Episode 13 : ឈឺចាប់.!

2.5K 236 3
                                        


   គ្រាន់តែជុងហ្គុកស្ទុះទៅរកយ៉ុនហ្គីភ្លាមនាយម្ខាងក៏រហ័សក្រោកពីលើសាឡុងរត់តែម្តងព្រោះបើនៅទៀតច្បាស់ជាបែកក្បាលរបស់ជុងហ្គុកពុំខាន។

« ឈប់ភ្លាមអាចង្រៃ.! រត់ធ្វើស្អីមិននៅខ្លាំងទៀតទៅ? »Jungkookរត់ដេញចាប់យ៉ុនហ្គីរញេរញៃពេញផ្ទះរបស់ថេយ៉ុងដូចជាកូនក្មេងលេងដេញចាប់អញ្ចឹង ចំណែកឯថេយ៉ុងវិញឈរមើលទាំងទើសភ្នែកមិនស្ទើរទេព្រោះអ្នកទាំងពីររត់បុកសម្ភារៈក្នុងផ្ទះគេជ្រុះបែកអស់រលីងតែម្តង។

« សុំទោសលោកអ៊ុំ.! ខ្ញុំនិយាយលេងទេ »Yoongiធ្វើមុខកំសត់លើកដៃសំពះជុងហ្គុកនូវពេលដែលត្រូវជុងហ្គុករត់មកចាប់ក្របួច.កអាវរបស់គេជាប់មិនអោយរត់បានតទៅទៀត។

« លើកក្រោយកុំភ្លើរដាក់យើងអោយសោះ.! ប្រយ័ត្នងាប់លែងបានចាយលុយ »Jungkookលើកដៃខោកក្បាលយ៉ុុនហ្គីមួយក្រញ៉រមុននឹងនិយាយគំរាមយ៉ុនហ្គីទាំងមុខមាំមិនលេងសើច។

« បាទលោកអ៊ុំ »Yoongiលើកដៃអង្អែលក្បាលខ្លួនឯងកន្លែងដែលជុងហ្គុកខោកនោះទាំងមុខស្អុយហើយក៏ខំធ្វើ.កឡើងរួញសឹងតែលឹបចូលទៅក្នុងអាវទៅហើយដោយសារខ្លាចជុងហ្គុក នាយខ្លាចតែចិត្តចេះតែចង់ឌឺ(;'༎ຶٹ༎ຶ')។

« ទៀត? »Jungkookកំហកម្តងទៀតព្រោះគេមិនចង់អោយយ៉ុនហ្គីហៅគេលោកអ៊ុំឡើយ។

« អ៎...គឺលោកចន »

« នែ.! ឈ្លោះគ្នាឆ្អែតឬនៅ? បើថាឆ្អែតហើយ នាំគ្នាសម្អាតផ្ទះខ្ញុំអោយស្អាតដូចដើមភ្លាម.! ហើយកុំភ្លេចចេញលុយសងថ្លៃខូចខាតផង »Taehyungបោះអំបោសទៅអោយអ្នកទាំងពីរម្នាក់មួយដើម្បីសម្អាតផ្ទះនេះមុននឹងដើរចេញទៅបាត់យ៉ាងរំភើយ។

« ឃើញទេ? មកពីឯងនឹងហើយអាចង្រៃ »Jungkookមិនអស់ចិត្តក៏លើកដងអំបោសមកវាយក្បាលយ៉ុនហ្គីបន្ថែមទៀតព្រោះបើយ៉ុនហ្គីមិនធ្វើអោយគេខឹងហើយរត់ដេញគ្នាទេនោះ ពួកគេក៏មិនត្រូវមកបោសផ្ទះអញ្ចឹងដែរ។

Skip✨

   បន្ទាប់ពីរៀបឥវ៉ាន់ស្រួលបួលអស់ហើយថេយ៉ុងក៏បាននាំពួកគេមកលេងចម្ការម្តងទៀតព្រោះមុននេះពួកគេចង់យកឥវ៉ាន់ដាក់ផ្ទះសិន។

💙Make you mine🦋[ ចប់ ]Where stories live. Discover now