Episode 66 : លោកដឹងខ្លួនហើយមែនទេ?

2.7K 270 7
                                        


   ទម្រាំតែបោកខោអាវហើយថេយ៉ុងត្រូវប្រើពេលជិតមួយម៉ោងឯណ្ណោះព្រោះគេបោកផងរត់ទៅក្អួតផងឡើងទន់ដៃទន់ជើងតែម្នាក់ឯងក្នុងបន្ទប់ទឹក។

« ហ៊ើយ~ ពេលមានកូនហេតុអ្វីក៏វេទនាដល់ម្លឹង? »Taehyungដើរចេញពីបន្ទប់ទឹកទាំងរអ៊ូរម្នាក់ឯងរង៉ូវៗបន្ទាប់មកក៏ឡើងទៅដាក់ខ្លួនគេងលើគ្រែពេទ្យក្បែរជុងហ្គុកវិញព្រោះគេក្អួតខ្លាំងពេកអស់កម្លាំងទើបមកគេងទាំងព្រឹកបែបនេះ។

« កូនហា៎កុំធ្វើបាបMommyពេកបានទេ? ដឹងទេថាMommyពិបាកប៉ុណ្ណារ? »Taehyungគេងអង្អែលពោះខ្លួនឯងនិយាយប្រាប់ទៅកាន់ដុំឈាមតូចដែលនៅក្នុងពោះនោះទាំងញញឹមតិចៗ គេគេងគិតនេះគិតនោះអស់មួយសន្ទុះទើបគេងលក់។

« ហឹម~ »សម្លេងរបស់ជុងហ្គុកចាប់ផ្តើមក្រហឹមឡើងតិចៗបន្ទាប់ពីថេយ៉ុងបានលង់លក់អស់មួយសន្ទុះ នូវពេលដែលបើកភ្នែកឡើងជុងហ្គុកក៏ឃើញថេយ៉ុងកំពុងតែគេងអោបដៃក្បែរនាយមុនគេ នាយក្រាស់ក៏លើកដៃទៅអង្អែលក្បាលរបស់ថេយ៉ុងតិចៗទាំងពិបាកក្នុងខ្លួនព្រោះមិនទាន់ស្រួលខ្លួននៅឡើយទេ ឈឺឡើងសុះសាច់អស់ហើយ។

« លោក?...លោកដឹងខ្លួនហើយមែនទេ? »Taehyungក៏ត្រូវភ្ញាក់ភ្លាមដោយសារការប៉ះរបស់ជុងហ្គុក គ្រាន់តែឃើញជុងហ្គុកកំពុងបើកភ្នែកសម្លឹងមកគេភ្លាមមិនចាំយូរនោះទេថេយ៉ុងក៏ស្ទុះក្រោកអង្គុយយ៉ាងលឿន។

« ... »Jungkookមិនឆ្លើយនោះទេតែក៏សម្លឹងមុខថេយ៉ុងភ្លឹសៗព្រោះនាយនិយាយមិនកើតទេ អុកស៊ីសែននៅជាប់មាត់និងច្រមុះនៅឡើយ។

« ចាំ..ចាំបន្តិចណា៎ ខ្ញុំទៅហៅពេទ្យអោយមកពិនិត្យលោក »Taehyungនិយាយទាំងរដាប់រដុបសប្បាយចិត្តមុននឹងស្ទុះវឹងរត់ចេញទៅក្រៅបាត់។

   មួយសន្ទុះក្រោយថេយ៉ុងក៏បាននាំពេទ្យប្រុសម្នាក់មកជាមួយនូវពេលដែលបើកទ្វាចូលមកក៏ឃើញថាជុងហ្គុកកំពុងតែគេងសន្លប់ដដែលធ្វើអោយថេយ៉ុងបើកភ្នែកមីងមាំងសម្លឹងទៅជុងហ្គុក។

« គឺថាមុននេះខ្ញុំឃើញគេក្រោកច្បាស់ណាស់លោក.! ហើយគេថែមទាំងលើកដៃមកអង្អែលក្បាលខ្ញុំថែមទៀត! »Taehyungនិយាយប្រាប់ពេទ្យហើយក៏ធ្វើកាយវិការបញ្ជាក់ទាំងមិនយល់ដូចគ្នា មុននេះគេឃើញជុងហ្គុកភ្ញាក់ច្បាស់។

💙Make you mine🦋[ ចប់ ]Where stories live. Discover now