ព្រឹកថ្ងៃថ្មីឈានមកដល់ ជុងហ្គុកក្រោកពីប្រលឹមដើម្បីរៀបចំខ្លួនមុននឹងបើកទ្វាចូលបន្ទប់នាយតូចដើម្បីដាស់ប៉ុន្តែនូវពេលដែលនាយចូលមកដល់ក៏បានឃើញថាថេយ៉ុងភ្ញាក់ទៅហើយប៉ុន្តែចម្លែកត្រង់ថាស្បែករបស់ថេយ៉ុងឡើងកន្ទួលក្រហមពេញខ្លួនទាំងអស់ហើយនាយតូចគិតតែពីអេះវាមិនឈប់។
« លោក? ចេញទៅវិញទៅ »Taehyungគ្រាន់តែឃើញជុងហ្គុកភ្លាមនាយក៏រហ័សទាញភួយមកគ្រប់ខ្លួនព្រោះខ្លាចនាយក្រាស់ឃើញថាគេអាក្រក់ដោយសារកន្ទួលពេញស្បែកបែបនេះ សំណាងហើយដែលវាមិនចេញលើផ្ទៃមុខនោះ។
« ឯងកើតអ្វីនឹង? មើស៎ ចាំបាច់លាក់យើងធ្វើអ្វី? »Jungkookចូលទៅទាញភួយចេញពីនាយតូចទាំងទឹកមុខព្រួយបារម្ភ មើលចុះកន្ទួលឡើងពេញសាច់ទៅហើយនៅខំលាក់នាយទៀត។
« មិនអីទេបន្តិចទៀតវានឹងបាត់ទៅវិញដោយខ្លួនឯងហើយ »Taehyungសម្លឹងឃើញទឹកមុខព្រួយបារម្ភរបស់ជុងហ្គុកនាយក៏មានអារម្មណ៍ថាសប្បាយចិត្តបន្តិចដែរ ខណៈនោះនាយក្រាស់ក៏ស្រាប់តែលើកបីគេឡើងភ្លាមៗធ្វើអោយថេយ៉ុងភ្ញាក់ច្រង៉ាង។
« ធ្វើស្អីនឹង? ដាក់ខ្ញុំចុះភ្លាម »Taehyungសួរជុងហ្គុកទាំងធធាក់ជើងតិចៗចង់អោយនាយក្រាស់ដាក់គេចុះវិញ ប៉ុន្តែជុងហ្គុកមិនឆ្លើយហើយក៏នាំគេចេញមកក្រៅបន្ទប់រួចដាក់គេអោយអង្គុយលើសាឡុង។
« មានថ្នាំសាគួរទេ? »Jungkookផ្តើមសួរទើបថេយ៉ុងចង្អុលថ្នាំសម្រាប់លាបដែលគេបានទិញទុកសាគួរនោះប្រាប់ទៅជុងហ្គុក មិនចាំយូរជុងហ្គុកក៏បានដើរទៅយកតាមថេយ៉ុងប្រាប់មុននឹងដើរមកអង្គុយក្បែរថេយ៉ុងវិញ។
« ធ្វើស្អីនឹង? »Taehyungសួរទាំងបើកភ្នែកឡេឡឺរួចចាប់ដៃរបស់ជុងហ្គុកអោយបញ្ឈប់ព្រោះនាយក្រាស់កំពុងតែប្រលះឡេវអាវគេងយប់របស់គេ។
« លាបថ្នាំហ្នឹងហើយ! នៅអោយស្ងៀមទៅយើងមិនធ្វើអ្វីឯងឡើយ »Jungkookដកដៃថេយ៉ុងចេញពីដៃរបស់ខ្លះនមុននឹងប្រលះឡេវអាវរបស់ថេយ៉ុងបន្តរហូតដល់អស់រួចក៏ចាប់ផ្តើមលាបថ្នាំអោយនាយតូចតាមស្នាមក្រហមអុចៗនោះ។
« ... »Taehyungមិនហាស្តីប៉ុន្តែភ្នែកវិញតាមសម្លឹងរាល់កាយវិការរបស់ជុងហ្គុកTake careមកលើគេហើយក៏ញោចស្នាមញញឹមចេញមកផងដែរ។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...
![💙Make you mine🦋[ ចប់ ]](https://img.wattpad.com/cover/277023756-64-k681426.jpg)