមែនទេ? »Jungkookងាកមកសួរនាយតូចទាំងមុខកំណាចដែលជាហេតុធ្វើអោយថេយ៉ុងចាប់ផ្តើមភ័យ។

« មែនហើយជុង.! »Taehyungឆ្លើយទាំងអោនមុខចុះចំណែកដៃខ្ញាំជាយអាវខ្លួនឯងយ៉ាងជាប់ព្រោះមានអារម្មណ៍ថាខ្លាចជុងហ្គុកនៅពេលនេះខ្លាំង។

« មកពីអោយដៃវាអញ្ចឹងសោះ.! ទើបវាហ៊ានដល់ថ្នាក់មានបំណងចង់ដណ្តើមអូនចេញពីបងបែបនេះ »Jungkookខាំមាត់ងក់ក្បាលបែបយល់មុននឹងជាន់ហ្គាស់ឡានមួយទំហឹងជិះទៅខាងមុខយ៉ាងលឿនដូចហោះអញ្ចឹង។

« ជុងកុំបើកលឿនពេក »Taehyungព្យាយាមប្រាប់ជុងហ្គុកអោយបន្ថយល្បឿនដែរប៉ុន្តែជុងហ្គុកមិនស្តាប់ឡើយហើយក៏កាន់តែជាន់លើសដើម។

« ជុង...អូនឈឺ »Taehyungស្រែកបន្តិចនូវពេលដែលត្រូវជុងហ្គុកចាប់កន្ត្រាក់ដៃមួយទំហឹងអោយចុះពីលើឡានបន្ទាប់ពីមកដល់ខាងមុខផ្ទះរបស់ពួកគេរួច ជុងហ្គុកពេលនេះដូចជាមនុស្សម្នាក់ផ្សេងទៀតអញ្ចឹងប្រើកម្លាំងទៅលើថេយ៉ុងទាំងមិនមាត់អ្វីទាំងអស់។

   ជុងហ្គុកបន្តអូសដៃថេយ៉ុងចូលទៅខាងក្នុងបន្ទប់មុននឹងដើរទៅយកខ្នោះដៃមកកិបដៃរបស់ថេយ៉ុងម្ខាងផ្ចាប់ជាមួយគ្រែ ធ្វើអោយថេយ៉ុងភ័យកាន់តែខ្លាំង។

« ជុងបងធ្វើអ្វីនឹង?...ហិកៗ...កុំធ្វើបែបនេះអី លែងអូនវិញទៅ »Taehyungពេបមាត់យំព្យាយាមដោះដៃចេញពីខ្នោះប៉ុន្តែដោះមិនកើតព្រោះត្រូវជុងហ្គុកកិបជាប់បាត់ទៅហើយ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now