« ឈប់ភ្លាមគីម ថេយ៉ុង.! យើងនឹងស៊ីឯង »Jungkookរត់ដេញបណ្តើរស្រែកបន្លាចថេយ៉ុងបណ្តើរទាំងលួចសើចក្នុងចិត្តព្រោះមើលទៅថេយ៉ុងពេលនេះពិតជាខ្លាចគេខ្លាំងណាស់។
« ហា៎...ហិកៗ...អត់ទេ.! ឌឹប »Taehyungស្រែកយំកាន់តែខ្លាំងហើយរត់ក៏កាន់តែលឿនរហូតដល់មិនប្រយ័ត្នធ្វើអោយទាក់ជើងខ្លួនឯងដួលបោកក្បាលទៅលើឥដ្ឋ ខណៈនោះនាយក្រាស់ក៏រត់ទៅចាប់អោបថេយ៉ុងពីក្រោយរបៀបបន្លាច។
« ហ៊ឹសៗ...យើងនឹងស៊ីឯង »Jungkookថាហើយក៏អោនទៅខាំស្លឹកត្រចៀករបស់ថេយ៉ុងលេងប៉ុន្តែនាយមិនបានដឹងឡើយថាថេយ៉ុងដួលមុននេះធ្វើអោយគេពកក្បាលរហូតយំគាំង។
« ហ៊ឺរៗ.. »Taehyungយំសុខៗក៏ស្រាប់តែស្ងាត់មាត់ឆឹង ជុងហ្គុកក៏រហ័សទាញកាយតូចមើលទើបដឹងថាថេយ៉ុងភ័យរហូតដល់សន្លប់បាត់ទៅហើយ ចំណែកក្បាលរបស់គេវិញពកឡើងក្រហម។
« ហ៊ើយ~ យើងឡើងសង្ហារកោតតែខ្លាចយើងទៅកើត »Jungkookរអ៊ូតិចៗមុននឹងលើកបីកាយតូចឡើងយកទៅបន្ទប់ មួយថ្ងៃនេះថេយ៉ុងសន្លប់មិនដឹងប៉ុន្មានដងហើយទេ។
មកដល់ក្នុងបន្ទប់ជុងហ្គុកក៏បានដាក់កាយតូចអោយគេងលើគ្រែថ្នមៗមុននឹងក្រោកឡើងទៅយកថ្នាំមកលាបត្រង់កន្លែងដែលពកនោះថ្នមៗ មើលទៅថេយ៉ុងថ្ងៃនេះដូចជាសាច់កម្មខ្លាំងណាស់។
« ប្តីខ្លួនឯងសោះក៏ខ្លាចដែរ.! »Jungkookលើកដៃច្បិចថ្ពាល់អ្នកកំពុងសន្លប់នោះទាំងក្រឺតខ្នាញ់មុននឹងក្រោកឡើងចុះទៅខាងក្រោមបាត់។
រំលងទៅ2ម៉ោងក្រោយមកថេយ៉ុងក៏ដឹងខ្លួនឡើងវិញ នូវពេលដែលនាយបើកភ្នែកឡើងគឺឃើញថានាយកំពុងតែនៅក្នុងបន្ទប់ម្នាក់ឯងប៉ុណ្ណោះ។
« សឺត..ឈឺណាស់ »Taehyungលើកដៃទៅស្ទាបថ្ងាស់កន្លែងពកនោះហើយក៏រហ័សដកដៃចេញវិញព្រោះឈឺ ថេយ៉ុងក៏ចាប់ផ្តើមពេបមាត់សម្លឹងរកមើលជុងហ្គុកស្របពេលនោះនាយស្រាប់តែឮសម្លេងសម្រិបជើងរបស់ជុងហ្គុកនៅខាងក្រៅបន្ទប់ទើបនាយតូចរហ័សចូលទៅពូនក្រោមគ្រែ។
ក្រាក~
« ទៅណាបាត់ហើយ? »Jungkookនិយាយម្នាក់ឯងតិចៗទាំងជ្រួញជញ្ចើមព្រោះនាយទើបតែមកពីខាងក្រៅ បើនិយាយពីអាវនិងមុខរបស់នាយវិញប្រឡាក់សុទ្ធតែឈាមមិនដឹងថានាយទៅធ្វើអ្វីនរណាឡើយ។
ВЫ ЧИТАЕТЕ
💙Make you mine🦋[ ចប់ ]
Фанфикшнស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)