ភាគ20. ខឹង

2K 213 18
                                    

" ហឹក...ហឹម ...ពួកនាងមានអារម្មណ៍ថាមានអ្នកលួចមើលពួកយើងដែលទេ " ជុងគុកនិយាយទាំងសម្លេងអណ្ដឺតអណ្ដកមិនទាន់បាត់នៅឡើយ

" គ្មានទេ " ជូសុី
" មែនហើយ លោកគិតតែអែងទេដឹង...មោះពួកយើងចូលក្នុងជូតទឹកភ្នែកឲ្យស្អាតទៅ ប្រយ័ត្នខ្មាសអ្នកបម្រើណាហាសហា.... " ជេននីធ្វើជាសើចចម្អកឲ្យជុងគុកដើម្បីបង្កើតអារម្មណ៍សប្បាយរីករាយ តែជុងគុកមិនបានសើចនោះទេបែជាយំរឹតតែខ្លាំងទៅវិញ

" ហឹកៗៗ.... "
" នាងជេននិយាយអីខុសមែនទេទើបលោកយំបែបនេះ " ជូសុីនិយាយទាំងភ័យនៅសុខៗក៏ស្រែកយំខ្លាំងៗតែម្ដងព្រលឹងនាងហោះសុីប្រលឹតបាត់ហើយលោកអើយ

" ហឹក...គឺខ្ញុំរំភើបពេក..ហឹកៗៗ.. .."
" រំភើប... " ជេននី និង ជូសុី ក៏និយាយឡើងព្រមគ្នា
" ត្រូវហើយខ្ញុំហឹក...ខានមានគ្នានិយយាលេងបែបនេះយូរហើយ វាតាំងពីខ្ញុំក្លាយជាបែបនេះម្ល៉េះ គ្រប់គ្នាចាប់ផ្ដើមចេញពីខ្ញុំម្ដងម្នាក់មានតែ យ៉ុនហ្គីនិង គ្រួសារខ្ញុំនោះទេដែលនៅក្បែរខ្ញុំ "

ជុងគុកនិយាយទាំងអោនមុខសម្រក់ទឹកភ្នែក រយៈពេលពីឆ្នាំមកនេះគេ បានដឹងពីចរិកមនុស្សនៅក្បែរខ្លួនច្រើនណាស់ពួកគេចូលមករកខ្លួនដើម្បីតែផលប្រយោជន៍តែប៉ុណ្ណោះ

" ហឹមឥឡូវនេះលោកអាចាត់ទុកពួកខ្ញុំជាមិត្ត ឬ ជាប្អូនក៏បានដែលណា " ជេននីនិយាយទាំងញញឹម
" បានពិតមែនហេស "

" មែនហើយ ឈប់យំទៅបងប្រុសចាំប្អូនស្រីនាំទៅសម្រាកហិហិ... តោះ " ជូសុីបានដូរសព្វនាមពីលោកទៅជាបងប្រុសធ្វើឲ្យជុងគុកញញឹមឡើងទាំងទឹកភ្នែកសប្បាយចិត្តជាប៉ុនពេកគេមិនដែលមានប្អូន មានតែបង.

@ ខាងក្នុងវីឡា

ពេលដែលជេននីបានរុញគេចូលមកដល់ក្នុងគេបានរេភ្នែកមើលជុំវិញខ្លួនដូចជារកអ្នកណាម្នាក់ ឯជូសុីនិងជេននីវិញក៏លួចសើចបន្ដិចដែលព្រោះដឹងថាជុងគុកកំពុងរកអ្នកណា

" បងប្រុសរកបងថេមែនទេ " ជូសុី
" អឺគឺ...គឺ...មែនហើយ " ជុងគុកឆ្លើយតបទៅជូសុីទាំងសម្លេងញ័រៗដូចជាខ្លាចណាស់ចឹង
" មិចក៏ញ័រសម្បើមម្ល៉េះ ខ្លាចបងថេហេស " ជេននី

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now