បន្ទាប់ពីTaehyungដើរចេញទៅជាមួយលោកគីមបាត់ យ៉ុនហ្គីក៏ដកដង្ហើមធំបន្តិចមុននឹងក្រោកឡើងប្រុងចេញដែរប៉ុន្តែក៏ត្រូវឈប់ស្ងៀមវិញនូវពេលដែលត្រូវអ្នកកំពុងអង្គុយលើសាឡុងហៅ។
« យ៉ុន~ »Jiminហៅយ៉ុនហ្គីទាំងអោនមុខចុះហើយក៏លេងម្រាមដៃខ្លួនឯងទាំងខ្ចឹបមាត់អឹមអៀន ដូចជាមិនហ៊ាននិយាយអ្វីទាល់តែសោះ។
« មានការអ្វីឬ? »Yoongiងាកមកសួរជីមីនទាំងមុខស្ងួត ខណៈពេលនោះជីមីនក៏ងើបមុខឡើងសន្សឹមៗសម្លឹងមើលទៅយ៉ុនហ្គីទាំងរលីងរលោង។
« ខ្ញុំសុំទោស.! »Jiminហាឡើងដាច់ៗទាំងញ័រមាត់ ចំណែកទឹកភ្នែកក៏ស្រក់ចុះមកកាត់ផែថ្ពាល់។
« ចំពោះអ្វី? »Yoongiបកវិញយ៉ាងលឿនហើយក៏នៅតែរក្សាទឹកមុខមាំរបស់គេដដែល ចំណែកជីមីនក៏មានអារម្មណ៍កាន់តែភ័យ។
« សុំទោសចំពោះគ្រប់យ៉ាងទាំងអស់.! សុំទោសដែលចូលមកក្នុងជីវិតរបស់លោកធ្វើអោយលោកឈឺចាប់...សុំទោស »Jiminនិយាយសុំទោសដដែលៗទាំងអោនមុខចុះមិនហ៊ានសម្លឹងមុខយ៉ុនហ្គីចំឡើយ។
« .... »Yoongiមិនតបតែក៏កំពុងចាំស្តាប់សម្តីរបស់ជីមីន ចំណែកជីមីនវិញកាលដែលឃើញយ៉ុនហ្គីមិនតបបែបនេះនាយបានត្រឹមហូរទឹកភ្នែកហើយបោះជំហ៊ានមួយប្រុងសាកចេញប៉ុន្តែស្រាប់តែយ៉ុនហ្គីស្ទុះមកអោបគេពីក្រោយជាប់។
« ប៉ុន្តែបងមិនស្តាយនោះទេដែលមានអូនចូលមកក្នុងជីវិតរបស់បង...! អូនជាគ្រប់យ៉ាងរបស់បង រយៈពេលកន្លងមកនេះបងនៅតែស្រឡាញ់អូន ស្រឡាញ់អូនដូចដើមមីននី »Yoongiនិយាយឡើងទាំងសម្លេងខ្សោយៗ ស្របជាមួយដៃអោបចង្កេះតូចមួយក្តាប់របស់ជីមីនយ៉ាងណែន។
« ហិកៗ យ៉ុន~ »Jiminយំរួចក៏ងាកមកអោបតបយ៉ុនហ្គីវិញទាំងរំភើបចិត្ត មិននឹកស្មានថាខ្លួនធ្វើអាក្រក់ដល់ម្លឹងទៅហើយយ៉ុនហ្គីនៅស្រឡាញ់ខ្លួនទៀត។
« បើអូនស្រឡាញ់បងមែនសូមអូនកុំលាក់បាំងបងទៀតអី.! បងដឹង ដឹងថាអូនមានរឿងលាក់បាំងបង »Yoongiនិយាយបណ្តើរលើកដៃទៅក្រសោបថ្ពាល់ជីមីនរួចជូតទឹកភ្នែកអោយគេបណ្តើរ។
« គឺ...គឺម៉ាក់និងប៉ាមិនព្រមអោយអូនទាក់ទងជាមួយបងទេ.!...ហិកៗ ហើយណាមួយអូនជាអ្នកក្រ អូនគ្មានចំណេះ អូនជាមនុស្សប្រុស អូនគិតថាអូនមិនសាកសមជាមួយនឹងមនុស្សពូកែគ្រប់យ៉ាងដូចជាបងទេ យ៉ុន~ អូនមិនចង់អោយបងមកលំបាកជាមួយអូនទេ »Jiminពេបមាត់ប្រាប់យ៉ុនហ្គីតាមត្រង់ទាំងទឹកភ្នែកហូរមិនឈប់ សម្តីរបស់គេទាំងអស់វាសុទ្ធតែជាការពិត គេមិនបានធ្វើបាបនាយចេញពីចិត្តទេ។
ВЫ ЧИТАЕТЕ
💙Make you mine🦋[ ចប់ ]
Фанфикшнស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)