Taehyungបិទភ្នែកថប់ដង្ហើមជិតដាច់ខ្យល់ទៅហើយប៉ុន្តែស្រាប់តែមានដៃស្រឡូនមួយគូរលូកមកទាញរាងកាយរបស់គេឡើងលើគោកវិញ នូវពេលដែលនាយបើកភ្នែកឡើងក៏បានឃើញថានាយកំពុងតែនៅលើកោះដោយមានបុរសមាឌតូចមុខដូចជាគេកំពុងតែអង្គុយសម្លឹងមកកាន់គេ។
« យ៉ាងមិចហើយ? មិនអីទេឬ? »បុរសមាឌតូចសួរទៅកាន់Taehyungដែលកំពុងតែអង្គុយលើខ្សាច់ទាំងឈាមហូរតាមក្បាលមិនឈប់។
« មិនមែនមិនអីទេ.! ខ្ញុំចង់ស្លាប់ ហេតុអ្វីក៏ឯងជួយខ្ញុំ? »Taehyungសួរទៅកាន់នាយម្ខាងទាំងទឹកមុខសោកសៅ ចំណែកក្បាលរបស់គេវិញឈាមហូរដូចទឹកអញ្ចឹង។
« ខ្ញុំឃើញឯងអណ្តែតមកទើបខ្ញុំជួយ.! ហេតុអ្វីក៏ឯងចង់ស្លាប់? ជីវិតជាមនុស្សវាពិតជាល្អមិនដូចជាខ្ញុំដែលចង់ធ្វើមនុស្សប៉ុន្តែត្រូវប្រើពេលយូរ »តាមពិតម្នាក់នេះជាTaehyung Vampire។( Taehyungក្នុងរឿងភរិយាអាថ៌កំបាំង🌚តាមពិតជ្រុលនិយាយហើយក៏ដាក់ម៉ងទៅ😭 )
« ល្អ? ល្អត្រង់ណា? មនុស្សគ្រប់គ្នាតែងតែបោះបង់និងបោកប្រាស់ខ្ញុំ ជីវិតខ្ញុំមិនដែលមានក្តីសុខដូចគេទេ.!មនុស្សដែលខ្ញុំស្រឡាញ់គេយកខ្ញុំទៅលេងសើច..ហិកៗ...ល្អត្រង់ណាប្រាប់ខ្ញុំមកថាល្អត្រង់ណា? »Taehyungពេបមាត់យំប្រាប់ទៅកាន់Vampireថេយ៍ដែលកំពុងអង្គុយអោបក្បាលជង្គងចាំស្តាប់។
« ជីវិតពិតជាមានតម្លៃ.! ខ្ញុំមើលទៅឯងប្រហែលជាមនុស្សឆាប់ទន់ខ្សោយបំផុត ទាល់តែឯងចេះជំន្នះរាល់បញ្ហាដែលនៅចំពោះមុខទើបឯងអាចរកក្តីសុខនិងគោលដៅឃើញ.! បញ្ហាមនុស្សណាក៏មានគ្រាន់តែថាពួកគេចេះកែច្នៃវាអោយល្អប៉ុណ្ណោះ.! កុំទន់ខ្សោយធ្វើអោយខ្លាំងដូចជាខ្ញុំមក ទោះក្នុងចិត្តឯងទន់ខ្សោយប៉ុន្តែខាងក្រៅកុំបង្ហាញអោយគេដឹង »Vampireថេយ៍និយាយមិនទាន់បានប៉ុន្មានផងស្រាប់តែឮសម្លេងរបស់Jungkookហៅថេយ៉ុងល្វើយៗ។
« ថេយ៍ដឹងខ្លួនឡើយ.! ឯងមិនត្រូវស្លាប់ចោលយើងដាច់ខាត គីម ថេយ៉ុង »
« អត់ទេ.! ខ្ញុំមិនទៅ.! ខ្ញុំមិនទៅវិញដាច់ខាត »Taehyungស្រែកលើកដៃខ្ទប់ត្រចៀកប៉ុន្តែចុងក្រោយនូវពេលដែលនាយបើកភ្នែកឡើងគឺគ្មានVampireថេយ៍ណាមកជួយគេឡើយក្រៅពីជុងហ្គុកហ្នឹងឯង។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)