ព្រឹកថ្ងៃថ្មីឈានមកដល់ ទម្រាំតែជុងហ្គុកភ្ញាក់ក៏ម៉ោង9ព្រឹកបាត់ទៅហើយព្រោះយប់មិញគេងយប់ជ្រៅពេកបណ្តាលអោយគេងជ្រុលបែបនេះ នូវពេលដែលបើកភ្នែកឡើងក៏ឃើញកាយតូចពោះប៉ោងរបស់ថេយ៉ុងកំពុងតែគេងមិនទាន់ភ្ញាក់នៅឡើយទើបនាយក្រោកទៅងូតទឹកមុន។
« ប្រពន្ធសម្លាញ់~ ឆាប់ភ្ញាក់ឡើងថ្ងៃចាំគូទហើយ »Jungkookចេញពីបន្ទប់ភ្លាមក៏ទៅដាស់ថេយ៉ុងភ្លែតដោយយកដៃត្រជាក់ៗរបស់នាយទៅអង្អែលលើផ្ទៃមុខរបស់ថេយ៉ុងថ្នមៗមុននឹងអោនទៅថើបមាត់គេមួយបណ្តាលអោយទឹកលើសរសៃសក់របស់នាយស្រក់ទៅប៉ះលើមុខរបស់ថេយ៉ុង។
« ហា៎~ អត់ទេ.! ចង់គេង..ហិកៗ »Taehyungរើខ្លួនបន្តិចរួចក៏ជ្រួញជញ្ជើមយំរងូវៗចេញមកទាំងមិនព្រមបើកភ្នែកមើលជុងហ្គុកនៅចំពោះមុខឡើយ។
« ហ្នឹងហើយលទ្ធផលក្រោករករឿងប្តីកណ្តាលយប់.! ឃើញលទ្ធផលទេ? មិនបានទេ...អូនត្រូវតែក្រោកទៅញ៊ាំអាហារពេលព្រឹកដាច់ខាត ប្រយ័ត្នឈឺក្រពះ »Jungkookនៅតែចចេះដាស់ថេយ៉ុងហើយក៏ចូលទៅអោបកាយតូចចាប់លើកអោយគេអង្គុយទាំងដែលអ្នកម្ខាងពេបមាត់ស្រែកយំមិនឈប់។
« ហិកៗ...ចង់គេង »Taehyungនៅតែមិនព្រមហើយនិយាយដដែលៗមិនឈប់ ចំណែកជុងហ្គុកវិញក៏មិនព្រមលែងកាយតូចដូចគ្នានៅអោបក្រសោបអោយគេអង្គុយត្រង់ខ្លួនព្រោះបើនាយលែង ថេយ៉ុងច្បាស់ជាផ្តេកខ្លួនគេងវិញមិនខាន។
« អូនមិនគិតដល់កូនទេឬ? បើអូនមិនក្រោកញ៊ាំអាហារពេលព្រឹកនោះមិនត្រឹមតែខូចក្រពះអូនទេ សូម្បីតែកូនក៏គេមិនមានសុខភាពល្អដូចគ្នា.! អ៊ីចឹងហើយប្រពន្ធសម្លាញ់ត្រូវតែស្តាប់តាមបងអូខេ? តោះឆាប់បើកភ្នែកឡើងនឹងអាលបានទៅងូតទឹក ប្តីយឺតម៉ោងធ្វើការហើយ »Jungkookខំនិយាយរៀបរាប់បែកអូរហូរស្ទឹងខណៈពេលដែលដៃលើកទៅអង្អែលក្បាលនាយតូចតិចៗ ប៉ុន្តែនរណាទៅដឹងទៅថាថេយ៉ុងក៏អាចគេងលក់បានទាំងអង្គុយបែបហ្នឹង។
« ពុទ្ធោអើយប្រពន្ធសម្លាញ់~ សូម្បីតែអង្គុយក៏អូនអាចគេងបានដែរមែនទេនៀក? ល្មោភគេងពិតមែន »Jungkookមើលទៅកាន់ថេយ៉ុងទាំងហួសចិត្តព្រោះថេយ៉ុងបានគេងលក់ដោយអង្គុយដាក់ក្បាលកើយលើទ្រូងរបស់នាយ ចំណែកខ្លួនវិញទន់ល្អូកបើហ៊ានលែងច្បាស់ជាផ្ងារក្រោយមិនខាន។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)