ភាគ19 .សងសឹក

2.1K 209 25
                                    

ងាកមកមើលអ្នកដែលទើបនិងចេញពីបន្ទប់អម្បាញ់មិញនេះវិញ . តាំងពីចេញមកជុងគុកនៅមិនទាន់ឈប់យំនៅឡើយទេឯថេយ៉ុងវិញក៏មិនដឹងធ្វើយ៉ាងមិចដែលគេមិនចេះលួងអ្នកណាតាំងពីដើម

" ឈប់យំទៅថ្លង់ខ្លាំងណាស់ ខ្ញុំឈរស្ដាប់លោកយំឡើងហឹងត្រចៀកអស់ទៅហើយនៀក គ្រាន់តែរឿង
ប៉ុន្នឹងសោះក៏យំដែល ធ្វើមើលតែអាណាងាប់ " ដោយធុញទ្រាន់និងសម្លេងយំរបស់ជុងគុកពេកថេយ៉ុងក៏រះយកតែម្ដងធ្វើឲ្យអ្នកដែលអង្គុយសម្រក់ទឹកភ្នែកនោះងើយមើលមុខគេភ្លាមៗ

" ហឹក....រឿងប៉ុន្នឹងចេះអូននិយាយទៅរួច
ហឹកៗ...យកស្រីមកដេកនៅនិងមុខបងហើយអូនថាធម្មតាទៀតហេសសមទេ អូនដែលទុកបងជាប្ដីរបស់អូនទេ កន្លងមកអូនយកពួកនាងមកដេកដល់ក្នុងផ្ទះក៏បងមិននិយាយតែនេះហឹកៗៗ..អូន...ហឺយ "

កាន់តែនិយាយទឹកភ្នែកវាកាន់តែស្រក់ចុះមកក្នុងទ្រូងវាអួលណែនរកប្រាប់មិនត្រូវ គេចង់ឈប់យំខ្លាំងណាស់គេមិនចង់ឲ្យថេយ៉ុងមើលមកគេជាមនុស្សទន់ជ្រាយនោះទេតែគេឃាត់វាមិនបានដល់ដំណាក់កាលទប់លែងជាប់ហើយ.

" ចុះនិងមិនធម្មតាក្រែងដឹងហើយតាសហីថាខ្ញុំបែបនេះ មកធ្វើទួញសោកស្អី ចង់រៀបការជាមួយខ្ញុំខ្លួនអែងចឹងក៏ត្រូវតែទទួលយករឿងទាំងនេះដែល ហឹស " ថេយ៉ុងនិយាយទាំងគ្មានអាណិតអាសូរបងសូម្បីបន្ដិចគេនៅតែប្រកាន់គោលចំហរដដែល

" ហឹកៗៗ...បើអូនមិនស្រលាញ់បងហេតុអីមិនដោះលែងបងទៅ ហឹក...ពួកយើងរស់នៅរាងខ្លួនទៅពេលនោះអូនលែងទើសទាល់ហើយ ហឹកៗៗ " គ្រាន់តែនិយាយចប់ភ្លាមថេយ៉ុងក៏ស្ទុះមកច្របាច់មាត់ជុងគុកមួយទំហឹងហើយនិយាយ

" ហឹស...ខ្ញុំនិយាយដដែលៗច្រើនដងហើយ កុំមានគំនិតចង់ចាកចេញឲ្យសោះ លោកជាអ្នកជ្រើសដើរផ្លូវនេះខ្លួនអែងត្រៀមទទួលទៅនៅអ្វីជាច្រើនទៀតដែលលោកមិនទាន់បានជួប ហឹស...ពួកប្រុសៗដូចលោកគ្មានមួយណាល្អទេពេលដែលបានដាក់ចិត្តស្រឡាញ់ប្រគល់អ្វីៗគ្រប់យ៉ាងឲ្យហើយក៏ដោះដៃ " គ្រវាសមុខជុងគុក

" អូនត្រូវគេក្បត់ស្នេហា តែអូនមកចោទប្រុសគ្រប់គ្នាថាអាក្រក់ដូចគេព្រោះបែបនេះហេសទើបអូនស្អប់
បង ហឹសៗ " ជុងគុកនិយាយទាំងសើចផងយំផងឡើងចង់ខ្សោះអស់ពីខ្លួនទៅហើយអស់សំណើចណាស់មិនដងស្អីផងត្រូវគេចោទថាអាក្រក់ដែល

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now