Episode 76 : គាត់ស្លាប់ហើយ!

2.9K 301 29
                                        


Yoongiប្រឹងទម្លុះទ្វាផងស្រែកហៅជុងហ្គុកផងទាំងញ័រមាត់ព្រោះពេលនេះគេពិតជាភ័យខ្លាំងណាស់ នាយស្រែកឆ្លេឆ្លាហៅកូនចៅអោយមកជួយគាស់ទម្រាំតែបានប្រើពេលជិត10នាទីឯណ្ណោះ។

« លោកអ៊ុំ~ ដឹងខ្លួនឡើងលោកអ៊ុំ...ហឹក »គ្រាន់តែទ្វារបើកភ្លាមYoongiក៏រហ័សរត់ចូលមកមើលយ៉ាងលឿនប៉ុន្តែនូវពេលដែលបានឃើញសភាពរបស់ជុងហ្គុកហើយធ្វើអោយនាយទន់ជើងដើរលែងចង់ទៅមុខព្រោះជុងហ្គុកដេកស្លាប់នៅលើតុដែលពោពេញដោយឈាមនោះបាត់ទៅហើយ។

« ហេតុអ្វីធ្វើបែបនេះ?...ហឹកៗ ក្រែងសន្យាជាមួយខ្ញុំហើយមែនទេថានឹងមិនធ្វើបាបខ្លួនឯងនោះ »Yoongiនិយាយជាមួយរាងកាយស្តូកស្តឹងនោះទាំងទឹកភ្នែកហូរតក់ៗ ដោយមិនអស់ចិត្តយ៉ុនហ្គីក៏ស្ទុះទៅទាញជុងហ្គុកចេញពីតុធ្វើអោយរាងកាយរបស់ជុងហ្គុកហើបតាមកម្លាំងដៃរបស់យ៉ុនហ្គីហើយក្បាលរបស់នាយក៏ទន់មកពិតលើដៃរបស់យ៉ុនហ្គីធ្វើអោយអ្នកជាក្មួយឃើញស្នាមកាំបិទយ៉ាងជ្រៅនៅលើកញ្ចឹង.ករបស់ជុងហ្គុកយ៉ាងច្បាស់។

« លោកអ៊ុំ...ហ៊ឺរៗ...កុំកើតអីអោយសោះណា៎ ចាំខ្ញុំនាំអ៊ុំទៅពេទ្យ ទ្រាំបន្តិចណា៎ »Yoongiចាប់អោបរាងកាយដែលប្រឡាក់សុទ្ធតែឈាមនោះទាំងយំយកៗតែម្តងព្រោះជុងហ្គុកដាច់ខ្យល់បាត់ទៅហើយ នាយព្យាយាមលើករាងកាយជុងហ្គុកឡើងដើម្បីនាំជុងហ្គុកទៅមន្ទីពេទ្យទោះជាដឹងថាអ្នកខាងនោះស្លាប់បាត់ហើយក៏ដោយ។

« ចាហ្វាយ~ លោកប្រុសគាត់ស្លាប់ហើយទោះទៅមន្ទីពេទ្យក៏គ្មានពេទ្យណាទទួលដែរ »កូនចៅរបស់យ៉ុនហ្គីប្រាប់ទៅកាន់ចាហ្វាយរបស់គេទាំងអួលដើម.ក នឹកស្មានមិនដល់ថាមានរឿងបែបនេះសោះ។

« ឯងកុំចេះតែនិយាយ! អ៊ុំយើងមិនទាន់ស្លាប់ទេអាចង្រៃ ឆាប់ត្រៀមឡានភ្លាមទៅ »Yoongiកំហ៊កដាក់កូនចៅទាំងភ្នែកឡើងក្រហម ទើបកូនចៅរបស់គេនាំគ្នាធ្វើតាមដោយម្នាក់រត់ទៅត្រៀមឡាននឹងអ្នកផ្សេងទៀតជួយលើករាងកាយជុងហ្គុកដាក់ឡាន។

   ឡានរបស់យ៉ុនហ្គីក៏ចាប់ផ្តើមចេញដំណើរទៅមន្ទីពេទ្យដោយនៅក្នុងឡានយ៉ុនហ្គីអង្គុយអោបជុងហ្គុកជាប់មិនអោយនរណាប៉ះជុងហ្គុកបាននោះទេ រីឯលោកគីមវិញព្យាយាមខលមកជាច្រើនលើកជាច្រើនសារប៉ុន្តែយ៉ុនហ្គីចេះតែចុចបិទមិនឈប់។

💙Make you mine🦋[ ចប់ ]Donde viven las historias. Descúbrelo ahora