Episode 6 : រឿងអាឌិតកាល.!

2.8K 271 0
                                        


នូវពេលដែលឃើញជុងហ្គុកសម្លឹងខ្លាំងពេក បូករួមទាំងភាពខ្មាស់អៀនផងនោះថេយ៉ុងក៏បានលើកដៃទៅខ្ទប់ទ្រូងរបស់ខ្លួនឯងហើយថែមទាំងធ្វើមុខក្រញូវដាក់ជុងហ្គុកថែមទៀតទាំងដែលនាយខ្លួនឯងជាអ្នកដើរចេញមកបង្ហាញសាច់អោយនាយក្រាស់មើលខ្លួនឯងសោះ។

« អោយលុយមកអញ្ចឹង.! »Jungkookរហ័សងាកមុខចេញមុននឹងទារលុយពីថេយ៉ុងព្រោះចោរបានឆក់កាបូបរបស់នាយបាត់ហើយ រវល់តែធ្វើរឹកសង្ហារឥឡូវមកលាដៃសុំលុយថេយ៉ុងអោយទាល់តែបាន។

« ចាំបន្តិចសិន.! ហ៊ើយ~ ចូលដើមមិនខានទេ »Taehyungលួចរអ៊ូប្រយោគចុងក្រោយតិចៗម្នាក់ឯងមុននឹងដើរទៅទាញកូនជ្រូកដ៏កញ្ចាស់របស់គេយកមកបោកផូស.!! រួចក៏ដាក់គូថលើឥដ្ឋអង្គុយរាប់លុយធ្វើមិនដឹងទៅវិញទាំងដែលជុងហ្គុកឈរចាំយកសឹងតែទន់ជើង ដោយសារតែឃើញថេយ៉ុងធ្វើចរឹកគួរអោយតឹងចិត្តពេកទើបជុងហ្គុកនិយាយឡើង។

« ស្អី? សាប៊ូមួយដុំសោះបោកសុទ្ធតែកូនជ្រូក.! »Jungkookច្រត់ចង្កេះសម្លឹងមើលថេយ៉ុងដែលកំពុងតែអង្គុយរាប់លុយនោះទាំងហួសចិត្ត សាប៊ូមួយដុំត្រឹម1$សោះក៏ដល់ថ្នាក់បោកកូនជ្រូកដែរ។

« បើអស់លុយហើយពីខ្លួនហើយហ្នឹង.! យ៉ាងមិចបើមិនបោកកូនជ្រូកប្រុងអោយខ្ញុំបោចរោមខ្លៀកអោយលោកយកទៅទិញមែនទេ? »Taehyungងើបមុខតបជាមួយជុងហ្គុកទាំងមុខស្មើររួចក៏លិតដៃបន្តិចមុននឹងរាប់លុយបន្ត។

« ហើយស្អីនេះ? »Jungkookខ្ចិលឈ្លោះទើបងាកមុខចេញឈរចាំថេយ៉ុងដែលស្លៀកកន្លែងអង្គុយរាប់លុយនោះ នាយក្រាស់ងាកទៅទូរខាងមុខរបស់ថេយ៉ុងទើបឃើញថាក្នុងទូរសុទ្ធតែជាកូនជ្រូក នាយកាន់តែឆ្ងល់ថាហេតុអ្វីថេយ៉ុងទិញកូនជ្រូកដាក់ក្នុងទូរច្រើនម្លេះទាំងដែលថេយ៉ុងគំរិះអញ្ចឹងសោះ។

« គឺកូនជ្រូងនឹងហើយ »Taehyungឃើញជុងហ្គុកចង្អុលទៅកូនជ្រូកសន្សំលុយរបស់គេទើបនាយឆ្លើយមកឆ្កុយៗ ដូចជាមិនយល់បំណងជុងហ្គុកសោះ។

« យើងដឹងថាវាជាកូនជ្រូកហើយប៉ុន្តែហេតុអ្វីក៏ឯងទិញច្រើនសម្បើមម្លេះ? »Jungkookសឹងតែរត់ទៅបោកក្បាលអោយស្លាប់ទៅហើយនូវពេលដែលឮចម្លើយរបស់ថេយ៉ុង។

💙Make you mine🦋[ ចប់ ]Where stories live. Discover now