ភាគ១.មនុស្សពិការ

8.7K 441 9
                                    

នៅក្នុងភូមិគ្រឹះដល់ប្រណិតក្នុងបន្ទប់មួយនែភូមិគ្រះយើងបានឃើញបុរសម្នាក់ រូបរាងស្រស់សង្ហា មុខមាត់ដារាសុំខ្មាស់ គេឈ្មោះ ចនជុងគុក មិនមែនបានតែត្រឹមមុខមាត់រូបរាងទេគេ ទាំងឆ្លាត ទាំងសង្ហា ម៉ត់ចត់ជាមនុស្សច្បាស់លាស់ក្នុងការងារ .ដឹងទេជុងគុកនេះណាមានស្រីជាច្រើនដែលតាមសុំស្នេហ៍តែគេតែងតែបដិសេធ ខ្លះមកប្រគល់ខ្លួនប្រាណឲ្យដល់កន្លែងទៀតផងតែគេមិនយកភ្នែកមើល. តែឥឡូវអ្វីៗខុសស្រឡះពីមុនព្រោះតែគេជាមនុស្សពិការអង្គុយតែលើរទេះ .គឺមកពីពីរឆ្នាំមុនគេត្រឡប់មកពីរធ្វើការជួបគ្រោះថ្នាក់ចរាណ៍ទើបធ្វើឲ្យគេក្លាយជាបែបនេះ.ប្ដូរពីមនុស្សម្នាក់ ដែលរីករាយចូលចិត្តញញឹម ធ្វើឲ្យអ្នកជុំវិញខ្លួនសប្បាយចិត្ត ប្រែមកជាមនុស្សស្ងៀមស្ងាត់ សម្ងំនៅតែក្នុងបន្ទប់មិនចង់ចេញទៅណាទាំងអស់.

" ជុងគុកគីបងថាឯងគួរតែចេញទៅក្រៅដើម្បីស្រូបយកខ្យល់អាកាសនៅខាងក្រៅខ្លះក៏ល្អដែលណា " ចន ជុងសុក ជាបងប្រុសបង្កើតរបស់ចនជុងគុកសព្វថ្ងៃនេះគេជា អគ្គនាយកក្រុមហ៊ុនផងដែល

" ខ្ញុំមិនចង់ទេបងប្រុស " ជុងគុក
" ហឺយ គុកគីសម្ងំនៅតែក្នុងបន្ទប់បែបនេះមិនអផ្សុកទេហេស ពីរឆ្នាំហើយណាអែងមិនដែលចេញទៅណាទេ ឥឡូវនេះទុកថាបងសុំអង្វរចុះ ថ្ងៃនេះបងទំនេរចង់នាំអូនដើរលេង ចាត់ទុកថាលំហែរខួរក្បាលណា "

" តែខ្ញុំមិនចង់ទៅពិតមែនបងប្រុស " ជុងគុក
" Ok សុំអង្វរគិតថាដើម្បីបងណា ដើម្បីប៉ាក៏បានគាត់ពិបាកចិត្តប៉ុណ្ណាដែលឃើញអែងនៅក្នុងសភាពបែបនេះ " ជុងសុកព្យាយាមនិយាយពន្យល់ប្អូនប្រុស

" តែ...ក៏បានខ្ញុំព្រម "
" យេ៎...តោះយើងទៅ " គ្រាន់តែឮអ្នកជាប្អូនយល់ព្រមភ្លាមគេក៏ស្រែកយកតែម្ដង .រួចក៏រុញរទេះជុងគុកចេញទៅក្រៅបន្ទប់ ( បញ្ជាក់ជុងគុកគេងទៅបន្ទប់ខាងក្រោមព្រោះវាងាយស្រួល ក្នុងការចេញចូលមិនពិបាកដូលនៅជាន់លើ )

" អូជុងសុក ជុងគុក " លោកចនដែលកំពុងអង្គុយនៅលើសាឡុងអានកាសែតនោះ ឃើញអ្នកជាកូនប្រុសទាំងពីក៏ហៅ
" បាទប៉ា " ជុងសុក&ជុងគុក

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Onde as histórias ganham vida. Descobre agora