Episode 7 : ហួងហែង.!

2.9K 287 2
                                        


ព្រឹកថ្ងៃថ្មីឈានមកដល់ទម្រាំតែថេយ៉ុងងើបពីដំណេកក៏ម៉ោង10ព្រឹកទៅហើយដោយសារតែយប់មិញនាយយំយូរពេកទម្រាំតែគេងលក់យប់ជ្រៅណាស់ទៅហើយ ហើយវាក៏ជាលើកទីមួយដែលថេយ៉ុងគេងដល់ម៉ោងថ្មើរនេះព្រោះរាល់ដងនាយត្រូវក្រោកពីព្រឹកដើម្បីទៅមើលចំការ។

« ស្លាប់ហើយៗៗ.! »Taehyungបើកទ្វាចេញពីបន្ទប់ទាំងស្រែកលាន់ពេញផ្ទះព្រោះតែនាយភ្ញាក់ផ្អើលដែលខ្លួនឯងគេងជ្រុលដល់ថ្នាក់នេះ។

« នរណាងាប់ហាស៎? ស្រែកអីក៏ស្រែកម្លេះ? »Jungkookសួរទៅកាន់នាយតូចទាំងមុខក្រញូវពីតុអាហារមកព្រោះនាយកំពុងតែអង្គុយញ៊ាំមីហើយក៏មិនភ្លេចទិញមកផ្ញើរថេយ៉ុងផងដែរ។

« ហេតុអ្វីក៏លោកមិនដាស់ខ្ញុំផង? ហួសម៉ោងធ្វើចំការហើយ...ហិកៗ »Taehyungរអ៊ូទាំងមុខរកយំរីឯសក់វិញឡើងសំពោងព្រោះមិនទាន់ងូតទឹកមុននឹងដើរទីងតាំងៗចូលមកអង្គុយក្បែរជុងហ្គុក។

« អោយយើងដាស់យ៉ាងមិចបើឯងដេកដូចងាប់អញ្ចឹងនោះ.! យើងគោះទ្វាសឹងតែរញ្ជួយផ្ទះហើយឯងមិនក្រោកផង...មិនស្រួលមេឃបាក់សង្កត់ទៀតក៏មិនដឹងខ្លួនផងមើលទៅ »Jungkookប្រាប់ថេយ៉ុងវិញទាំងមិនភ្លេចសម្លក់មុខនាយតូចផងដែរ ព្រឹកមិញនាយគោះទ្វាហៅសឹងតែបាក់ផ្ទះគ្មានដឹងខ្លួនអ្វីបន្តិចហើយនៅមកបន្ទោសនាយទៀត។

« ខ្ញុំខុសក៏បាន.! ហើយបានលុយមកពីណាទៅទិញមី? »Taehyungសួរស្របពេលដែលខ្លួនកំពុងតែចាក់មីដាក់ចាន នាយតូចប្រុងនឹងដាក់មីចូលមាត់ទៅហើយប៉ុន្តែក៏ត្រូវទម្លាក់ចុះវិញនូវពេលដែលឮចម្លើយឆ្លើយតបរបស់ជុងហ្គុក។

« គឺលុយឯងហ្នឹងហើយ.! យើងបោកអាកូនជ្រូកតូចទេ! កុំបារម្ភ »សម្តីរបស់ជុងហ្គុកធ្វើអោយថេយ៉ុងសឹងតែលើកចានមីជះកណ្តាលមុខរបស់ជុងហ្គុកទៅហើយ ម្ចាស់លុយគេមិនហ៊ានចាយផងរីឯជុងហ្គុកវិញបែរជាយកលុយគេចាយផុយៗទៅវិញ ដំបូងស្មានតែនាយប៉ាវខំតែអរ ចុងក្រោយលុយខ្លួនឯងសោះ។

« អាខ្មោចចង្រៃ...ហ៊ើយ~ ហេតុអ្វីក៏លោកចរឹកអន់យ៉ាងនេះ? មកនៅផ្ទះគេហើយនៅហ៊ានលួចលុយម្ចាស់ផ្ទះគេចាយទៀត.! ខ្ញុំខំអោយនៅហ្វ្រីៗប៉ុណ្ណឹងហើយនៅមានដៃមានជើងទៀត? បើនៅស្រួលពិបាកណាស់ក៏ទៅដេកជាមួយជ្រូកទៅ »Taehyungច្រត់ចង្កេះស្តីអោយជុងហ្គុកផាំងៗទឹកមាត់ខ្ទាតចង់កន្លះពាង រីឯជុងហ្គុកវិញមិនមាត់ទេប៉ុន្តែក៏លើកដៃទៅជូតមុខជារឿងៗ(;'༎ຶٹ༎ຶ')។

💙Make you mine🦋[ ចប់ ]Where stories live. Discover now