Episode 30 : ប្រច័ណ្ឌ.!

2.4K 208 0
                                        


   ថេយ៉ុងដកកាំបិទចេញពីខ្លួនរបស់មីនជូនទាំងមុខមាំមុននឹងកាន់កាំបិទដើរសម្តៅទៅរកជុងហ្គុកទាំងរឹកពារចម្លែកៗ ដូចជាមនុស្សពីរនាក់ផ្សេងគ្នាអញ្ចឹង។

« ខ្ញុំបំពេញបំណងរបស់បងហើយ »Taehyungហុចកាំបិទទៅអោយជុងហ្គុកវិញទាំងទម្លាក់ទឹកមុខចុះមួយរំពេច មុននេះនាយដូចជាកម្រោលចូលអញ្ចឹង។

« ហឹម.! ស្នាដៃនៅក្មេង.! ចង់រៀនបន្ថែមទេ? »Jungkookយកកាំបិទពីដៃរបស់ថេយ៉ុងមុននឹងយកដៃទៅប៉ះលើឈាមដែលប្រឡាក់ជាប់កាំបិទនោះទាំងកែវភ្នែកពិសពុល។

« ទេ.! អូនគ្រាន់តែចង់អោយបងគោរពសម្តីដែលបាននិយាយមុននេះប៉ុណ្ណោះ.! »Taehyungប្រកែកព្រោះគេសម្លាប់មីនជូនទាំងបង្ខំចិត្តប៉ុណ្ណោះហើយមុននេះក៏នាយមិនដឹងថានាយមានភាពក្លាហានមកពីណាដែរទើបដល់ថ្នាក់ហ៊ានលើកដៃសម្លាប់មនុស្សប៉ុន្តែដឹងត្រឹមថាមីនជូនធ្វើចរឹកអោយគេស្អប់។

« ហ៊ឹសៗ.! ល្ងង់ពេកហើយ...យើងគ្រាន់តែថាលេងប៉ុណ្ណោះនរណាទៅដឹងថាឯងហ៊ានពិតមែននោះ.! ចូលរួមសោកស្តាយផងណា៎ព្រោះយើងមិនអាចស្រឡាញ់ឯងបានឡើយ »Jungkookសើចលើកដៃជូតឈាមចេញពីមុខរបស់ថេយ៉ុង ទីបំផុតនាយបោកថេយ៉ុងបានម្តងទៀតហើយ។

« នេះបង?? ហ៊ឹស...អស្ចារ្យ.! បងអស្ចារ្យខ្លាំងណាស់ »Taehyungគាំងសឹងតែនិយាយលែងចេញនូវពេលដែលឮសម្តីរបស់ជុងហ្គុកបែបនេះ គេខំបិទភ្នែកសម្លាប់មនុស្សដើម្បីនាយប៉ុន្តែចុងក្រោយអ្វីដែលគេទទួលបានគឺបែបនេះមែនទេ?

« ហ៊ើយ~ តាមពិតទៅMinjunជាសត្រូវរកស៊ីរបស់យើង...យើងខ្ចិលប្រឡាក់ឈាមទើបអោយឯងជំនួសដៃតែម្តងទៅ »Jungkookនៅឆ្លៀតបកស្រាយធ្វើអោយថេយ៉ុងធ្លាក់ថ្លើមក្តុកតែម្តង វាជាការពិតដែលMinjunជាសត្រូវរកស៊ីរបស់ជុងហ្គុកហើយជុងហ្គុកក៏បានញ៉ែរMinjunអោយស្រឡាញ់នាយដើម្បីយកមកសម្លាប់ហ្នឹងឯង។

ផាច់~

« ថោកទាប.! »ដោយសារតែទ្រាំមិនបានទើបTaehyungទះជុងហ្គុកមួយកំផ្លៀងទាំងក្តាប់ដៃខឹងដែលជុងហ្គុកមិនគោរពសម្តី និយាយបាតដៃខ្នងដៃមិនគួរអោយទុក្ខចិត្ត គេមិនគួរជឿរជុងហ្គុកទេ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now